Lionel Scaloni មានការធុញទ្រាន់នឹងសំណួរទាក់ទងនឹងកាលបរិច្ឆេទនៃការចូលនិវត្តន៍របស់ Lionel Messi ទាំងដែលកីឡាកររូបនេះនៅតែមានច្រើនសម្រាប់ក្រុមជម្រើសជាតិ នឹងកម្រិតក្លឹប។

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Scaloni មើលឃើញថា មិនចាំបាច់ពិចារណាពីអ្វីដែលនឹងកើតឡើងនៅពេលដែល Messi ព្យួរស្បែកជើងរបស់គាត់ ដោយថ្ងៃនោះហាក់បីដូចជានៅមានផ្លូវវែងឆ្ងាយខ្លាំងណាស់ពេលនេះ។ គាត់បាននិយាយនៅពេលសួរសំណួរលើប្រធានបទនោះម្តងទៀតថា “សូមចាំថាគាត់នៅតែនៅទីនេះ។ គាត់នៅតែសកម្មជានិច្ច សូមទុកឱ្យគាត់នៅតែឯងខ្លះផង”។

សំណួរទាំងនេះបានកើតឡើងជាលំដាប់ក្រោយពេល Messi បានសម្រាកព្យាបាលរបួស ដោយមិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតនៅកម្រិតក្លឹប ប៉ុន្តែគាត់បានដើរចេញពីកៅអីបម្រុងដើម្បីមានវត្តមានក្នុងការប្រកួតឈ្នះ 1-0 របស់អាហ្សង់ទីនលើប៉ារ៉ាហ្គាយលើកមុន ហើយកំពុងប្រជែងដើម្បីការបង្ហាញខ្លួនក្នុងជំនួបជាមួយប៉េរូនៅថ្ងៃអង្គារ៕