ឈុតទី 3 ដ៏គួរឲ្យចាប់អារម្មណ៍របស់ក្លឹប Paris Saint-Germain សម្រាប់រដូវកាល 2023-24 ហាក់ដូចជាត្រូវបានទម្លាយដោយតារារ៉េបអាមេរិក Travis Scott បាត់ទៅហើយ។ Travis Scott ហាក់ដូចជាបានបង្ហោះពីឈុតទីបីថ្មីរបស់ PSG នៅលើបណ្តាញសង្គម Instagram របស់ខ្លួនមុនពេលការដាក់បង្ហាញជាផ្លូវការដោយក្លឹបឬ Nike។

PSG បានបញ្ចេញឈុតក្នុងផ្ទះ និងក្រៅដីរបស់ពួកគេរួចរាល់ហើយសម្រាប់រដូវកាលថ្មី ប៉ុន្តែបន្ទះទី 3 ដែលជាការសហការជាមួយ Jordan មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនោះទេ។ ការរចនាដែលបង្ហាញដោយ Travs នៅលើ Instagram មានស្រមោលពណ៌ប្រផេះជាច្រើនជាមួយនឹងលំនាំប៉ារ៉ាជាមួយនឹងឆ្នូតបញ្ឈរពណ៌ប្រផេះធំនៅកណ្តាលអាវវតែម្តង៕