លោក Gary Neville បានសារភាពថាខ្លួនធ្លាប់តម្រង់ជួរដើម្បីក្លាយជាអ្នកចាត់ការរបស់ក្រុមជម្រើសជាតិមុនពេលការផ្លាស់ទៅដឹកនាំក្រុម Valencia បានក្លាយជាសុបិនអាក្រក់មួយ។

Neville បានចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់គាត់នៅពេលដែលគាត់បានទទួលយកការផ្តល់ជូនដើម្បីដឹកនាំ Valencia ពីលោក Peter Lim ក្នុងខែធ្នូ ឆ្នាំ 2015។ ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតាក្នុងការក្លាយខ្លួនជាអ្នកចាត់ការទូទៅដ៏ជោគជ័យរបស់គាត់ត្រូវបានរលត់ភ្លាមៗ ដោយ Gary Neville បានជួយអោយក្រុមឈ្នះត្រឹមតែបីដងក្នុងការប្រកួតលីកចំនួន 16 ដង ដោយមានភាពផ្ទុយស្រឡះពីអាជីពជាកីឡាករដ៏ត្រចះត្រចង់របស់គាត់នៅ Manchester United។

យ៉ាងណាក្តី អតីតខ្សែការពាររូបនេះបានទម្លាយអោយដឹងថាមុនការផ្លាស់ទៅអេស្ប៉ាញរបស់គាត់ទៅកាន់ Valencia សហព័ន្ធបាល់ទាត់អង់គ្លេសបានចាត់ទុករូបគេជាអ្នកស្នងតំណែងដ៏សាកសមរបស់លោក Roy Hpdgson។ នៅក្នុងកិច្ចសន្ទនាជាមួយបុគ្គលមានឥទ្ធិពលក្នុងសហព័ន្ធ អ្នកគ្រប់គ្នាគិតថា Valencia គឺជាការបោះជំហានដ៏ល្អជាទីបំផុតសម្រាប់ការចាប់ផ្តើមកំណត់ត្រាដឹកនាំរបស់លោក Gary Neville ចំពេលដែលដំណឺងនៃការចាកចេញរបស់លោក Hodgson កាន់តែមានភាពក្តៅគគុក៕