ក្លិបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចរាល់ដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួសតំណែង Cristiano Ronaldo ដែលបានចាកចេញពីក្លិបមុនព្រឹត្តិការណ៍ World Cup។

គោលដៅរបស់ Man Utd មួយរូប គឺកីឡាករ Cody Gakpo បានធ្វើឲ្យ Man Utd មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលក្លិប PSV ទើបតែធ្វើការប្រកាសពីការជិតមកដល់នូវកិច្ចព្រមព្រៀងជាមួយគូប្រជែងក្នុងស្រុក ក្រុមហង្សក្រហម Liverpool ទោវិញ។ ថ្វីត្បិតតែបែបនេះមែន បិសាចក្រហមនៅតែអាចរង់ចាំ Gakpo ក្នុងករណីដែលកិច្ចព្រមព្រៀងជាមួយ Liverpool មានបញ្ហានៅត្រង់ណាមួយ។

យ៉ាងណាក្តី ក្រុមរបស់លោក Erik ten Hag ក៏មិនបង្អង់យូរដែរ ដោយត្រូវស្វែងរកគោលដៅថ្មីជាបន្ទាន់។ យោងទៅតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថាក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ បានរកឃើញគោលដៅថ្មីហើយ គឺកីឡាករ Victor Osihmen ដែលបច្ចុប្បន្នកំពូងប្រកបអាជីពជាមួយក្លិបកំពូលតារាង Serie A ក្លិប Napoli៕
ប្រភព : Manchester Evening News