Xavi Hernandez បានទទួលស្គាល់ថា Lionel Messi បានជម្រុញនឹងបំផុសក្តីសង្ឃឹមយ៉ាងខ្លាំងសម្រាប់អ្នកមានបុណ្យ FC Barcelona បន្ទាប់ពីការស្រែកហ៊ោសម្រាប់វីរបុរសរូបនេះបានបន្តកើតឡើងនៅនាទីទី 10 នៃការប្រកួតទល់នឹង Girona។

អ្នកគាំទ្រនៅក្លិបយក្សកាតាឡាន់បានបញ្ជាក់យ៉ាងច្បាស់ពីអារម្មណ៍របស់គេ ក្រោយស្រែកឈ្មោះ Messi ជាលើកទី2ក្នុងរយះពេលត្រឹមតែ5ថ្ងៃកំឡុងការប្រកួតនៅទឹកដី Camp Nou របស់ Barcelona។ រឿងមួយនេះបានកើតឡើងម្តងរួចមកហើយក្នុងការប្រកួតពាន Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី2ទល់នឹង Real Madrid ចំពេលដែលមានភាពស្រពិចស្រពិលថា Messi អាចនឹងត្រលប់មកក្លិបពីកុមារភាពរបស់គាត់វិញ។

ចំពោះរឿងរ៉ាវទាំងនេះ Xavi បាននិយាយថាក្រុមរបស់គាត់ហាក់មានកម្លាំងចិត្តកាន់តែខ្លាំង ដោយបានឲ្យដឹងថា “អ្នកគាំទ្រពិតជាស្ញើចសរសើរចំពោះជំហររបស់យើង ប៉ុន្តែយើងនៅមិនទាន់ទទួលបានពាននៅឡើយ ហើយ Messi ក៏បានជម្រុញក្តីសង្ឃឹមឲ្យយើងបានច្រើន។ យើងផ្តោតសំខាន់នៅលើរដូវកាលនេះ យើងត្រូវតែឈ្នះពាន La Liga”៕
ប្រភព : GOAL