ថ្វីត្បិតតែខ្លួនមានតម្លៃថ្លៃរហូតដល់ទៅ 105 លានផោនក៏ពិតមែន ប៉ុន្តែខ្សែបម្រើការពារ Declan Rice បានប្រកាសជាសាធារណះថាមូលហេតុមួយនេះហើយដែលធ្វើឲ្យខ្លួនសម្រេចចិត្តចាកចេញពីញញួរយក្ស West Ham ដើម្បីមកកាន់ក្លឹបកាំភ្លើងធំ Arsenal។

ទីបំផុត Arsenal បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Rice ខណៈដែលពួកគេបានប្រកាសពីការមកដល់របស់កីឡាករកាលពីថ្ងៃសៅរ៍។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការផ្លាស់ប្តូររបស់គាត់ Rice បានបង្ហើបថាគាត់ជាអ្នកស្ញើចសរសើរដ៏ធំធេងមួយរបស់អ្នកចាត់ការក្លឹប លោក Mikel Arteta ហើយថាវត្តមានរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ របស់ Arsenal គឺជាហេតុផលចម្បងមួយដែលគាត់សម្រេចចិត្តចូលរួមជាមួយក្លឹបមានមូលដ្ឋាននៅប៉ែកខាងជើងនៃទីក្រុងឡុងដ៍។

ថ្លែងទៅកាន់គេហទំព័ររបស់ Arsenal Rice បាននិយាយថា “ខ្ញុំពិតជារំភើបណាស់ Mikel Arteta បានបង្ហាញឲ្យអ្នកឃើញពីរបៀបដែលគាត់ធ្វើការ។ អ្នកទទួលបានការយល់ដឹងពិតប្រាកដអំពីរបៀបដែលគាត់ធ្វើការនៅលើភាពយន្តឯកសារ Amazon របៀបគាត់ធ្វើការជាមួយកីឡាកររបស់គាត់ ហើយមិនត្រឹមតែជាគ្រូបង្វឹកប៉ុណ្ណោះទេ ប៉ុន្តែចិត្តសាស្ត្រថាតើគាត់ល្អជាមួយកីឡាករ របៀបដែលគាត់កែលម្អកីឡាករ។ គាត់គឺជាកត្តាដ៏ធំមួយនៅក្នុងហេតុផលដែលខ្ញុំមកទីនេះ”៕