Fabio Vieira ត្រូវបានគេប្រាប់ឱ្យឈប់គិតថាខ្លួនជាវីរបុរសរបស់ Arsenal ពោលគឺលោក Patrick Vieira បន្ទាប់ពីការទទួលកាតក្រហមដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ជាមួយនឹងក្រុម Burnley។

ក្រុមកាំភ្លើងធំបានទៅចំណាត់ថ្នាក់លេខ 2 ក្នុងក្របខ័ណ្ឌ Premier League ពីការទទួលជ័យជម្នះ 3-1 លើក្រុម Burnley នៅ Emirates កាលពីថ្ងៃសៅរ៍។ Leandro Trossard បានជួយឲ្យក្រុមរបស់ Mikel Arteta នាំមុខក្នុងតង់ទី 1 ប៉ុន្តែកីឡាករ Josh Brownhill បានតាមស្មើភ្លាមៗបន្ទាប់ពីការសម្រាកតង់ទីមួយ។ យ៉ាងណាក្តី ក្រុមមានមូលដ្ឋានទីក្រុងឡុងដ៍ខាងជើងបានដណ្តើមយកបីពិន្ទុដោយសារគ្រាប់បាល់បញ្ចូលទីក្នុងតង់ទីពីរដោយ William Saliba និង Oleksandr Zinchenko។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានធ្លាក់ចុះដល់ទៅ 10 នាក់នៅនាទីទី 83 នៅពេលដែលកីឡាករបម្រុង Vieira បានទទួលកាតក្រហមសម្រាប់ការប្រជែងគ្នានៅលើកីឡាករ Brownhill ក្រោយបានលេងត្រឹមតែ 24 នាទីប៉ុណ្ណោះ។ បន្ទាប់ពីការប្រកួត វីរបុរសក្រុមកាំភ្លើងធំ Perry Groves បានដាក់កំហុសលើកីឡាករសញ្ជាតិព័រទុយហ្គាល់សម្រាប់កំហុសដ៏គ្រោះថ្នាក់របស់គាត់។

គាត់បានប្រាប់ talkSPORT ថា “វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ Michael Oliver វាគឺជាការប្រកួតប្រជែងដ៏ឆ្កួតលីលាពី Fabio Vieira ។ គាត់បានព្យាយាមបើកបាតស្វែងជើងរបស់គាត់ដើម្បីទៅប៉ះចំជង្គង់របស់ Brownhill ហើយលោក Michael Oliver ពិតជាគ្មានជម្រើសអ្វីក្រៅពីបញ្ជូន Fabio Vieira ចេញពីទីលាននោះទេ។ ខ្ញុំគិតថាគាត់មានវិបត្តិអត្តសញ្ញាណ ប្រហែលគាត់គិតថាគាត់ជា Patrick Vieira ហើយមើលទៅ ដោយសារតែវាជាការប្រកួតប្រជែងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ”៕