Inter Miami កាន់តែកាចមួយបែបទៀតហើយ! តារាចម្រៀង Shakira នឹង Bad Bunny អាចមានមុខឡើងមកសម្តែងថ្ងៃ Messi បង្ហាញខ្លួនជាកីឡាករចំណូលថ្មី

ភាពរំជើបរំជួលនៃការបង្ហាញខ្លួនរបស់ Lionel Messi បាន​ឡើង​ដល់​កម្ពស់​ថ្មី​នៅ​សហរដ្ឋ​អាមេរិក ខណៈ​ដែល Messi បានចុះចត​ក្នុង​ទីក្រុង Miami មុន​ការ​ធ្វើ​បទ​បង្ហាញ​ជា​ផ្លូវ​ការ​ចុង​សប្តាហ៍​នេះ។


ក្លឹបរបស់គាត់បានណែនាំអំពីដំណឹងដ៏គួរឱ្យរំភើបមួយចំនួននៅក្នុងការបង្ហាញរបស់ស្តេចបាល់ទាត់នៅថ្ងៃអាទិត្យនេះ ហើយប្រសិនបើពាក្យចចាមអារ៉ាមនេះបង្ហាញថាជាការពិត វាអាចជាក្រុមដែលសក្តិសមសម្រាប់ពិធីបុណ្យតន្ត្រីណាមួយនៅរដូវក្តៅនេះ។ Shakira ដែលធ្លាប់ស្គាល់ Messi តាំងពីសម័យគាត់នៅ Barcelona ត្រូវបានគេស្នើឱ្យសម្តែងជាមួយតារារ៉េបសញ្ជាតិព័រតូរីកូ Bad Bunny និងតារាចម្រៀងក៏ដូចជាអ្នកសរសេរចម្រៀងកូឡុំប៊ី Maluma ផងដែរ។

អាមេរិក​គ្រោងនឹងធ្វើការស្វាគមន៍​​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក Lionel Messi នៅចុងសប្តាហ៍នេះ។ អ្នកគាំទ្របាននឹងកំពុងសម្រុកទិញសំបុត្រសម្រាប់ការប្រកួតណាមួយដែលទំនងជាមាន Messi ខណៈដែលផ្ទាំងគំនូរដ៏ធំ និងប៊ឺហ្គឺថ្មីនៅលើមុខម្ហូបរបស់ Hard Rock Cafe ដែលមាន​ Messi ជាទូតសុឆន្ទះក៏ត្រូវបានដាក់លក់ជាសាធារណះក្នុងសប្តាហ៍នេះ៕