ឧប្បត្តិហេតុ​នៅ​ទីលាន​ហ្វឹកហាត់មួយ​បាន​ធ្វើ​ឲ្យ​ Martin Odegaard សម្រេចដកខ្លួនពីការប្រកួតជាច្រើន

ការ​ប៉ះទង្គិច​នៅ​លើ​ទីលាន​ហ្វឹកហាត់​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្រុម Arsenal លោក Martin Odegaard មិន​មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូល​រួមការប្រកួតនោះឡើយ។

យោងតាមកាសែត Daily Mail បានឱ្យដឹងថា Odegaard ត្រូវបានបង្ខំឱ្យនៅក្រៅទីលាន ដោយសារការភ័យខ្លាចថាគាត់ទទួលរងការប៉ះទង្គិចនៅក្នុងការហ្វឹកហាត់ បន្ទាប់ពីត្រូវមួយបាល់ចំកណ្តាលមុខ។ កីឡាករអន្តរជាតិន័រវេសបានខកខានការប្រកួតជាមួយក្រុម Newcastle, Sevilla និង Burnley ជាបន្តបន្ទាប់ដោយសារការភ័យព្រួយសម្រាប់ការប៉ះទង្គិច។ Odegaard ក៏នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ Euro 2024 របស់ប្រទេសន័រវេស ក្នុងអំឡុងពេលសម្រាកអន្តរជាតិ បើទោះបីជាអវត្តមានរបស់គាត់ត្រូវបានដាក់បញ្ចូលថាជារបួសត្រគាកក៏ដោយ។

Arsenal កំពុងរំពឹង​ឱ្យ​ប្រធាន​ក្រុម​របស់​ពួក​គេ​ត្រលប់​មក​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​គេ​សង្ឃឹម​ថា​គាត់​នឹង​ត្រលប់​មក​វិញ​ក្រោយ​ពេល​សម្រាក​អន្តរជាតិ។ ក្នុងអំឡុងពេលសម្រាកពីរសប្តាហ៍ Thomas Partey, Ben White, Cedric Soares, Gabriel Jesus និង Emile Smith Rowe ស្ថិតក្នុងចំណោមកីឡាករមួយចំនួនទៀតដែលមានរបួសដែល Arteta នឹងសង្ឃឹមថាអាចជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតទល់នឹង Brentford៕