Mauricio Pochettino ដាក់ការប្រកួតប្រជែងមួយទៅដល់ Sterling ដើម្បីធ្វើឲ្យ Gareth Southgate ភ្លឺភ្នែក

Mauricio Pochettino បានដាក់ការប្រកួតប្រជែងមួយសម្រាប់កីឡាករ Raheem Sterling ដើម្បីបង្ហាញ Gareth Southgate ថាវាជាការសម្រេចចិត្តដ៏អាក្រក់មួយដែល Southgate មិនខ្វល់ពី Sterling។ Raheem Sterling បានស៊ុតបញ្ចូលទីគ្រាប់ទី 3 នៅ Premier League របស់គាត់ក្នុងរដូវកាលនេះ ខណៈដែល Chelsea បានយកឈ្នះ Burnley ដែលទើបនឹងឡើងថ្មីក្នុងលទ្ធផល 4-1 នៅ Turf Moor កាលពីថ្ងៃសៅរ៍កន្លងទៅ។ គ្រាប់បាល់របស់ Sterling សម្រាប់ក្រុមតោខៀវបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការមិនអើពើដោយ Gareth ...

[ Continue reading ]

Jude Bellingham បង្កភាពភ្ញាក់ផ្អើលជាខ្លាំងទៅដល់លោក Carlo Ancelotti

លោក Carlo Ancelotti ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះទម្រង់លេងមួយរយះ​ចុង​ក្រោយ​របស់ Jude Bellingham ខណៈ​ដែល​តារា​ឆ្នើម​របស់​ក្រុម Real Madrid រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​តាម​ស្មើ​កំណត់ត្រា​របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។   Bellingham បានបន្តការចាប់ផ្តើមជីវិតដ៏អស្ចារ្យរបស់គាត់នៅកីឡដ្ឋាន Bernabeu ដោយស៊ុតបញ្ចូលទីបានពីរដងក្នុងការប្រកួតដែល Real Madrid យកឈ្នះ Osasuna 4-0 កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 10 គ្រាប់ក្នុងការបង្ហាញខ្លួន 10 លើកដំបូងរបស់គាត់សម្រាប់ក្លឹបនេះ ដែលត្រូវនឹងកំណត់ត្រាដែលរកបានដោយ Ronaldo ក្នុងឆ្នាំ ...

[ Continue reading ]

Carlo Ancelotti ចង់ឲ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2030 ធ្វើឡើងនៅកីឡដ្ឋានល្បីឈ្មោះមួយនេះ

បើយោងតាមអ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក World Cup ឆ្នាំ 2030 គួរតែធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ដែលជាទឹកដីរបស់ក្រុម  Real Madrid ស្រាប់។ អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជុំទីមួយ ខណៈម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលនៅសល់។ ចំនួនកន្លែងប្រកួតអតិបរមាដែលត្រូវបានអនុញ្ញាតដោយ FIFA គឺ 18 ដូច្នេះ ម៉ារ៉ុក និង/ឬអេស្ប៉ាញ នឹងត្រូវបោះបង់ចោលកន្លែងមួយ ...

[ Continue reading ]

អ្នកគាំទ្របន្តការតវ៉ាបណ្តេញគ្រួសារ Glazers ក្រោយប្រកាសថាមិនព្រមលក់ក្លឹបទៀតនោះឡើយ

អ្នកគាំទ្រក្រុម Manchester United បានធ្វើការតវ៉ាប្រឆាំងនឹងការកាន់កាប់របស់ Glazers បន្ទាប់ពីក្រុមនារីរបស់បិសាចក្រហមបានស្មើគ្នា 2-2 ជាមួយក្រុម Arsenal ក្នុងការប្រកួត WSL ។ បន្ទាប់ពីការប្រកួត Women’s Super League អ្នកគាំទ្រមួយក្រុមនៅកីឡដ្ឋាន Leigh Sports Village LSV នៅតែឈរនៅផ្នែកសុវត្ថិភាពនៃកីឡដ្ឋាន ដោយលើកទង់ជាតិ និងបដាតវ៉ាប្រឆាំងនឹងកម្មសិទ្ធិរបស់ក្លឹប។ បដាដ៏ធំបំផុតដែលអានយ៉ាងសាមញ្ញថា “Glazers Out” ខណៈពេលដែលអ្នកផ្សេងទៀតបានធ្វើការរិះគន់ខុសៗគ្នា ដោយសរសេរមួយថា “Invest in Man Utd Women”។ ...

[ Continue reading ]

ធ្ងន់ធ្ងរមែនទែនហើយលើកនេះ! ការធ្វើតេស្តស្វែងរកសារធាតុញៀនរបស់ Pogba ចេញមកលើកទីពីរនៅតែវិជ្ជមាន

ការវិភាគប្រឆាំងដែលបានធ្វើឡើងលើការធ្វើតេស្តសារធាតុញៀនដែលបរាជ័យដោយខ្សែបម្រើ Paul Pogba របស់ Juventus កាលពីខែសីហា ក៏ត្រលប់មកវិញជាមួយលត្ធផលវិជ្ជមានដដែល ដែលនេះអាចបង្កជាគ្រោះថ្នាក់មួយសម្រាប់អាជីពរបស់ Pogba។ កីឡាករក្រុមជម្រើសជាតិបារាំងដំបូងគេបានធ្វើតេស្តវិជ្ជមានចំពោះការកើនឡើងនៃកម្រិតអ័រម៉ូន testosterone បន្ទាប់ពីការប្រកួត Serie A ទល់នឹង Udinese កាលពីថ្ងៃទី 20 ខែសីហា។ គាត់បានចំណាយពេល 90 នាទីនៅលើកៅអីបម្រុងនៅថ្ងៃនោះ ប៉ុន្តែត្រូវបានហៅឱ្យធ្វើតេស្តដើម្បីបញ្ជាក់ឲ្យច្បាស់។ Pogba ត្រូវបានព្យួរឈ្មោះមិនកំណត់កាលវេលាចាប់តាំងពីពេលនោះមក ដោយភាគីទាំងអស់កំពុងរង់ចាំលទ្ធផលនៃការវិភាគលើគំរូទីពីរ។ នោះក៏បានត្រលប់មកវិញនូវភាពវិជ្ជមានផងដែរ ទោះបីជាមិនមែនសម្រាប់អ័រម៉ូនតេស្តូស្តេរ៉ូនក៏ដោយ មានន័យថាការសម្រេចចិត្តធំៗមួយចំនួនឥឡូវនេះត្រូវធ្វើលើអនាគតរបស់បុរសអាយុ 30 ឆ្នាំ។ គួររំលឹកផងដែរថា Pogba ស្ថិតក្រោមកិច្ចសន្យាជាមួយ ...

[ Continue reading ]

ការងាររបស់ Wayne Rooney ជិតដល់ផ្លូវបំបែកមែនទែនហើយ

Wayne Rooney ត្រូវបានគេរាយការណ៍ថាអាចនៅសល់តែមួយប្រកួតប៉ុណ្ណោះដើម្បីសង្គ្រោះការងាររបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លឹប DC United។ យោងតាមកាសែត The Sun អតីតកីឡាករជម្រើសជាតិអង់គ្លេសអាចនឹងឈានដល់ចំណុចបញ្ចប់ បន្ទាប់ពីក្លឹប DC United បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុម Austin ក្នុងលទ្ធផល 3-0 ក្នុងក្របខ័ណ្ឌ Major League Soccer កាលពីថ្ងៃពុធ ដែលស្ទើរតែអស់សង្ឃឹមក្នុងវគ្គ Playoff របស់ពួកគេបាត់ទៅហើយ។ ថ្វីបើក្រុមរបស់គាត់តាមពីក្រោយមួយពិន្ទុនៃក្រុមដែលអាចលេងវគ្គ playoff ហើយនៅតែអាចឈានទៅដល់វគ្គជម្រុះនៃសន្និសីទភាគខាងកើត ប៉ុន្តែពួកគេបានលេងការប្រកួតច្រើនជាងគូប្រជែងរបស់ពួកគេ ដែលធ្វើអោយមានភាពស្មុគស្មាញបន្ថែមទៀតដល់វគ្គជម្រុះរបស់ពួកគេ។ ទោះបីជាក្រុមរបស់ Rooney ឈ្នះការប្រកួតចុងក្រោយរបស់ពួកគេលើក្រុម New York ...

[ Continue reading ]

Balotelli បង្ហើបថាខ្លួននឹងចូលរួមជាមួយ PSG លុះត្រាតែករណីមួយនេះកើតឡើង

អតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mario Balotelli បានបង្ហើបថា ខ្លួននឹងទទួលយកការផ្តល់ជូនមួយដែលមិនអាចកាត់ថ្លៃបានពីអ្នកមានស្រុកបារាំង Paris Saint Germain សម្រាប់គាត់ដើម្បីពិចារណាក្នុងការចូលរួមជាមួយពួកគេ។ ខ្សែប្រយុទ្ធអ៊ីតាលីវ័យ 33 ឆ្នាំបានសារភាពថាគាត់មិនមានការស្ទាក់ស្ទើរក្នុងការលេងឱ្យម្ចាស់ជើងឯក Ligue 1 នោះឡើយ ទោះធ្លាប់ចំណាយពេលជាមួយក្លឹបដែលជាគូប្រជែងរបស់ PSG ពោលគឺ Marseille និង OG Nice ពីឆ្នាំ 2016 ដល់ 2019 ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ TvPlay Mario Balotelli ដំបូងបានឆ្លើយថាគ្មានផ្លូវនោះទេដែលខ្លួននឹងផ្លាស់ទៅក្លឹបដូចជា ...

[ Continue reading ]

Pep Guardiola លើកឡើងនូវចំណុចខ្វះខាតមួយដែលកីឡាករវ័យក្មេង Rico Lewis ត្រូវការ

លោក Pep Guardiola បានសរសើរ Rico Lewis ជាមួយនឹងពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍បន្ទាប់ពីការសម្តែងដ៏អស្ចារ្យរបស់កីឡាករវ័យ 18 ឆ្នាំក្នុងជ័យជម្នះ 3-1 របស់ Manchester City ទៅលើក្រុម RB Leipzig។ គ្រូបង្វឹកក្រុម Man City បានអះអាងថា Lewis គឺជាកីឡាករល្អបំផុតម្នាក់ដែលគាត់ធ្លាប់ធ្វើការជាមួយ ហើយបាននិយាយថារឿងតែមួយគត់ដែលគាត់ខ្វះនោះគឺកម្ពស់ បន្ទាប់ពីទម្រង់លេងដ៏ពិសេសកាលពីពេលថ្មីៗនេះ។ លោក Guardiola បានប្រាប់ TNT Sports ថា “អស្ចារ្យណាស់! គេជាកីឡាករឆ្នើមម្នាក់ ខ្ញុំសំណាងណាស់ដែលបានបង្ហាត់មនុស្សដូចគាត់។ ខ្ញុំបានធ្វើការជាមួយកីឡាករល្អៗជាច្រើននៅ ...

[ Continue reading ]

តើ Sean Longstaff បាននិយាយអ្វីខ្លះទៅកាន់ Kylian Mbappe ក្រោយចប់ការប្រកួត

Sean Longstaff ដែលជាអ្នកស៊ុតបញ្ចូលទីរបស់ Newcastle បានបង្ហាញនូវអ្វីដែលគាត់បានសួរតារាជួរមុខក្រុម Paris Saint-Germain កីឡាករ Kylian Mbappe បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ Newcastle ក្នុងលទ្ធផល 4-1។ Newcastle ទទួលបានជ័យជម្នះដ៏ល្បីក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន St. James’ Park កាលពីយប់ថ្ងៃពុធ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Miguel Almiron, Dan Burn, Longstaff និង Fabian Schar ។ បន្ទាប់ពីការប្រកួត ...

[ Continue reading ]

តើរឿងនេះអាចក្លាយជាការពិតដែររឺទេ ដែល Inter Miami ចង់នាំយក Modric មកចាប់ដៃគូជាមួយ Messi

Lionel Messi ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យចំណាស់របស់អធិរាជស Real Madrid កីឡាករ Luka Modric ជាមិត្តរួមក្រុមរបស់គាត់នៅក្លឹប Inter Miami ។ Pedja Mijatovic អតីតតារាឆ្នើមរបស់ក្លឹប Real Madrid បានបង្ហាញឱ្យដឹងថា កិច្ចពិភាក្សាមួយបានកើតឡើងរួចហើយរវាងសហម្ចាស់ក្លឹប David Beckham និងខ្សែបម្រើវ័យ 38 ឆ្នាំ ហើយការដេញថ្លៃណាមួយអាចនឹងត្រូវបានដាក់ជូននៅខែមករា។ Mijatovic បានប្រាប់ Cadena SER ថា “Messi ខ្លួនគាត់ផ្ទាល់បានចាប់អារម្មណ៍លើលទ្ធភាពនេះ។ នៅប្រទេសក្រូអាត ប៉ុន្មានថ្ងៃមុន ...

[ Continue reading ]