ម៉ារ៉ុកគ្រោងបើកការប្រកួតប្រជែងជាមួយ Real Madrid សម្រាប់រឿងមួយនេះ

របាយការណ៍ជាច្រើនបានទម្លាយឲ្យដឹងថា ប្រទេសម៉ារ៉ុកគ្រោងនឹងធ្វើការប្រកួតប្រជែងជាមួយក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់លំដាប់ពិភពលោក World Cup ឆ្នាំ 2030។

ការប្រកួត World Cup ឆ្នាំ 2030 នឹងត្រូវធ្វើឡើងនៅបីប្រទេសរួមមាន អេស្ប៉ាញ ម៉ារ៉ុក នឹង ព័រទុយហ្កាល់។ ទោះបីជាកីឡដ្ឋាន Santiago Bernabeu  ត្រូវបានគេរាប់បញ្ចូលថាជាកន្លែងដែលមានសក្តានុពលមួយ ប៉ុន្តែកាសែត The Times បានចេញផ្សាយថាប្រទេសមានមូលដ្ឋាននៅអាហ្វ្រិកមួយនេះនឹងមិនលែងដៃងាយៗនោះឡើយ។

គួររំលឹកផងដែរថា នេះជាលើកទីមួយដែលប្រទេសចំនួនបីចេញមកពីទ្វីបពីរផ្សេងគ្នា នឹងចាប់ដៃគ្នាធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏មហិមាមួយនេះ។ អ្វីដែលកាន់តែពិសេសនោះគឺ អាហ្សង់ទីន ប៉ារ៉ាហ្កាយ នឹង អ៊ុយរ៉ាហ្កាយ ក៏មានឈ្មោះជាម្ចាស់ផ្ទះការប្រកួតជុំដំបូហផងដែរ ដើម្បីជាការប្រាព្ធទៅដល់ខួប 100 ឆ្នាំនៃការកកើតពានរង្វាន់បាល់ទាត់មួយនេះ៕