លោក Michael Owen ជឿជាក់ថា Jude Bellingham មានសក្តានុពលល្អជាង Zinedine Zidane បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏អស្ចារ្យរបស់គាត់នៅ Real Madrid ។

ខ្សែបម្រើរូបនេះបានបន្តការចាប់ផ្តើមរដូវកាលដ៏ត្រចះត្រចង់របស់គាត់ជាមួយនឹងគ្រាប់បាល់មួយទៀតសម្រាប់ក្រុមយក្សអេស្ប៉ាញក្នុងជ័យជម្នះ 2-1 Champions League លើក្រុម Braga កាលពីថ្ងៃអង្គារ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 12 លើកសម្រាប់ក្រុម La Liga ហើយទម្រង់លេងរបស់គាត់សម្រាប់ទាំងក្លឹប និងប្រទេសបាននាំឱ្យអតីតខ្សែប្រយុទ្ធក្រុម ជម្រើសជាតិអង់គ្លេស Owen ប្រៀបធៀបគាត់ទៅនឹងម្ចាស់ជើងឯក World Cup របស់បារាំង Zidane ដែលត្រូវបានគេចាត់ទុកថាជាខ្សែបម្រើដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

គាត់បានប្រាប់ DAZN Bet ថា “Bellingham មានសក្តានុពលល្អជាង Zidane ផងក៏ថាបាន។ គាត់មានអាកប្បកិរិយាដ៏អស្ចារ្យ ហើយខ្ញុំមើលមិនឃើញកន្លែងដែលគាត់អាចដួលបានក្នុងជីវិតរបស់គេនោះឡើយ ដោយសារតែចិត្តគំនិតរបស់គាត់។ គាត់មានសក្ដានុពលក្នុងការឈានទៅចំណុចកំពូលជាមួយនឹងកីឡាករអស្ចារ្យ ប៉ុន្តែវាពិតជាមានសក្តានុពល ទោះបីជាគាត់បានឈ្នះពានរង្វាន់ធំៗតិចណាស់មកទល់ពេលនេះ។ ដូច្នេះយើងទាំងអស់គ្នាកំពុងនិយាយអំពីសក្តានុពល”៕