Virgil van Dijk ប្រាប់ Cody Gakpo ថា Man Utd កម្រិតមិនស្មើ Real Madrid នោះទេ

ខ្សែការពាររបស់ក្រុម Liverpool ក៏ដូចជាក្រុមជម្រើសជាតិហូឡង់ កីឡាករ Virgil van Dijk បានជួយត្រួសត្រាយផ្លូវទៅកាន់មិត្តរួមសញ្ជាតិ Cody Gakpo អំពីគោលដៅដែលគេគួរតែទៅ ស្របពេលដែលមានក្លិបចំនួនពីរកំពុងតែចង់បាន Gakpo ខ្លាំង ដោយមានក្រុមបិសាចក្រហម Manchester United និងក្លិបអធិរាជស Real Madrid។ ក្រោយជ័យជម្នះ 3:1 របស់ក្រុមជម្រើសជាតិហូឡង់ទៅលើក្រុមជម្រើសជាតិសហរដ្ឋអាមេរិក​ ខ្សែការពារ van Dijk បានលើកឡើងច្បាស់ៗថា ក្លិប Real Madrid ជាក្លិបល្អ ហើយមានកម្រិតខ្ពស់ជាងក្រុម Manchester United។ ...

[ Continue reading ]

Rio Ferdinand និយាយថា Man Utd គ្មានផ្លូវទទួលយក Ronaldo វិញឡើយ

អតីតកីឡាកររបស់ Manchester United លោក Rio Ferdinand បាននិយាយយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងក្លិបជាមួយ Cristiano Ronaldo បានដើរដល់ផ្លូវទាល់ហើយ ក្រោយ Ronaldo បានធ្វើកិច្ចសម្ភាសន៍យ៉ាងចម្រូងចម្រាស់។ ពិភពបាល់ទាត់បានប្រែក្រឡាប់ចាក់ ក្រោយវីដេអូសម្ភាសន៍រវាង Ronaldo និង Piers Morgan បានបែកចេញជាផ្លូវការ។ លោក Rio Ferdinand ដែលជាអតីតមិត្តរួមក្រុមរបស់ Ronaldo ផ្ទាល់ក៏មានប្រតិកម្មស្រដៀងអ្នកដទៃដែរ ដោយយល់ឃើញថាចំណងរបស់ Man Utd ជាមួយ Ronaldo បានដើរដល់ចំណុចមួយដែលគ្មានផ្លូវបកក្រោយ។ អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា ...

[ Continue reading ]

Ronaldo ថា Man Utd មិនបានរីកចម្រើនអ្វីឡើយ ចាប់តាំងពីលោក Alex Ferguson ចាកចេញ

កីឡាករ Cristiano Ronaldo កាលពីពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ជាមួយលោក Piers Morgan ហើយបានលើកប្រធានបទក្តៅៗជាច្រើនមកនិយាយ ដោយក្នុងនោះ Ronaldo ក៏បាននិយាយចំៗថា Man Utd មិនបានអភិរឌ្ឍអ្វីសោះតាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ពីការដឹកនាំក្រុមបិសាចក្រហម។ Ronaldo បានលើកឡើងថា “ការរីកចម្រើនគឺស្មើសូន្យ។ ចាប់តាំងពី Sir Alex ចាកចេញ ខ្ញុំមិនឃើញមានការរីកចម្រើនអ្វីឡើយសម្រាប់ក្លិប។​ Ferguson ដឹងច្បាស់ជាងនរណាទាំងអស់ថា ក្លិបមិនស្ថិតនៅលើផ្លូវដែលគួរតែដើរនោះទេ។ មានតែមនុស្សមិនចង់ឃើញទេ ដែលមិនឃើញពីភាពដុនដាបរបស់ក្លិប។ ខ្ញុំសម្រេចចិត្តមកវិញដើម្បីជួយក្លិប ប៉ុន្តែមានរឿងខ្លះដែលធ្វើឲ្យយើងខ្លាំងដូច Man ...

[ Continue reading ]

Ten Hag មានគម្រោងចង់លក់ Harry Maguire

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានសម្រេចផែនការណ៍ដាក់លក់ខ្សែការពារ Harry Maguire ក្នុងពេលទីផ្សារដោះដូររដូវក្តៅចាប់ផ្តើម។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះគិតថា បញ្ហានៃទម្រង់លេងរបស់ Maguire  កើតមានឡើងដោយសារតែរូបគេជាកីឡាករល្បឿនយឺត។ ដូចនេះ លោក ten Hag កំពុងតែសម្រេចចិត្តស្វែងរកដៃគូប្រកួតថ្មីសម្រាប់ខ្សែការពារកណ្តាលជម្រើសដំបូង ដើម្បីជួយសម្រួលដល់កីឡាករ Raphael Varane និង Lisandro Martinez ។ ក្រៅពីខ្សែការពារសញ្ជាតិអង់គ្លេស អ្នកចាត់ការទូទៅរបស់ Manchester United អាចនិងបណ្តោយឲ្យខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ចាកចេញពីក្លិបនៅពេលដែលកុងត្រារបស់គេផុតកំណត់នៅចុងរដូវកាល​​ 2022-2023៕ ប្រភព : The ...

[ Continue reading ]

Xavi នៅតែខ្លាច Ronaldo ព្រោះរឿងមួយនេះ!

លោក Xavi ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo នៅតែជាមុខសញ្ញាដ៏គ្រោះថ្នាក់របស់ Manchester United។ Barcelona ត្រូវជួបក្រុម Manchester United  ក្នុងការប្រកួតជម្រុះយកកៅអីវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ក្រោយការចាប់ឆ្នោតបានបញ្ចប់។ នៅពេលដែលត្រូវបានសួរពីក្រុម Man Utd អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានសរសើរ និងបន្តលើកទឹកចិត្ត Ronaldo ដែលកំពុងធ្លាក់ទម្រង់លេង។ នៅក្នុងសន្និសីទផ្លូវការមួយ Xavi បាននិយាយថា “គេ (Ronaldo) ជាកីឡាករអស្ចារ្យមួយ ...

[ Continue reading ]

លោក Erik ten Hag ថា Man Utd នៅមិនទាន់ល្អគ្រប់គ្រាន់

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានចេញមុខបន្ទោសកូនក្រុមរបស់លោក ក្រោយចាញ់ក្រុម Aston Villa យ៉ាងអាម៉ាស់បំផុតក្នុងលទ្ធផល 3:1 ក្នុងការប្រកួតនៅកីឡដ្ឋាន Villa Park។ នេះជាបរាជ័យលើកទី1សម្រាប់ក្រុម Man Utd គិតចាប់ពីថ្ងៃទី2 ខែតុលា ស្របពេលដែលលោក Unai Emery បានចាប់ផ្តើមអាជីពដឹកនាំនៅ Aston Villa យ៉ាងល្អ​ក្នុងលីកកំពូលអង់គ្លេស English Premier League។ កីឡាករ Leon Bailey, ...

[ Continue reading ]

Ten Hag មិនមានគម្រោងលក់ Van de Beek ចេញពី Man Utd ទោះបីជាមិនសូវមានឪកាសចូលលេងក៏ដោយ

Donny van de Beek បានខកខានឪកាសក្នុងការប្រជែងកៅអីក្នុងការលេង Manchester United ជាច្រើន ប៉ុន្តែ Erik ten Hag មិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តេញគាត់ចេញនៅឡើយទេ។ Ten Hag បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីដាក់ Van de Beek ក្នុងការប្រកួត Europa League ជាមួយ Real Sociedad ថា “គាត់អាចទៅរួច” ដោយសារគាត់មានទម្រង់លេងល្អមុនបើករដូវកាល គាត់មានរបួស ឥឡូវគាត់ត្រលប់មកវិញហើយ សប្តាហ៍មុនគាត់មក ហើយខ្ញុំគិតថាគាត់លេងបានល្អណាស់ 50 នាទី ...

[ Continue reading ]