កីឡាករ Aymeric Laporte ត្រូវបានគេរាយការណ៍ថានឹងបន្តស្នាក់នៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ជាមួយក្លឹប Al-Nassr បន្តទៀតបើទោះបីជាមានពាក្យចចាមអារ៉ាមនៃការការផ្ទេរទៅកាន់ Real Madrid ក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ខ្សែការពារកណ្តាលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Madrid បន្ទាប់ពីរបួសរបស់ David Alaba ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលបានបញ្ជាក់ថា កីឡាករវ័យ 29 ឆ្នាំរូបនេះបានរកឃើញស្ថេរភាពនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយគាត់នឹងមិនចាកចេញពី Al-Nassr ឡើយ ហើយក្លឹបមានមូលដ្ឋាននៅទីក្រុង Riyadh នឹងមិនបោះចោលការវិនិយោគរដូវក្តៅរបស់ពួកគេចំនួន 23.6 លានផោននោះឡើយ។

ជាងនេះទៅទៀត Real Madrid នឹងមិនមានឆន្ទៈក្នុងការរ៉ាប់រងការចំណាយដ៏ច្រើនរបស់គាត់ ហើយការស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតនឹងមិនប៉ះពាល់ដល់ឱកាសរបស់ Laporte ក្នុងការលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញម្តងទៀតនោះទេ។ គួររំលឹកផងដែរថា Laporte គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករធំៗជាច្រើនដែលធ្វើដំណើរទៅកាន់ Saudi Pro League នៅរដូវក្តៅនេះ៕