Jose Mourinho ធ្វើការឌឺដងចំៗទៅលើអតីតកីឡាករ Chelsea មួយរូប

គ្រូបង្វឹកក្រុម Roma លោក Jose Mourinho បានធ្វើការវាយបកទៅលើអតីតកីឡាករ Chelsea ម្នាក់របស់គាត់ ដោយចោទប្រកាន់ Pedro របស់ក្លឹប Lazio ថាបានធ្វើពុតជាដួលអំឡុងការប្រកួតជំនួបទីក្រុង Rome  កាលពីថ្ងៃអាទិត្យ។

មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅកីឡដ្ឋាន Stadio Olimpico នោះឡើយប៉ុន្តែក្រុមមន្ត្រីអាជ្ញាកណ្តាលមានភាពមមាញឹកក្នុងការប្រកួតដែលឃើញមានការចាយកាតលឿងចំនួនប្រាំបី។ បន្ទាប់ពីចប់ការប្រកួត លោក Mourinho បានបង្វែរអារម្មណ៍របស់គាត់ទៅលើខ្សែបម្រើស្លាបអេស្ប៉ាញ Pedro ដែលគាត់បានគ្រប់គ្រងក្នុងរដូវកាលចុងក្រោយរបស់គាត់ក្នុងការដឹកនាំនៅ Stamford Bridge។ Mourinho បានពន្យល់ថា “Pedro គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់ក៏អាចជាអ្នកហែលទឹកបានដែរ ពីព្រោះវិធីដែលគាត់ធ្វើពុតដួលគឺពិតជាអស្ចារ្យ”

ការ​បញ្ចប់ការប្រកួតដោយគ្មានអ្នកឈ្នះនេះបាន​ធ្វើ​ឱ្យ​ភាគី​ទាំង​សង​ខាង ខិតកាន់តែឆ្ងាយពីកំពូលតារាង​ក្នុង​ក្រប​ខ័ណ្ឌ Serie A បន្ទាប់​ពី​ការ​ប្រកួត​ចំនួន 12 ជុំ។ Roma បច្ចុប្បន្នឈរនៅលេខរៀងទី 7 មាន 18 ពិន្ទុ ខណៈ Lazio ធ្លាក់មកលេខ 10 ដោយមាន 17 ពិន្ទុ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែការប្រកួតនេះមានភាពរអាក់រអួលក៏ដោយ ក៏មានការប៉ះទង្គិចគ្នាក្នុងសង្គ្រាមពាក្យសម្តីរវាង Mourinho និងសមភាគី Lazio ដោយលោក Maurico Sarri បានសន្និដ្ឋានថា “ខ្ញុំមិនចូលចិត្តនិយាយជាមួយ Mourinho ជាមួយចរិតលក្ខណៈក្នុងប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែ Mourinho ជាមនុស្សធម្មតាគឺជាបុគ្គលដ៏អស្ចារ្យមួយ”