Declan Rice ផ្ញើសារខ្លាំងៗទៅកាន់អ្នកគាំទ្រ Arsenal បន្ទាប់ពីស៊ុតបញ្ចូលទីទល់នឹង Chelsea

Declan Rice បានផ្ញើសារយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្រក្រុម Arsenal បន្ទាប់ពីជំរុញឱ្យក្រុមរបស់គាត់ត្រលប់មកវិញដើម្បីរកបានលទ្ធផលស្មើគ្នាជាមួយតោខៀវ Chelsea កាលពីថ្ងៃសៅរ៍។

Chelsea បាននាំមុខពីរគ្រាប់រហូតដល់នាទីទី 77 នៃការប្រកួត London Derby នៅកីឡដ្ឋាន Stamford Bridge រហូតទាល់តែ Rice វាយបកទៅលើអ្នកចាំទី Robert Sanchez របស់ក្រុមតោខៀវ ដោយការស៊ុតបាល់ដំបូងពីចម្ងាយចូលសំណាញ់ទីបានយ៉ាងល្អ។ 7 នាទីក្រោយមក Leandro Trossard បានរកគ្រាប់បាល់តាមស្មើដែលធានាបាននូវមួយពិន្ទុដ៏សំខាន់មួយសម្រាប់ក្រុមកាំភ្លើងធំ។

បន្ទាប់ពីការប្រកួត Rice បានសរសេរនៅក្នុង Instagram ដើម្បីចែករំលែកជាសារខ្លីមួយទៅដល់អ្នកគាំទ្ររបស់ Arsenal ដោយបានសរសេរថា “សប្តាហ៍ដ៏ធំមួយកំពុងនៅពីមុខយើង។ យើងត្រូវជុំគ្នាហើយបន្តដំណើរម្តងទៀត។ អរគុណទៅដល់ Gunners (អ្នកគាំទ្រ Arsenal) គ្រប់គ្នា”។ អតីតប្រធានក្រុម West Ham បានទម្លាយឲ្យដឹងថា ថាការវាយប្រហារដ៏អស្ចារ្យរបស់គាត់ត្រូវបានបំផុសគំនិតដោយគ្រាប់បាល់ដ៏ល្បីល្បាញរបស់ David Beckham ពីពាក់កណ្តាលតារាងសម្រាប់ Manchester United ទល់នឹង Wimbledon។ ក្រុមរបស់លោក Mikel Arteta ឥឡូវនេះនឹងរៀបចំសម្រាប់ការជួបជាមួយ Sevilla ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ មុនពេលទទួលក្រុម Sheffield United ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ខាងមុខ៕