Arsene Wenger ចុចឈ្មោះកីឡាករវ័យក្មេងរបស់ PSG រូបនេះថាមានសមត្ថភាពដូចកីឡាករ 3 នាក់បូកបញ្ចូលគ្នា

អតីតអ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger បានធ្វើការកោតសរសើរជាខ្លាំងទៅលើកីឡាករវ័យក្មេង Warren Zaire-Emery បន្ទាប់ពីគាត់បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលទទួលបានការកោះហៅសម្រាប់ក្រុមជម្រើសជាតិបារាំងកាលពីពេលថ្មីៗនេះ។

អ្នកចាត់ការក្រុមជម្រើសជាតិបារាំង Didier Deschamps បានកោះហៅ Zaire-Emery ទៅក្នុងក្រុមរបស់គាត់សម្រាប់ការសម្រាកអន្តរជាតិនេះ ត្រឹមតែមួយខែបន្ទាប់ពីយុវជនរូបនេះត្រូវបានតែងតាំងជាប្រធានក្រុមអាយុក្រោម 21 ឆ្នាំរបស់ជម្រើសជាតិ។ ខ្សែបម្រើវ័យ 17 ឆ្នាំបានចាប់ផ្តើមការប្រកួតចំនួន 10 ក្នុងចំណោម 11 ការប្រកួត Ligue 1 នៅរដូវកាលនេះសម្រាប់ PSG។

នៅក្នុងបទសម្ភាសន៍ជាមួយ Le Parisien អតីតគ្រូបង្វឹកក្រុម Arsenal បានលើកឡើងពីចំណុចដ៏ល្អរបស់ Zaire-Emery ថា “យើងកំពុងនិយាយអំពីក្មេងប្រុសម្នាក់ដែលមានទេពកោសល្យដ៏អស្ចារ្យ។ គាត់បានរីកដុះដាលយ៉ាងពិសេស។ នោះហើយជាមូលហេតុដែលគាត់ត្រូវបានហៅដោយ Didier ។ នៅពេលដែលគាត់មានអាយុ 17 ឆ្នាំ ហើយគ្រូបង្វឹកនៅក្នុងក្លឹបរបស់អ្នកជ្រើសរើសអ្នកជាកីឡាករមួយក្នុងចំណោមកីឡាករជម្រើសដំបូង ដែលមានន័យថាអ្នកបានបញ្ចេញអ្វីមួយដែលមិនអាចបញ្ឈប់បាន។ គាត់មានថាមពលរបស់ Paul Pogba បន្តិច ប៉ុន្តែគុណសម្បត្តិទូទៅមួយចំនួនដូច N’Golo Kanté ក្នុងសមត្ថភាពរបស់គាត់ក្នុងការដណ្តើមបាល់មកវិញ។ គាត់ក៏មានភាពស្រដៀង Patrick Viera បន្តិចដែរ ជាពិសេសការលេងជាខ្សែបម្រើពីប្រអប់មួយទៅប្រអប់មួយទៀត”