ជំនួបក្នុងក្របខ័ណ្ឌ Champions League រវាង PSG និង AC Milan ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកគាំទ្រមួយរូបបានរត់ចូលក្នុងទីលានបានរំខានដល់ដំណើរការការប្រកួត ហើយបានសំដៅទៅរក Kylian Mbappe។

អ្នកគាំទ្រម្នាក់បានឡើងទៅលើទីលាន ហើយគេចពីសន្តិសុខនៅក្រៅទីលាន មុនរត់តម្រង់ទៅតារាឆ្នើមរបស់ PSG Mbappe ដោយបានចាប់អោប Mbappe មួយទំហឹង មុនពេលត្រូវបាននាំខ្លួនចេញពីទីលានប្រកួត។ ឧបទ្ទវហេតុនេះមិនបានធ្វើឱ្យ Mbappe ខកចិត្តបន្តិចឡើយ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានបន្តបើកការស៊ុតបញ្ចូលទីសម្រាប់សេដ្ឋីរបស់បារាំងទល់នឹងជើងខ្លាំងមកពីអ៊ីតាលី។

ឥឡូវនេះ Mbappe រកបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 10 ប្រកួតនៅក្នុងការប្រកួត Champions League នៅកីឡដ្ឋាន Parc des Princes ក្នុងរយៈពេល 3 រដូវកាលចុងក្រោយនេះ។ PSG និង Mbappe នឹងត្រូវត្រលប់ទៅការប្រកួត Ligue 1 នៅថ្ងៃអាទិត្យនៅពេលដែលពួកគេត្រូវតតាំងទល់នឹង Brest៕