Chelsea ត្រៀមជះលុយធំដើម្បីខ្សែការពារមួយនេះ

តោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងតែត្រៀមកញ្ចប់លុយធំមហាសាលប្រហែលជា 100លានអឺរ៉ូដើម្បីខ្សែការពារ Josko Gvardiol របស់ក្រុម RB Leipzig។

នៅក្នុងការរាយការណ៍នោះបានឲ្យដឹងថា Leipzig នឹងស្តាប់នូវរាល់សំណើរណាដែលចាប់ផ្តើមពីប្រាក់ប្រមាណ 100លានអឺរ៉ូតែប៉ុណ្ណោះ។ អ្វីដែលកាន់តែសំខាន់នោះគឺ ក្រុមធំៗដូចជា Chelsea Real Madrid ហើយ Manchester United សុទ្ធសឹងជាក្រុមដែលគិតថា 100លាន ជារឿងធម្មតា ហើយហ៊ានចំណាយឲ្យតែបានហត្ថលេខារបស់ខ្សែការពារសញ្ជាតិក្រូអាតរូបនេះ៕