ក្លឹបបិសាចក្រហម Manchester United កំពុងតែពិចារណាលើការប្រគល់អាវលេខ 7 ដែលធ្លាប់ពាក់ដោយកំពូលកីឡាករ Cristiano Ronaldo ទៅឱ្យយុវជនវ័យក្មេង Alejandro Garnacho ។

Garnacho ត្រូវបានគេពិចារណាសម្រាប់អាវលេខ 7 នេះបើយោងតាមសារព័ត៌មាន Manchester Evening News ហើយប្រសិនបើគាត់ត្រូវបានគេផ្តល់លេខពិតមែន នោះគាត់នឹងក្លាយជាកីឡាករវ័យក្មេងដំបូងគេដែលពាក់វាចាប់តាំងពី Ronaldo ក្នុងឆ្នាំ 2003 ។ លេខ 7 នៅតែទំនេរចាប់តាំងពីប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្លាស់ទៅ Al-Nassr ក្នុងខែមករា ហើយ Garnacho បច្ចុប្បន្នពាក់លេខ 49។ កីឡាករវ័យ 18 ឆ្នាំរូបនេះបានបង្កើតការចាប់អារម្មណ៍ខ្លាំងជាងគេនៅ Old Trafford និងបានបង្ហាញខ្លួនជាលើកដំបូងក្នុងខែមេសា ឆ្នាំ 2022។ គាត់បានបង្ហាញខ្លួនសរុបចំនួន 36 លើកសម្រាប់ក្លឹប ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 5 ដង ហើយគាត់ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Golden Boy ឆ្នាំ 2023 ថែមទៀតផង។

អាវលេខ 7 នៅ United គឺជានិមិត្តសញ្ញាដែលត្រូវបានពាក់ដោយ Ronaldo, George Best, Eric Cantona និង David Beckham ប៉ុន្តែវាក៏ធ្លាប់បានប្រគល់ទៅកាន់កីឡាករជាច្រើនចាប់តាំងពី Ronaldo បានចាកចេញទៅ Real Madrid ក្នុងឆ្នាំ 2009។ ចាប់តាំងពីពេលនោះ អាវលេខ 7 ត្រូវបានពាក់ដោយ Michael Owen, Antonio Valencia, Angel Di Maria, Memphis Depay, Alexis Sanchez និង Edinson Cavani ដែលជាកីឡាករចំនួនប្រាំមួយនាក់ដែលធ្វើមិនសូវបានល្អទាល់តែសោះសម្រាប់ក្លឹប៕