ចាំយូរហើយ! ទីបំផុត Man United ប្រកាសជាផ្លូវការពីការទិញភាគហ៊ុនតម្លៃ 1 ពាន់លានផោនរបស់សេដ្ឋីអង់គ្លេស

កាលពីពេលថ្មីៗនេះ ក្លឹបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការពីការលក់ភាគហ៊ុនចំនួន 25 ភាគរយរបស់ក្លឹបទៅឱ្យក្រុមហ៊ុន INEOS ដែលស្ថិតក្រោមការកាន់កាប់របស់មហាសេដ្ឋីក្នុងស្រុក ពោលគឺលោក Sir Jim Ratcliffe ។

ក្នុងរយៈពេលជាងពីរខែចាប់តាំងពីកិច្ចព្រមព្រៀងត្រូវបានឈានដល់ ទីបំផុតកិច្ចព្រមព្រៀងបានក្លាយជាផ្លូវការដោយ Ratcliffe បានជះសាច់ប្រាក់ចំនួន 1.25 ពាន់លានផោន សម្រាប់ភាគហ៊ុនចំនួន 25% នៃក្លឹបដែលគាត់ចូលចិត្ត។ នៅក្នុងសេចក្តីប្រកាសចំថ្ងៃបុណ្យណូអែល លោក Ratcliffe បានបញ្ជាក់ថា ក្រុម INEOS របស់គាត់នឹងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លឹប ដោយសន្យាថានឹងនាំយកចំណេះដឹង ជំនាញ និងទេពកោសល្យមកជួយជំរុញការកែលម្អលើវិស័យនេះ។ សេចក្តីថ្លែងការណ៍ដដែលក៏បានបង្ហាញផងដែរថា Ratcliffe នឹងផ្តល់មូលនិធិចំនួន 300 លានដុល្លារ ក្នុងការថែទាំហេដ្ឋារចនាសម្ព័ន្ធរបស់ក្លឹបនៅ Old Trafford ដោយប្រាក់បន្ថែម 200 លានដុល្លារ នឹងត្រូវបង់លើការបញ្ចប់កិច្ចព្រមព្រៀង និងលុយដែលនៅសល់គឺនឹងត្រូវរៀបចំអោយបានមុននៅចុងឆ្នាំ 2024។

ការបញ្ចប់នៃដំណើរការរយៈពេល 13 ខែនឹងក្លាយជាការធូរស្បើយយ៉ាងខ្លាំងចំពោះអ្នកគាំទ្ររបស់ Man United ដែលនឹងស្វាគមន៍ការមកដល់របស់ម្ចាស់ភាគហ៊ុនថ្មីដែលដើមកំណើតក្នុងស្រុកដែលផ្តោតលើការបន្តប្រតិបត្តិការបាល់ទាត់ដែលបាត់បង់នៅក្នុងក្លឹប។ នាយកផ្នែកកីឡា INEOS លោក Sir David Brailsford ដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន British Cycling ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការជួសជុលរចនាសម្ព័ន្ធប្រតិបត្តិការរបស់ Man United៕