អតីតអ្នកចាត់ការ Man Utd ទទូចឲ្យ Nagelsmann ឆាប់ទៅដឹកនាំ Spur ភ្លាម

Julian Nagelsmann ត្រូវបានជំរុញឲ្យទៅចូលរួមជាមួយក្រុម Tottenham ក្នុងនាមជាអ្នកចាត់ការថ្មីដោយលោក Ralph Rangnick ដោយរឿងនេះអាចក្លាយទៅជារឿងដ៏គួរឱ្យរំភើបខ្លាំង ។

បន្ទាប់ពីបានបង្ហាញទ្វារចាកចេញទៅកាន់លោក Antonio Conte កាលពីខែមីនា ក្រុម Tottenham ក៏បានបណ្តេញលោក Cristian Stellini ផងដែរ បន្ទាប់ពីក្រុមមាន់ខ្នាយមាសបានរងបរាជ័យយ៉ាងដំណំ 6-1 ដោយ Newcastle ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។ Ryan Mason ត្រូវបានផ្តល់ឱកាសឲ្យដឹកនាំក្រុមនៅទីក្រុងឡុងដ៍ក្នុងសមត្ថភាពបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្លិបនៅបន្តការស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍មិនទាន់បាន។ Nagelsmann ត្រូវបានគេជឿថានឹងមានវត្តមាននៅលើកំពូលនៃបញ្ជីអាទិភាពសម្រាប់ Spurs ហើយអតីតអ្នកចាត់ការ Manchester United លោក Rangnick សង្ឃឹមថាមិត្តរួមសញ្ជាតិអាឡឺម៉ង់របស់គាត់ទទួលយកការផ្តល់ជូននេះ ខណៈដែល Spurs គឺជាក្លឹបដ៏គួរឲ្យរំភើបមួយ។

Rangnick បានទម្លាយប្រាប់ទៅកាន់ Sky Germany ថា “នេះមិនមែនជាក្លិបដែលពួកគេរំពឹងថាអ្នកនឹងក្លាយជាកំពូលភ្លាមៗនោះទេ។ ដូច្នេះ​វា​អាច​ជា​រឿង​គួរ​ឲ្យ​រំភើប​ចិត្ត​ខ្លាំង​ណាស់។ Tottenham គឺជាក្លឹបដ៏គួរឲ្យរំភើបក្នុងវិធីជាច្រើន”