Pep Guardiola បានធ្វើការសើចចំអកទៅកាន់លោក Luciano Spalletti វិញហើយបានហៅគ្រូ Napoli ថាជាមនុស្សប៉ះមិនបាន ក្រោយគ្រូបង្វឹករបស់ក្រុម Napoli ចោទ Pep ថាលេងល្បែងផ្លូវចិត្តច្រើនពេក។

បន្ទាប់ពី Napoli បានកក់កៅអីឡើងមកវគ្គ8ក្រុមចុងក្រោយ អ្នកចាត់ការទូទៅរបស់ Man City បានសរសើរក្លិបយក្សអ៊ីតាលីថា ជាក្រុមដែលល្អបំផុតនៅអឺរ៉ុប ប៉ុន្តែលោក Spalletti បែរជាមិនពេញចិត្តសម្តីទាំងនេះ ដោយថាវាគ្រាន់ជាល្បែងផ្លូវចិត្តដើម្បីបំបាក់ស្មារតី Napoli ប៉ុណ្ណោះក្នុងករណីក្រុមទាំងពីរប៉ះគ្នានៅវគ្គបន្តបន្ទាប់។

នៅពេលត្រូវអ្នកសារព័ត៌មានសួរអំពីក្តីសង្ឃឹមក្នុងការជួប Napoli នៅវគ្គក្រោយ Pep ក៏បានឆ្លើយទៅវិញភ្លាមៗថា “ខ្ញុំមិនចង់និយាយពី Napoli នោះទេ ព្រោះអ្នកចាត់ការរបស់គេជាមនុស្សដែលប៉ះមិនបានឡើយ។ អ្វីដែលខ្ញុំចង់ផ្តោត គឺសម្រាប់តែការប្រកួតដែលមាននៅទល់មុខខ្ញុំតែប៉ុណ្ណោះ”៕