អតីតប្រធានក្លឹប Juventus ត្រូវបានបន្ថែមទោសក្រោយរកឃើញភាពមិនប្រក្រតីមួយចំនួនទៀត

អតីតប្រធានក្លឹប Juventus លោក Andrea Agnelli ត្រូវបានដាក់បម្រាមឲ្យឃ្លាតឆ្ងាយពីកីឡាបាល់ទាត់រយៈពេល 16 ខែ ដោយសារបញ្ហាមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ។

សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បានប្រកាសកាលពីថ្ងៃចន្ទថា អតីតប្រធានក្លឹបត្រូវបានរងការពិន័យជាប្រាក់ 60,000 អឺរ៉ូ និងបម្រាមថ្មីមួយដែលនឹងត្រូវបន្ថែមទៅលើការព្យួររយៈពេល 2 ឆ្នាំដំបូងរបស់គាត់។ ការដាក់ទណ្ឌកម្មនេះទាក់ទងនឹងឧបាយកលរបស់គាត់លើប្រាក់បៀវត្សរ៍ និងទំនាក់ទំនងជាមួយភ្នាក់ងារ និងក្លឹបផ្សេងទៀតក្នុងអំឡុងពេលរាតត្បាត Covid-19 ។

Agnelli ដែលបានលាលែងពីតួនាទីជាប្រធាននៅក្នុងខែវិច្ឆិកា រួមជាមួយនឹងក្រុមប្រឹក្សាភិបាលដែលនៅសល់ ចំពេលមានការស៊ើបអង្កេតលើហិរញ្ញវត្ថុរបស់ក្លឹប ត្រូវបានគេដាក់បម្រាមដំបូងនៅក្នុងខែឧសភា ខណៈដែល Juventus ត្រូវបានរងការកាត់ចេញ 10 ពិន្ទុ ដោយកាត់បន្ថយពីទណ្ឌកម្មដំបូងដែលបានដកហូតពិន្ទុរហូតដល់ទៅ 15 ប្រកួត៕