ក្លឹប Bournemouth គ្រោងនឹងទទួលយកការបំផុសគំនិតពី Wrexham ដោយពួកគេកំពុងដាក់គម្រោងផលិតភាពយន្តឯកសារអំពីក្លឹបដែលមានម្ចាស់ជាតារាហូលីវូដមួយរូប ពោលគឺលោក Michael B. Jordan។

ប្រធានក្លឹប Bournemouth លោក Bill Foley បានបង្ហាញឱ្យដឹងថា ក្លឹបកំពុងស្វែងរកការចេញផ្សាយភាពយន្តឯកសារអំពីក្លឹបនេះ ដោយបង្ហាញពីម្ចាស់ភាគហ៊ុនតិចរបស់ពួកគេគឺលោក Michael B. Jordan ដែលនឹងប្រាប់ពីរឿងរបស់ពួកគេដែលទទួលបានជោគជ័យសម្រាប់ដំណើរកាន់កាប់ក្នុងនាមជាក្រុមតូចជាងនៅក្នុងក្របខ័ណ្ឌកំពូលនៃបាល់ទាត់អង់គ្លេស។

និយាយនៅក្នុង podcast មួយ លោក Foley បានបង្ហើបឲ្យដឹងថា “យើងកំពុងធ្វើការលើភាពយន្តឯកសារឥឡូវនេះដែលគាត់(Michael B. Jordan) នឹងចូលរួម។ យើងកំពុងតែដាក់វាក្នុងការដំណើរការ ហើយវានឹងក្លាយជារឿងរបស់បុរសធម្មតាម្នាក់ ដែលពិតជាទទួលបានជោគជ័យប្រឆាំងនឹងហាងឆេងទាំងអស់។ វាគួរតែមានច្រើនរដូវកាល ព្រោះខ្ញុំមានអារម្មណ៍ថាយើងនឹងឡើងទៅលើ មិនមែនធ្លាក់ចុះក្នុងតារាងទេ”៕