កីឡាករមួយចំនួនដែលត្រូវបានជ្រើសរើសនៅក្នុងក្រុម Everton នឹងប្រឈមមុខនឹងការកាត់ប្រាក់ឈ្នួល ប្រសិនបើក្លឹបត្រូវបានកាត់ចោលពីលីកកំពូល ចំពេលមានបញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តធ្វើឲ្យ Everton មានបញ្ហាស្រាប់ផងនោះ។

នៅក្នុងអ្វីដែលបានបង្ហាញថាជារដូវកាលដ៏មហន្តរាយមួយផ្សេងទៀតសម្រាប់ Everton នៅពេលដែលពួកគេកំពុងព្យាយាមប្រយុទ្ធទាំងអស់សង្ឃឹមដើម្បីជៀសវាងការធ្លាក់ចេញពី Premier League នោះ The Telegraph បានបង្ហាញព័ត៌មានលម្អិតអំពីកីឡាករក្នុងក្រុមមួយចំនួនដែលអាចប្រឈមនឹងការកាត់ប្រាក់ឈ្នួល ប្រសិនបើ Everton មិនអាចរើខ្លួនចេញពីលេខ 18 ក្នុងលីកបាន។

នៅក្នុងការរាយការណ៍របស់ The Telegraph ដដែលបានបញ្ជាក់ថាកីឡាករថ្មីដែលទើបតែចុះកុងត្រាជាមួយក្លិបសុទ្ធសឹងមានលក្ខខណ្ឌដែលអាចទម្លាក់តម្លៃពលកម្មក្នុងករណី Everton ធ្លាក់ទៅលេង English Championship ដោយកីឡាករទាំងនោះរួមមាន Amandou Onana, Dwight McNeil នឹង James Tarkowski ខណះដែលកីឡាករដែលបានលេងឲ្យក្លិបជាច្រើនឆ្នាំដូចជា Jordan Pickford, Yerry Mina នឹង Dominic Calvert-Lewin នឹងមិនប្រឈមរឿងដូចគ្នានេះទេ៕
ប្រភព : The Telegraph