Neymar ត្រូវបានគេរាយការណ៍ថាបានជួយអតីតមិត្តរួមក្រុម Barcelona កីឡាករ Dani Alves ក្នុងសំណុំរឿងរំលោភផ្លូវភេទរបស់គាត់ដោយផ្ញើឱ្យគាត់នូវប្រាក់ចំនួន 15មុឺនអឺរ៉ូសម្រាប់ថ្លៃតុលាការ។

យោងតាមគេហទំព័រ UOL របស់ប្រេស៊ីល អតីតខ្សែការពាររូបនេះបានងាកទៅរកអតីតមិត្តរួមក្រុមជម្រើសជាតិ និងក្លឹបរបស់គាត់ ដោយសារតែជាប់គាំងនៅទីក្រុង Barcelona ជាកន្លែងដែលគាត់កំពុងរង់ចាំការកាត់ក្តី។ Neymar ត្រូវបានគេរាយការណ៍ថាបានផ្ទេរប្រាក់ 15មុឺនអឺរ៉ូ ទៅតុលាការអេស្ប៉ាញនៅថ្ងៃទី 9 ខែសីហាក្នុងការទូទាត់សម្រាប់កាត់បន្ថយសំណងសម្រាប់ការខូចខាត។ គេគិតថាចំនួននេះសមល្មមក្នុងការកាត់បន្ថយការកាត់ទោសរបស់ Alves ក្នុងករណីប្រសិនបើរូបគេត្រូវបានកាត់ក្តីថាមានស្ថានទម្ងន់ទោស។

អតីតកីឡាករជម្រើសជាតិប្រេស៊ីលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើស្ត្រីអាយុ 23 ឆ្នាំនៅក្នុងក្លឹបរាត្រីនាទីក្រុង Barcelona ក្នុងខែធ្នូ ឆ្នាំ 2021 ដែលជាទង្វើមួយដែលគាត់អះអាងថាជាការយល់ព្រម។ UOL កត់សម្គាល់ថា ការអន្តរាគមន៍របស់ Neymar គឺត្រូវការជាចាំបាច់ ខណៈទ្រព្យសម្បត្តិរបស់ Alves ត្រូវបានជាប់គាំងបន្ទាប់ពីការលែងលះពីអតីតភរិយា Dinorah Santana។ ពេលនេះនាងកំពុងប្តឹងអតីតខ្សែការពារស្តាំរូបនេះពីបទមិនបង់ប្រាក់ថ្លៃឈ្នួលបន្ថែមទៀត៕