អ្នកគាំទ្រ AC Milan លេងមួយក្បាច់នេះ ដើម្បីស្វាគមន៍ Donnarumma

អ្នកគាំទ្រ AC Milan បានជះលុយក្លែងក្លាយជាច្រើនចូលទៅក្នុងទីលានសម្រាប់ការស្វាគមន៍អតីតកីឡាកររបស់ខ្លួន ពោលគឺ Gianluigi Donnarumma។

 

អ្នកចាំទី Donnarumma បានត្រលប់ទៅ San Siro ជាមួយ PSG ដោយបានផ្លាស់ទៅក្លឹបបារាំងវិញនៅឆ្នាំ 2021។ អ្នកចាំទីបានផ្លាស់ប្តូរដោយមិនមានតម្លៃខ្លួន ហើយវាត្រូវបានគេរាយការណ៍នៅពេលនោះថាគាត់នឹងរកបានច្រើនជាង 10 លានផោនក្នុងមួយ ឆ្នាំ ដែលបានបញ្ឆេះកំហឹងរបស់អ្នកគាំទ្រក្លឹប Serie A មួយនេះ។

 

អ្នកគាំទ្ររបស់ Milan បានបោះពុម្ពសាច់ប្រាក់ក្លែងក្លាយជាមួយនឹងមុខ Donnarumma នៅលើវា ដោយដាក់ឈ្មោះគាត់ថា “Dollar-umma” ដោយបង្កប់ន័យថាគាត់បានធ្វើការផ្លាស់ប្តូរនេះដើម្បីប្រាក់សុទ្ធ។ គួររំលឹកផងដែរថា ចាប់តាំងពីផ្លាស់ទៅក្លឹបយក្សបារាំងមក គាត់បានឈ្នះ Ligue 1 ពីរដងរួចទៅហើយ៕