West Ham កំពុងនាំមុខគេក្នុងការតាមយកកីឡាករដែល Man City មិនត្រូវការមួយនេះ

West Ham ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើការពារ Kalvin Phillips ពីក្លឹប Manchester City ខណៈដែលម្ចាស់ជើងឯក Premier League នឹង UEFA Champions League រដូវកាល 2022-2023 បានបង្ហាញពីលក្ខខណ្ឌនៃការចាកចេញក្នុងនាមជាកីឡាករខ្ចីជើង។ ខ្សែបម្រើរូបនេះត្រូវបានគេប្រាប់ថាគាត់នឹងមានអនាគតត្រចះត្រចង់នៅកីឡដ្ឋាន Etihad នោះឡើយហើយអាចស្វែងរកទ្រនំថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដើម្បីបានចូលលេងញឹកញាប់ជាងមុន ដូច្នេះគាត់នៅតែស្ថិតក្នុងការប្រកួតប្រជែងសម្រាប់កន្លែងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro នាពេលខាងមុខនេះ។ យោងតាមប្រភព ​​Standard ក្លឹបញញួរយក្ស West Ham គឺជាអ្នកនាំមុខគេក្នុងការនាំ Phillips ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់ពី Crystal ...

[ Continue reading ]

ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ Chelsea សម្រេចចាកចេញទាំងដែលក្លឹបកំពុងមានបញ្ហា

នាយកផ្នែកវេជ្ជសាស្រ្តរបស់ក្លឹប Chelsea លោក Dimitrios Kalogiannidis គ្រោងនឹងចាកចេញពីក្លឹប ទោះបីជាក្រុមតោខៀវបច្ចុប្បន្នកំពុងដោះស្រាយវិបត្តិរបួសនៅរដូវកាលនេះមិនទាន់រួចរាល់ក៏ដោយ។ សារព័ត៌មាន The Athletic បានរាយការណ៍ថា Kalogiannidis គ្រោងនឹងចាកចេញពីក្លឹប ទោះបីជាមិនមានការកំណត់ពេលវេលាណាមួយត្រូវបានគេដាក់លើការចាកចេញដែលអាចធ្វើទៅបានរបស់គាត់ក៏ដោយ។ គួររំលឹកផងដែរថា បច្ចុប្បន្ន Chelsea កំពុង​ត្រូវការស្វែងរកដំណោះស្រាយចំពោះវិបត្តិ​របួស​ដ៏​ធំ ដែល​មាន​ន័យ​ថា​ដំណឹង​នេះ​បាន​បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមរបាយការណ៍ដដែល Kalogiannidis នឹងចាកចេញដោយសារតែហេតុផលគ្រួសារផ្ទាល់ខ្លួនរបស់គាត់។ គាត់បានធ្វើការជាមួយក្លឹបអស់រយៈពេល 13 ឆ្នាំមកហើយ ហើយត្រូវបានគេដាក់ឱ្យកាន់តំណែងជាប្រធានផ្នែកវេជ្ជសាស្ត្រនៅខែតុលា ឆ្នាំ 2022។ មានការផ្លាស់ប្តូរជាច្រើននៅក្នុងបុគ្គលិកពេទ្យនៅ Chelsea ដូចជាលោក Paco Bicosa និង ...

[ Continue reading ]

អេស្ប៉ាញនឹងរៀបចំការប្រកួតមិត្តភាពទល់នឹងប្រេស៊ីលជាលើកដំបូងក្នុងរយះពេល 10 ឆ្នាំចុងក្រោយ

អេស្ប៉ាញបានប្រកាសការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅកីឡដ្ឋាន Santiago Bernabeu នៅចុងខែមីនាដើម្បីលើកកម្ពស់ការប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសអេស្ប៉ាញ។ អេស្បាញគឺជាចំណុចកណ្តាលនៃឧប្បត្តិហេតុជាច្រើនដែលពាក់ព័ន្ធទៅនឹងការរើសអើងជាតិសាសន៍ក្នុងពិភពបាល់ទាត់ ខណៈដែលកីឡាករដូចជា Vinicius Jr, Dani Alves, Eder Militao និងអ្នកផ្សេងទៀតជាច្រើនបានទទួលការប្រមាថការរើសអើងជាតិសាសន៍នៅលើទីលាន។ ចាប់តាំងពីពេលនោះមក RFEF និង La Liga បានចាប់ផ្តើមចាត់វិធានការប្រឆាំងនឹងអ្នកគាំទ្រដែលត្រូវបានគេប្រទះឃើញថាបានប្រមាថរើសអើងជាតិសាសន៍កីឡាករទាំងនោះ។ យុទ្ធនាការចុងក្រោយបង្អស់ប្រឆាំងនឹងការរើសអើងជាតិសាសន៍ត្រូវបានសហព័ន្ធអេស្ប៉ាញចាប់ផ្តើមដោយវិធីនៃការរៀបចំការប្រកួតមិត្តភាពជាមួយប្រេស៊ីលនៅកីឡដ្ឋានរបស់ Real Madrid។ ការ​ប្រកួត​មិត្តភាព​នេះ​ត្រូវ​បាន​គេ​ធ្វើ​យុទ្ធនាការ​ដោយ​មានជា​សារ​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍។ ការ​ប្រកួត​រវាង​ប្រទេស​ខ្លាំង​ទាំង​ពីរ​ទំនង​ជា​មាន​តារា​ដូច​ជា Vinicius Jr, Raphinha, Endrick និង Militao ក្នុង​ចំណោម​កីឡាករផ្សេង​ទៀត។ កាលបរិច្ឆេទសម្រាប់ការប្រកួតមិត្តភាពត្រូវបានកំណត់សម្រាប់ថ្ងៃទី 26 ខែមីនា ...

[ Continue reading ]

CEO របស់ក្លឹប Newcastle និយាយបើកចំហរនូវលទ្ធភាពនៃការកាត់ពិន្ទុដូច Everton

Newcastle United បានប្រកាសពីការខាតបង់ប្រាក់ចំនួន 73.4 លានផោនក្នុងពន្ធឆ្នាំនេះ មានន័យថាពួកគេអាចប្រឈមមុខនឹងការកាត់ពិន្ទុដូច Everton ប្រសិនបើខាតបង់ប្រាក់ទាំងនោះវាសមស្របទៅនឹងការបំពានច្បាប់ហិរញ្ញវត្ថុ។ ក្រុមសារិកាព្រៃដែលត្រូវបានគាំទ្រដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត PIF បានទទួលរងការខាតបង់មុនការបង់ពន្ធចំនួន 73.4 លានផោន នៅឆ្នាំមុននេះបើយោងតាម ​​The Athletic ។ ខណៈពេលដែលប្រាក់ចំណូលរបស់ពួកគេបានកើនឡើង 39% ដល់ 250.3 លានផោន ការចំណាយរបស់ពួកគេមានចំនួនច្រើនរួមទាំងប្រាក់ដែលបានចំណាយលើការផ្ទេរប្រាក់ដែលជិតដល់ 124 លានផោន។ នៅពេលត្រូវបានសួរថាតើក្លឹបបានបំពានលើដែនកំណត់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ហើយអាចប្រឈមមុខនឹងការកាត់ពិន្ទុដូច Everton ដែរឬទេ នាយកប្រតិបត្តិក្លឹបលោក Darren ...

[ Continue reading ]

Tottenham ហ៊ានចំណាយរហូតដល់ទៅ​ 30លានអឺរ៉ូ ដើម្បីទិញ van Dijk រ៉ូមានី

ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវបានគេរាយការណ៍ថា​ បានយកឈ្នះការប្រកួតប្រជែងពីក្លឹបធំៗរួមមាន Juventus នឹង​ Bayern Munich ដើម្បីនាំយកនូវខ្សែការពារវ័យក្មេង Radu Dragusin ពីក្លឹប Genoa របស់លីកកំពូលអ៊ីតាលី។ យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានប្រកាសអោយដឹងកាលពីពេលថ្មីៗនេះថា Tottenham បានយកឈ្នះការដេញថ្លៃខ្សែការពារកណ្តាលរូបនេះនៅក្នុងតម្លៃដែលអាចឈានទៅដល់ 30 លានអឺរ៉ូ ដោយការមកដល់របស់ Dragusic នេះនឹងបង្ខំចិត្តអោយខ្សែការពារ Djed Spence ត្រូវធ្វើការផ្លាស់ចេញក្នុងលក្ខខណ្ឌខ្ចីជើងបណ្តោះអាសន្ន។ គួររំលឹកផងដែរថា ខ្សែការពាររ៉ូម៉ានីដែលត្រូវបានគេចាត់ទុកថាជា van Dijk ទីពីរនោះ ...

[ Continue reading ]

Mario Balotelli ក្លាយជាគោលដៅផ្ទេរមួយសម្រាប់ការវិលត្រឡប់ទៅកាន់អ៊ីតាលីវិញ

Mario Balotelli ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​ចំនួន​បី​ក្នុង​ក្រប​ខ័ណ្ឌ Serie A មុន​ពេល​ដែល​អាច​ត្រឡប់​ទៅ​ប្រទេស​អ៊ីតាលី​វិញក្នុង​ខែ​នេះ។ Balotelli បានអះអាងកាលពីខែវិច្ឆិកាថាគាត់នៅតែជាខ្សែប្រយុទ្ធអ៊ីតាលីដែលខ្លាំងបំផុត ក្នុងការព្យាយាមឱ្យមានការកោះហៅទៅកាន់ក្រុមជម្រើសជាតិវិញ ហើយឥឡូវនេះគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ដ៏មានសក្តានុពលទៅកាន់ Serie A ។ ក្លឹបរួមមាន Udinese, Salernitana និង Empoli សុទ្ធតែត្រូវបានគេជឿថាមានការចាប់អារម្មណ៍លើកីឡាករវ័យ 33 ឆ្នាំដោយសារព៏ត៌មានអ៊ីតាលីមួយបានអះអាងថាកិច្ចសន្យារបស់ Balotelli ជាមួយក្លឹបនៅទួរគីនឹងផុតកំណត់នាពេលដ៏ខ្លីខាងមុខ។ Balotelli បានលេងកាន់តែតិចដោយការវះកាត់ជង្គង់នៅរដូវកាលនេះ ខណៈដែលគាត់បានបង្ហាញខ្លួនត្រឹមតែ 5 ប្រកួតប៉ុណ្ណោះ។ អតីតខ្សែប្រយុទ្ធ Manchester City និង Inter បានស៊ុតបញ្ចូលទីបាន ...

[ Continue reading ]

Gary Neville ថាលោក Sir Alex Ferguson ធ្លាប់អោយខ្លួនបញ្ចុះបញ្ចូល Steven Gerrard អោយធ្វើរឿងមួយនេះ

Gary Neville បានរំលឹកពីពេលដែលលោក Sir Alex Ferguson សុំឱ្យគាត់បញ្ចុះបញ្ចូលវីរកីឡាកររបស់ហង្សក្រហម Liverpool កីឡាករ Steven Gerrard ឱ្យចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហើបថាកាលពីឆ្នាំ 2004 អ្នកចាត់ការទូទៅរបស់ Man Utd លោក Sir Alex Ferguson បានស្នើឱ្យគាត់បញ្ចុះបញ្ចូលមិត្តរួមជាតិរបស់គាត់ ពោលគឺ Steven Gerrard ឱ្យផ្លាស់ប្តូរពី Liverpool មកលេងជាមួយខ្លួននៅ Man United។ ថ្លែងនៅលើផតឃែស្ថ Stick ...

[ Continue reading ]

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ថាគាត់មិនស្តាយក្រោយក្នុងការមិនដាក់ Ronaldo អោយលេងនោះឡើយ

អតីតគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បានពន្យល់ពីមូលហេតុដែលកីឡាករ Cristiano Ronaldo ត្រូវបានដាក់លេងជាកីឡាករបម្រុងក្នុងអំឡុងពេលការប្រកួត World Cup ឆ្នាំ 2022 ។ អ្នកស៊ុតបញ្ចូលទីកំណត់ត្រាក្នុងបាល់ទាត់អន្តរជាតិផ្នែកបុរសត្រូវបានបញ្ជូនទៅលេងជាកីឡាករបម្រុងដោយលោក Santos សម្រាប់ការប្រកួត 16 ក្រុមចុងក្រោយរបស់ព័រទុយហ្គាល់ជាមួយស្វីស។ គ្រាប់បាល់ស៊ុតបញ្ចូលទីពិសេសរបស់ Goncalo Ramos ទល់នឹងស្វ៊ីស ក្នុងលទ្ធផល 6-1 បានជួយឱ្យព័រទុយហ្គាល់ឡើងដល់វគ្គ 8 ក្រុមចុងក្រោយ បានបញ្ចុះបញ្ចូលអ្នកចាត់ការឱ្យដាក់គេលេងជាជម្រើសដំបូង ខណៈដែល Ronaldo បានចាកចេញពីក្រុមជម្រើសដំបូងសម្រាប់ការប្រកួតវគ្គ 8 ក្រុមចុងក្រោយ។ ម៉ារ៉ុក។ ទោះបីជាខ្សែប្រយុទ្ធ ...

[ Continue reading ]

Neymar បានធ្វើរឿងមួយនេះ ដើម្បីជួយទៅដល់រឿងក្តីរបស់ Dani Alves

Neymar ត្រូវបានគេរាយការណ៍ថាបានជួយអតីតមិត្តរួមក្រុម Barcelona កីឡាករ Dani Alves ក្នុងសំណុំរឿងរំលោភផ្លូវភេទរបស់គាត់ដោយផ្ញើឱ្យគាត់នូវប្រាក់ចំនួន 15មុឺនអឺរ៉ូសម្រាប់ថ្លៃតុលាការ។ យោងតាមគេហទំព័រ UOL របស់ប្រេស៊ីល អតីតខ្សែការពាររូបនេះបានងាកទៅរកអតីតមិត្តរួមក្រុមជម្រើសជាតិ និងក្លឹបរបស់គាត់ ដោយសារតែជាប់គាំងនៅទីក្រុង Barcelona ជាកន្លែងដែលគាត់កំពុងរង់ចាំការកាត់ក្តី។ Neymar ត្រូវបានគេរាយការណ៍ថាបានផ្ទេរប្រាក់ 15មុឺនអឺរ៉ូ ទៅតុលាការអេស្ប៉ាញនៅថ្ងៃទី 9 ខែសីហាក្នុងការទូទាត់សម្រាប់កាត់បន្ថយសំណងសម្រាប់ការខូចខាត។ គេ​គិត​ថា​ចំនួន​នេះ​សមល្មមក្នុងការ​កាត់​បន្ថយ​ការ​កាត់​ទោស​របស់ Alves ក្នុង​ករណី​ប្រសិនបើរូបគេត្រូវបាន​កាត់ក្តីថាមានស្ថានទម្ងន់ទោស។ អតីតកីឡាករជម្រើសជាតិប្រេស៊ីលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើស្ត្រីអាយុ 23 ឆ្នាំនៅក្នុងក្លឹបរាត្រីនាទីក្រុង Barcelona ក្នុងខែធ្នូ ឆ្នាំ 2021 ដែលជាទង្វើមួយដែលគាត់អះអាងថាជាការយល់ព្រម។ UOL ...

[ Continue reading ]

ក្រោយបញ្ហាជាយូរលង់ ពេលនេះ Aston Villa បានសម្រេចបញ្ចប់ភាពជាដៃគូជាមួយ Castore ជាផ្លូវការ!

ក្លឹបបាល់ទាត់ Aston Villa នឹងបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Casstore ខណៈដែលពួកគេកំពុងរៀបចំនាំយកក្រុមហ៊ុនធំ adidas ជាអ្នកឧបត្ថម្ភថ្មីរបស់ពួកគេ។ បន្ទាប់ពីមានការត្អូញត្អែរពីក្រុមបុរស និងក្រុមនារី Aston Villa នឹងបញ្ចប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតឧបករណ៍ Casstore ហើយនឹងនាំយក adidas ដែលជាក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំបំផុតមួយក្នុងពិភពលោក ជាអ្នកថ្មីរបស់ពួកគេនៅពេលខាងមុខ ដោយសម្ភារះកីឡាទាំងឡាយដែលមានពាក់ព័ន្ធនឹង Aston Villa នឹងត្រូវផលិតដោយក្រុមហ៊ុនយក្សអាឡឺម៉ង់ចាប់ពីរដូវកាល 2024-2025 តរៀងទៅ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន The Telegraph។ កាលពីដើមរដូវកាលនេះ ក្រុមបុរសគឺជាក្រុមដំបូងគេដែលលើកឡើងពីការព្រួយបារម្ភអំពីអាវសើមស្អិត ដែលបង្កើតឡើងដោយ Casstore ។ ពួកគេបានត្អូញត្អែរអំពីទំនោររបស់អាវដែលឆាប់សើម ហើយតោងជាប់នឹងខ្លួនពេញការប្រកួត។ ...

[ Continue reading ]