តារាឆ្នើមវ័យក្មេងរបស់ក្លឹប Bayern Munich កីឡាករ Jamal Musiala បានធ្វើការជ្រើសរើសក្រុមចំនួន 3 ដែលគាត់គិតថាមានសមត្ថភាពអាចឈ្នះពាន UEFA Champions League នៅរដូវកាលនេះ។

កីឡាករអាឡឺម៉ង់ដែលធំដឹងក្តីនៅទីក្រុងឡុងដ៍ សង្ឃឹមថានឹងអាចលេងក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ដែលគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley។ ខណៈពេលដែល Musiala សុបិនចង់ឈ្នះ Champions League ដែលគាត់ចាត់ទុកថាជាពានរង្វាន់ដ៏សំខាន់បំផុតនៅក្នុងបាល់ទាត់ក្លឹប គេបែរជាបានជ្រើសរើសក្លឹបដូចជា Real Madrid, Manchester City និង Arsenal ជាក្រុមដែលមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពានរង្វាន់ UCL រដូវកាលនេះដោយផ្អែកលើទម្រង់បច្ចុប្បន្នរបស់ពួកគេ។

និយាយនៅក្នុងកិច្ចសម្ភាសន៍មួយ កីឡាករវ័យក្មេងរូបនេះបានអោយដឹងថា “Champions League គឺជាពានរង្វាន់ដ៏សំខាន់បំផុតក្នុងបាល់ទាត់ក្លឹប។ ការឈ្នះពាននេះគឺជាគោលដៅដ៏ធំរបស់ខ្ញុំ។ វគ្គផ្តាច់ព្រ័ត្ររដូវកាលនេះគឺនៅទីក្រុងឡុងដ៍ ក្នុងកីឡដ្ឋាន Wembley ហើយវាជាកីឡដ្ឋានដ៏ពិសេសសម្រាប់ខ្ញុំនៅពេលខ្ញុំធំឡើងនៅទីក្រុងឡុងដ៍។ ខ្ញុំគិតថា Real Madrid និង Manchester City គឺជាក្រុមសំណព្វចិត្តដ៏ធំ ប៉ុន្តែ Arsenal ក៏លេងបាល់ទាត់ល្អណាស់ក្រោមការដឹកនាំរបស់ Mikel Arteta”៕