កីឡាករ Ansu Fati ដែលខ្ចីជើងមកពី Barcelona អាចប្រឈមការសម្រាកដ៏យូរមួយនៅក្រៅទីលាន បន្ទាប់ពីរងរបួសធ្ងន់ធ្ងរនៅក្នុងជំនួបរវាង Brighton ទល់នឹង Nottingham Forest កាលពីចុងសប្តាហ៍កន្លងទៅ។ Roberto de Zerbi ត្រូវបានរងបរាជ័យធំៗចំនួនពីរមុនពេលពួកគេជួប AEK Athens ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍ ខណៈដែលខ្សែប្រយុទ្ធអេស្ប៉ាញបានចូលរួមជាមួយ Tariq Lamptey នៅក្នុងបន្ទប់ព្យាបាល។ Fati មានបញ្ហាចាប់តាំងពីតង់ទីមួយនៅកីឡដ្ឋាន City Ground អំឡុងពេលទទួលបានជ័យជម្នះ 3-2 លើ Nottingham ...
[ Continue reading ]Author: Admin
Bayer Leverkusen មានផែនការរៀបចំរួចរាល់សម្រាប់កីឡាករដែលក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍
យោងតាមរបាយការណ៍មួយបានឱ្យដឹងថា Bayer Leverkusen សង្ឃឹមថានឹងខ្លួនអាចបញ្ចុះបញ្ចូល Florian Wirtz ឱ្យស្នាក់នៅយ៉ាងហោចណាស់មួយរដូវកាលទៀត ទោះបីជាមានការចាប់អារម្មណ៍ពីក្រុមកំពូលៗនៅតំបន់អឺរ៉ុបក៏ដោយ។ ក្រុមកំពុងឈរលើកំពូលតារាង Bundesliga រូបនេះបានទទួលយកការពិតថាខ្សែបម្រើប្រយុទ្ធនឹងចាកចេញពីក្លឹបមុនពេលកុងត្រារបស់ខ្លួនផុតកំណត់ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Sky Sport។ ទោះជាយ៉ាងណាក៏ដោយ Leverkusen សង្ឃឹមថាកីឡាករវ័យ 20 ឆ្នាំដែលកុងត្រានៅអាឡឺម៉ង់រហូតដល់ឆ្នាំ 2027 នឹងយល់ព្រមស្នាក់នៅយ៉ាងហោចណាស់រហូតដល់រដូវក្តៅឆ្នាំ 2025។ ក្រុមយក្សអាឡឺម៉ង់មួយនេះអាចមានការលំបាកក្នុងការបញ្ចុះបញ្ចូល Wirtz ឱ្យនៅជាប់នឹងពេលបច្ចុប្បន្ននេះ ដោយសារតែក្រុមធំៗជាច្រើនដូចជា Bayern Munich, Liverpool, Manchester City, Manchester United និង ...
[ Continue reading ]Eddie Howe ដាក់ការស្តីបន្ទោសជាខ្លាំងចំពោះអ្នកគាំទ្រ PSG ដែលធ្វើឲ្យក្តីសង្ឃឹមទៅវគ្គបន្ទាប់ជួបហានិភ័យ
Eddie Howe បានស្តីបន្ទោស ការដាក់សម្ពាធយ៉ាងខ្លាំងទៅដល់អ្នកគាំទ្ររបស់ម្ចាស់ផ្ទះ Paris Saint-Germain ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការផ្តល់បាល់ពិន័យ 11 ម៉ែត្រទល់នឹង Newcastle។ Newcastle បាននាំមុខ 1-0 ទល់នឹង PSG ដែលនឹងចូលដល់ម៉ោងបន្ថែម ហើយកំពុងព្យាយាមរក្សាលទ្ធផល ដែលនឹងធ្វើឱ្យក្តីសង្ឃឹម Champions League របស់ពួកគេរស់ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ការពិន័យមួយត្រូវបានផ្តល់ឲ្យ បន្ទាប់ពីបាល់បានលោតចេញពីទ្រូងរបស់កីឡាករ Tino Livramento ហើយធ្លាក់មកលើដៃរបស់គាត់ ហើយ Mbappe បានស៊ុតបាល់បញ្ចូលទីពីតាមស្មើជាមួយបាល់ប៉េណាល់ទី ដោយ Howe មិនបានស្តីបន្ទោសទៅលើមន្ត្រីអាជ្ញាកណ្តាលនោះទេ ប៉ុន្តែបែរជាផ្តោតទៅនៅលើបរិយាកាសដ៏លំបាកក្នុងកីឡដ្ឋាន ...
[ Continue reading ]ម៉ាស៊ីនរកគ្រាប់បាល់របស់ Man City បន្តបំបែកកំណត់ត្រានៅ UCL បន្ទាប់ពីរកបានមួយគ្រាប់យប់មិញ
Erling Haaland បានក្លាយជាកីឡាករលឿនបំផុតនិងក្មេងបំផុតដែលអាចស៊ុតបញ្ចូលទីបាន 40 គ្រាប់នៅក្នុងការប្រកួត Champions League ដោយបានបំបែកកំណត់ត្រារបស់ដៃគូប្រជែង Kylian Mbappe។ កីឡាករសញ្ជាតិន័រវេសរូបនេះបានស៊ុតបញ្ចូលទីខណៈដែល Man City បានវាយបកពីលទ្ធផល 2-0 ដើម្បីផ្តួលក្រុម RB Leipzig 3-2 និងរក្សាកំណត់ត្រា 100% របស់ពួកគេនៅក្នុងការប្រកួតកំពូលរបស់អឺរ៉ុបនៅរដូវកាលនេះ។ វាគឺជាគ្រាប់ទី 40 របស់ Haaland ក្នុងការប្រកួតក្នុងការប្រកួតលើកទី 35 របស់គាត់ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករលឿនបំផុតក្នុងប្រវត្តិសាស្ត្រដើម្បីឈានដល់ចំណុចសំខាន់ ហើយធ្វើបាន 10 ប្រកួតតិចជាងម្ចាស់កំណត់ត្រាមុនពោលគឺអតីតកីឡាករ Ruud van ...
[ Continue reading ]ទោះស៊ុតបានមួយគ្រាប់ល្អពិតមែន តែលោក Erik Ten Hag ថា Garnacho មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រៀបធៀបជាមួយ Ronaldo នឹង Rooney ទេ
អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានប្រាប់ទៅកាន់កីឡាករ Alejandro Garnacho ពីរបៀបដែលគាត់អាចចាប់ផ្តើមដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការប្រៀបធៀបជាមួយកំពូលខ្សែប្រយុទ្ធដែលមានដូចជា Cristiano Ronaldo និង Wayne Rooney។ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមបានលោតកាប់ចានបញ្ចូលទីដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការទទួលជ័យជម្នះ 3-0 នៅលើទឹកដីក្រុម Everton ដែលបានទាក់ទាញការប្រៀបធៀបភ្លាមៗជាមួយនឹងការស៊ុតរបស់ Rooney ទល់នឹងក្រុម Manchester City ក្នុងឆ្នាំ 2011 និងការទាត់បាល់រំលងក្បាលរបស់ Ronaldo ទល់នឹង Juventus ក្នុងក្របខ័ណ្ឌ Champions League ...
[ Continue reading ]អតីតកីឡាករ Arsenal ថាក្លឹបអាចនឹងឈ្នះពាន Premier League រដូវកាលមុនបើសិនគ្រូមួយនេះជាអ្នកដឹកនាំជំនួស Arteta
Arsenal អាចនឹងបញ្ចប់ការរង់ចាំពាន Premier League កាលពីរដូវកាលមុន ប្រសិនបើពួកគេត្រូវបានគ្រប់គ្រងដោយលោក Unai Emery នេះបើយោងតាមវីរបុរសរបស់កាំភ្លើងធំ Tony Adams។ Arteta មិនអាចប្រើប្រាស់នូវផលចំណេញក្នុងនាមជាក្រុមកំពូលតារាងអស់រយះពេល 248 កំឡុងរដូវកាល 2022-203 ដោយ Arsenal បានចាញ់បីប្រកួត នឹងស្មើបីប្រកួតក្នុងចំណោមការប្រកួត 9 លើកចុងក្រោយនៅចុងរដូវកាល ដែលធ្វើឲ្យ Man City តាមទាន់នឹងឆក់យកតំណែងកំពូលតារាងដើម្បីលើកពាន Premier League បីរដូវកាលជាប់ៗគ្នា។ អតីតកីឡាកររបស់ Arsenal លោក Adams ជឿជាក់ថាបើសិនជារដូវកាលមុន ...
[ Continue reading ]ហ៊ានមែន! PSG សុខចិត្តចំណាយ 80 លានអឺរ៉ូដើម្បីទិញ Ramos ផ្តាច់
ក្លឹប Paris Saint-Germain បានបញ្ជាក់ថា ពួកគេបានសម្រេចដាក់ឲ្យដំណើរការនូវឃ្លាមួយក្នុងកុងត្រា ដើម្បីចុះហត្ថលេខាលើ Goncalo Ramos ជាលក្ខណះអចិន្ត្រៃយ៍ពីក្លឹប Benfica។ ដំបូងឡើយ PSG បានចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Benfica ក្នុងរដូវក្ដៅនេះ ជាមួយនឹងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកាតព្វកិច្ចចុះហត្ថលេខាលើរូបគេក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ម្ចាស់ជើងឯកបារាំងបានបញ្ជាក់ថាពួកគេបានដាក់ដំណើរការលក្ខខណ្ឌដោយយល់ព្រមបង់ប្រាក់ចំនួន 80 លានអឺរ៉ូដើម្បីនាំយករូបគេមកកាន់ប្រទេសបារាំងរហូតដល់ឆ្នាំ 2028។ Ramos ត្រូវបានតាមយកដោយ PSG បន្ទាប់ពីរដូវកាលដ៏អស្ចារ្យនៅ Benfica ដែលគាត់បានស៊ុតបញ្ចូលទី 27 គ្រាប់ក្នុង 47 ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។ ចាប់តាំងពីចូលរួមជាមួយក្រុម Ligue 1 មក ...
[ Continue reading ]ហេតុអ្វីបានជាការវិនិយោគរបស់លោក Sir Jim Ratcliffe សម្រាប់នៅក្នុង Man Utd នឹងមិនត្រូវបានប្រកាសក្នុងសប្តាហ៍នេះ?
ក្លឹបបិសាចក្រហម Manchester United នឹងមិនអាចបញ្ជាក់ពីការទិញភាគហ៊ុនភាគតិចរបស់ Sir Jim Ratcliffe សម្រាប់ក្លឹបក្នុងសប្តាហ៍នេះទេ។ Ratcliffe គ្រោងនឹងបញ្ចប់ការទិញភាគហ៊ុន 25 ភាគរយរបស់គាត់នៅក្នុងក្លឹបជាមួយតម្លៃ 1.4 ពាន់លានផោន ពីគ្រួសារ Glazer ដែលជាម្ចាស់បច្ចុប្បន្នរបស់ Man United។ ទោះជាយ៉ាងណាក៏ដោយគាត់ត្រូវតែដាក់សំណើជាផ្លូវការសម្រាប់ភាគហ៊ុនដែលត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក រឺ NYSE ជាមុនសិន។ ដោយសារថ្ងៃបុណ្យ Thanksgiving នៅសហរដ្ឋអាមេរិកដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី 23 ខែវិច្ឆិកា NYSE នឹងត្រូវបិទរយៈពេលពីរបីថ្ងៃ ដែលមានន័យថា Ratcliffe នឹងត្រូវរង់ចាំមុនពេលគាត់អាចបញ្ចប់ដំណើរការនេះបើយោងតាមសារព័ត៌មាន Sky ...
[ Continue reading ]អតីតតារាឆ្នើមក្រុម AC Milan បានសារភាពថាគាត់ស្រវឹងមិនទាន់ស្វាងឡើយមុនពេលជួប Barcelona
អតីតខ្សែការពារ Francesco Coco របស់ AC Milan អះអាងថា រូបគេបានធ្វើការផឹកស៊ីជប់លៀងរហូតដល់ម៉ោង 7 ព្រឹកមុននឹងជួបក្រុម Barcelona ក្នុងការប្រកួតដ៏ល្អបំផុតដែលមិនធ្លាប់មានពីមុនមក។ Coco បានពិភាក្សានៅក្នុងបទសម្ភាសន៍ដ៏ទូលំទូលាយមួយអំពីរបៀបដែលគាត់ព្យាយាមទប់ទល់នឹងភាពតានតឹង ដោយជ្រើសរើសមិនដេកមួយយប់មុនពេលការប្រកួតដ៏ល្អបំផុតរបស់គាត់ ដោយជ្រើសរើសជំនួសឱ្យការចេញទៅក្រៅជាមួយមិត្តភក្តិ និងផឹកស្រា ដើម្បីកុំឱ្យគាត់មានភាពស្មុគស្មាញ។ នោះជាករណីពិសេសនៅពេលដែល AC Milan ប៉ះ Barcelona ក្នុងការប្រកួត Champions League នៅកីឡដ្ឋាន Camp Nou ក្នុងខែកញ្ញា ឆ្នាំ 2000 ហើយគាត់បានស៊ុតបញ្ចូលទីគ្រាប់ដំបូងក្នុងជ័យជម្នះ 2-0 ...
[ Continue reading ]Bayern Munich ពិចារណាលើការតាមយក Raphael Varane ចេញពីកៅអីបម្រុងរបស់ Man Utd
កីឡាករ Raphael Varane កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនាខែមករាខាងមុខទៅកាន់ក្លឹប Bayern Munich ដោយអាចដើរតាមគន្លងរបស់ Harry Kane ក្នុងការចាកចេញពី Premier League។ ខ្សែការពារ Varane របស់ Manchester United រូបនេះត្រូវបានគេរាយការណ៍ថាជាកម្មវត្ថុនៃការពិភាក្សាផ្ទៃក្នុងរបស់ Bayern Munich ខណៈដែលទីផ្សារដោះដូរកីឡាករខែមករាខិតជិតមកដល់។ អ្នករាយការណ៍ព័ត៌មានរបស់ Sky Sports អាឡឺម៉ង់ បានលើកឡើងថា ម្ចាស់ជើងឯក Bundesliga ចង់ដកខ្លួនដោយសារប្រាក់បៀវត្សរ៍ 14.9 លានផោន ប៉ុន្តែនៅតែចាត់ទុកកីឡាករបារាំងជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍ ហើយនឹងបន្តតាមដានស្ថានភាពរបស់គាត់។ លក្ខខណ្ឌខ្ចីជើងអាចនឹងមិនកើតឡើងនោះឡើយ ...
[ Continue reading ]