តារាឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានផ្តល់យោបល់ថា Joao Felix មិនដែលកែតម្រូវតាមការទាមទាររបស់ Diego Simeone នោះឡើយ ក្នុងនាមជាកីឡាកររបស់ AT Madrid។

Felix បានស៊ូទ្រាំរយៈពេលបីឆ្នាំនៅ AT Madrid មុនពេលត្រូវបានបញ្ជូនទៅឱ្យខ្ចីជើងពីរដងក្នុងរយៈពេលប្រាំបួនខែចុងក្រោយនេះ។ គាត់បានចូលរួមជាមួយមិត្តរួមជាតិព័រទុយហ្គាល់ Joao Cancelo នៅ Barca ក្នុងខែកញ្ញា ប៉ុន្តែមិនទាន់ធ្វើបានល្អនោះឡើយសម្រាប់ Barcelona។

នៅក្នុងបទសម្ភាសន៍ជាមួយ Movistar+ Griezmann ដែលជាអតីតកីឡាកររបស់ Barca ខ្លួនឯងបានបង្ហើបពីមូលហេតុដែល Felix មិនសូវធ្វើបានល្អនៅក្នុងទីក្រុង Madrid ថា “នៅទីបញ្ចប់នៅពេលដែលអ្នកមកដល់ទីនេះ អ្នកដឹងច្រើនឬតិចថាតើគ្រូបង្វឹកបែបណា ក្រុមការងារបែបណា អ្នកត្រូវសម្របខ្លួន និងព្យាយាមហ្វឹកហាត់ បើមិនដូចនោះទេ អ្វីៗនឹងមិនប្រសើរឡើងនោះឡើយ”៕