ដំណឺងនៃការចង់បានខ្សែបម្រើ Jude Bellingham របស់ក្រុមអធិរាជស Real Madrid ត្រូវបានគេដឹងលឺជាយូរលង់ណាស់មកហើយ ដោយ Real នៅតែជាបេក្ខភាពនាំមុខសម្រាប់ Bellingham។

ប៉ុន្តែកាលពីថ្មីៗនេះ យោងទៅតាមការរាយការណ៍របស់ Fichajes បានឲ្យដឹងថាក្រុមអ្នកមានបារាំង Paris Saint-Germain បានត្រៀមខ្លួនរួចរាល់សម្រាប់ការដេញតាមយក Jude ពីក្លិប Borussia Dortmund។

គួររំលឹកផងដែរថា ខ្សែបម្រើវ័យក្មេងរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយក្លិបដូចជា Liverpool, Real Madrid នឹង PSG សុទ្ធតែចង់បានដើម្បីយកមកពង្រឹងតំបន់បម្រើរបស់ខ្លួន៕