វីវរធំហើយបិសាចពេលនេះ! ខ្សែការពារស្នូលមួយរូបរបស់ក្រុម Man Utd នឹងត្រូវចំណាយពេលយូរឃ្លាតពីបាល់ទាត់ដោយសាររបួសសាច់ដុំ

ក្លឹបបិសាចក្រហម Manchester United នឹងធ្លាក់ក្នុងស្ថានភាពដ៏លំបាកមួយក្រោយខ្សែការពារស្លាបឆ្វេង Luke Shaw នឹងត្រូវសម្រាកក្នុងរយះពេលយូរមួយបន្ទាប់ពិបានរងរបួសសាច់ដុំ។

Shaw បានរងរបួសសាច់ដុំ នេះបើតាមការប្រកាសជាផ្លូវការរបស់ក្លឹប ហើយឥឡូវនេះ United កំពុងវាយតម្លៃពីទំហំនៃបញ្ហារបស់គាត់។ ពួកគេអះអាងថា ខ្សែការពារឆ្វេងរបស់អង់គ្លេស ត្រូវបានគេរំពឹងថានឹងអវត្តមានរយៈពេលជាច្រើនសប្តាហ៍។ Shaw បានក្លាយជាកីឡាករសំខាន់សម្រាប់អ្នកចាត់ការ Erik ten Hag ដោយបានបង្ហាញខ្លួន 27 ប្រកួតកាលពីរដូវកាលមុន និងចាប់ផ្តើមទាំងពីរប្រកួតដំបូងរបស់ United នៃរដូវកាលនេះ។ កីឡាករបម្រុង Tyrell Malacia ក៏កំពុងរងរបួសដែរ ហើយវានៅតែត្រូវមើលថាតើក្លឹបនឹងព្យាយាមចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេងណាមួយមុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាកររឺយ៉ាងណា។

Man United បានយកឈ្នះ Wolves 1-0 នៅចុងសប្តាហ៍បើករដូវកាល Premier League ប៉ុន្តែត្រូវបាន Tottenham យកឈ្នះ 2-0 នៅសប្តាហ៍បន្ទាប់ទៅវិញ។ ការងារបន្ទាប់របស់ក្រុមលោក Erik ten Hag គឺត្រូវជួបជាមួយក្រុម Nottingham Forest មុននឹងប្រឈមមុខជាមួយការប្រកួតដ៏លំបាកជាមួយក្រុម Arsenal និង Brighton៕