ឪពុករបស់ Khvicha Kvaratskhelia ប្រាកដក្នុងចិត្តថាកូនប្រុសរបស់គាត់តែងតែមានក្តីស្រម៉ៃចង់លេងឱ្យក្រុមអធិរាជស Real Madrid។

ខ្សែប្រយុទ្ធស្លាបរបស់ Napoli កំពុងតែរស់នៅក្នុងក្តីសុបិនរបស់គាត់ នៅពេលដែលគាត់បានឈានជើងចូលទៅក្នុងកីឡដ្ឋាន Santiago Bernabeu កាលពីយប់ថ្ងៃពុធ អំឡុងពេលការប្រកួត Champions League ទល់នឹងក្រុមម្ចាស់ជើងឯក UCL 14 សម័យ។ Kvaratskhelia គឺជាអ្នកគាំទ្ររបស់ក្លឹប Real Madrid កាលពីកុមារភាពដូចដែលភ្នាក់ងាររបស់គាត់បានបង្ហាញពីមុន ហើយឪពុករបស់រូបគេ ពោលគឺលោក Badri Kvaratskhelia បានរំលឹកឡើងវិញថា Khvicha នៅតែរក្សាបំណងប្រាថ្នាចង់ពាក់អាវរបស់ Real Madrid នាពេលអនាគត។

និយាយនៅក្នុងកិច្ចសម្ភាសន៍មួយ Badri បាននិយាយថា “សម្រាប់ Khvicha ការលេងជាមួយ Real Madrid គឺពិសេសណាស់។ គាត់តែងតែសុបិន ហើយខ្ញុំជឿជាក់ថាគាត់នៅតែសុបិនចង់លេងឱ្យ Real Madrid ។ នៅក្នុងគ្រួសាររបស់ខ្ញុំ គ្រប់គ្នាគឺជាអ្នកគាំទ្រក្រុម Real Madrid លើកលែងតែខ្ញុំសម្រាប់រឿងនេះ។ វាជាការប្រកួតដ៏ពិសេសមួយ”៕