ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់កាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli បានចេញមុខឲ្យចម្លើយជាសាធារណះ ក្រោយត្រូវបានគេរិះគន់យ៉ាងចាស់ដៃស្របពេលដែលខ្លួនមានឈ្មោះទៅលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ គួររំលឹកផងដែរថា អតីតកីឡាករជម្រើសជាតិប្រេស៊ីល កីឡាករ Neto បានបង្ហាញពីការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Tite ក្នុងការបញ្ចូល Martinelli ជាមួយក្រុមជម្រើសជាតិ ដោយមើលរំលងកីឡាករ Gabigol ដែលរកបាន29គ្រាប់ក្នុងរដូវកាលនេះ។ ថ្លែងទៅកាន់ ESPN Brasil កីឡាករវ័យ 21ឆ្នាំរូបនេះបានបកស្រាយថា “ខ្ញុំគិតថាវាជារឿងធម្មតានោះទេ។ នៅប្រេស៊ីលអ្នកខ្លះមិនស្គាល់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំកំពុងតែព្យាយាមយ៉ាងខ្លាំងសម្រាប់ក្រុមរបស់ខ្ញុំ ហើយខ្ញុំនិងធ្វើឲ្យបានល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ នេះនិងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ”៕ ប្រភព : ESPN Brasil
[ Continue reading ]Pique ថាខ្លួនមិនចេះប្រមាថមើលងាយម្តាយនរណាទេ
ក្រោយពីស្ងាត់មួយរយះ ពេលនេះអតីតខ្សែការពាររបស់ FC Barcelona កីឡាករ Gerard Pique បានចេញមុខបកស្រាយក្រោយទទួលបានកាតក្រហម ដោយត្រូវបានអាជ្ញាកណ្តាលចោទថាបានប្រមាថមើលងាយអាជ្ញាកណ្តាល។ Pique មិនអាចចូលរួមការប្រកួតចុងក្រោយរបស់ខ្លួនជាមួយ Barcelona បានដោយសារតែត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបន្ទាប់ពីចប់ការប្រកួតវគ្គទី១ ស្របពេលដែលរូបគេកំពុងតែរវ៉ាជាមួយការសម្រេចចិត្តដោយអាជ្ញាកណ្តាល លោក Jesus Gil Manzano។ យោងទៅតាមអ្វីដែលលោក Manzano បានប្រាប់នោះគឹ Pique បាននិយាយអ្វីជ្រុលជ្រួល រហូតដល់ថ្នាក់ត្រូវបានបណ្តេញចេញ។ និយាយទៅកាន់ Ibai Llanos ខ្សែការពារ Pique បានបកស្រាយថា “ខ្ញុំធ្វើបទសម្ភាសន៍តាំងពីខ្ញុំអាយុ 17ឆ្នាំមកម្ល៉េះ។ ខ្ញុំមិនដែលប្រមាថមើលងាយម្តាយរបស់នរណានោះទេ។ ដើមហេតុនៅពេលនោះគឹដោយសារការសម្រេចចិត្តយ៉ាងលម្អៀងរបស់អាជ្ញាកណ្តាល។ ...
[ Continue reading ]កីឡាករ Cadiz មួយរូបចោទ Vinicius Jr ថាបានមើលងាយខ្លួនហួសហេតុ
ខ្សែការពាររបស់ក្រុម Cadiz កីឡាករ Fali បានបង្ហើបឲ្យដឹងថា Vinicius Jr បានមើលងាយមកលើខ្លួននិងក្រុមរបស់ខ្លួន ក្នុងជំនួបទល់និង Real Madrid នៅកីឡដ្ឋាន Santiago Bernabeu។ ក្រុម Real Madrid បានយកឈ្នះក្នុងលទ្ធផលតានតឹង ២:១ ដោយ Eder Militao និង Toni Kroos រកបានម្នាក់មួយគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ ប៉ុន្តែអ្វីដែលកំពុងដែលក្តៅគគុកនោះគឺកំហុសដែល Fali ត្រូវបានគេចោទថាឲ្យកែងទៅកីឡាករ Rodrygo Goes។ ក្រោយការប្រកួត ខ្សែការពារ Fali ...
[ Continue reading ]Jose Mourinho ចេញមុខព្រលះកីឡាករ Roma ដែលគ្មានភាពជាកីឡាករអាជីពមួយរូប
អ្នកចាត់ការទូទៅរបស់ក្លិប Roma លោក Jose Mourinho បាននិយាយថាគាត់បានបង្ខំឲ្យកីឡាកររបស់គាត់មួយរូបចាកចេញពីក្លិប ក្រោយបានត្រឹមស្មើគ្នាជាមួយ Sassuolo កាលពីយប់មិញ។ លោក Mourinho មានអារម្មណ៍ថាមួរម៉ៅក្តៅក្រហាយ បន្ទាប់ពីឃើញកូនក្រុមរបស់លោករបូតពិន្ទុយទល់និងក្រុម Sassuolo ក្នុងការប្រកួត Serie A។ កីឡាករ Tammy Abraham រកបានគ្រាប់បាល់ដំបូងចាប់តាំងពីខែកញ្ញានៅនាទីទី 80 ប៉ុន្តែភ្លាត់ស្នៀតឲ្យ Sassuolo តាមស្មើវិញ 5នាទីក្រោយមក។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់បាននិយាយក្រោយចប់ការប្រកួតថា “ពួកយើងជាក្រុមដែលត្រូវការឈ្នះទល់និងក្រុមដែលខ្លាំង ហើយខ្ញុំសុំទោសដែលយើងធ្វើមិនបានដោយសារតែអត្តចរិតរបស់កីឡាករមិនមានភាពជាកីឡាករអាជីពមួយរូប។ កីឡាករដែលមិនមានភាពស្មើគ្នាចំពោះមិត្តរួមក្រុម នេះជាអ្វីដែលធ្វើឲ្យខ្ញុំអន់ចិត្ត។ មួយពិន្ទុក្រៅដីមិនមែនជារឿងអន់នោះទេ ខ្ញុំក៏ពេញចិត្តជាមួយអត្តចរិតទូទៅរបស់ក្រុមខ្ញុំដែរ។ មានកីឡាករ ...
[ Continue reading ]Arsenal ភ្លាត់ចាញ់ Brighton ក្នុងដីយ៉ាងភ្ញាក់ផ្អើល
ក្រុមកំពូលតារាងលីកកំពូលអង់គ្លេស Arsenal បានចាញ់ក្រុម Brighton Hove & Albion យ៉ាងអាម់ាស់ក្នុងលទ្ធផល 1:3 ក្នុងការប្រកួត Carabao Cup ជុំទិ3 កាលពីយប់មិញ។ ថ្វីត្បិតតែក្រុមកាំភ្លើងធំបើកការនាំមុខមុនដោយ Eddie Nketiah ប៉ុន្តែក្រុមរបស់លោក Mikel Arteta បែរជាមិនអាចរក្សាលទ្ធផលល្អជូនអ្នកគាំទ្រ ដោយភ្លាត់ទៅវិញរហូតដល់ទៅ3គ្រាប់ ស្របពេលដែលកីឡាករឈុតធំជាច្រើនមិនមានវត្តមានសម្រាប់ការប្រកួត Carabao Cup នេះឡើយ។ ការបង្ហាញខ្លួនដំបូងរបស់អ្នកចាំទិ Karl Hein ជារឿងគួរឲ្យបំភ្លេច ដោយកីឡាករ Danny Welback, Kaoru ...
[ Continue reading ]គ្រាន់តែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិភ្លាម Kylian Mbappe ធ្វើរឿងមួយនេះភ្លាម មិនចាំយូរ!
បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានប្រកាសពីកីឡាករដែលមានឈ្មោះទៅលេង FIFA World Cup នៅកាតាភ្លាម ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមាន Paris Saint Germain កីឡាករ Kylian Mbappe បានធ្វើការបង្ហោះរូបភាពខ្លួនថើបពាន World Cup កាលពីឆ្នាំ 2018 ភ្លាមតែម្តង។ ភ្ជាប់ជាមួយរូបនោះ មានពាក្យមួយឃ្លាដែល Mbappe បានសរសេរទៅកាន់អ្នកគាំទ្រក្នុងបណ្តាញសង្គម Twitter ដោយសរសេរថា “ជាក្តីស្រម៉ៃមួយក្នុងការលេងការប្រកួតធំបំផុតជាមួយប្រទេសរបស់ខ្ញុំ”។ ការប្រកួត World Cup ឆ្នាំនេះអាចជាឱកាសសាងគុណលុបលាងទោសរបស់ Kylian Mbappe ក្រោយធ្វើមិនបានល្អក្នុងការប្រកួត EURO ឆ្នាំ ...
[ Continue reading ]Pedri និង Raphinha សង្គ្រោះ Barcelona ឲ្យនៅលើកំពូលតារាង
ក្រុមអ្នកមានបុណ្យ FC Barcelona បានវាយបកយកឈ្នះក្រុម Osasuna ក្នុងលទ្ធផល 2:1 ស្ទើរតែមិនគួរឲ្យជឿ ទោះ Robert Lewandowski ទទួលបានកាតក្រហមតាំងពីតង់ទី1 ក៏ដោយ។ កីឡាករ Raphinha និង Pedri ជាកីឡាករ2រូបដែលលោក Xavi គួរតែអរគុណ ព្រោះអ្នកទាំងពីររកបានម្នាក់មួយគ្រាប់ដើម្បីពង្រឹងស្មារតីក្រុម ជាពិសេសវាយបកយកឈ្នះដើម្បីដណ្តើម3ពិន្ទុយ៉ាងមានសារសំខាន់នៅក្រៅដី។ Barcelona និងបន្តឈរនៅលើកំពូលតារាង La Liga មុនពេលការឈប់សម្រាកត្រៀមការប្រកួត World Cup ដោយលទ្ធផលបែបនេះបានធ្វើឲ្យក្រុមរបស់លោក Xavi កាន់តែមានជំនឿចិត្តក្នុងការនាំយកពានលីកកំពូលអេស្ប៉ាញមកកាន់កីឡដ្ឋាន Camp Nou ...
[ Continue reading ]Real Madrid សម្លឹងឃើញកីឡាករមួយរូបរបស់ Napoli
ក្លិបអធិរាជស Real Madrid មានគម្រោងបន្ថែមកម្លាំងប្រយុទ្ររបស់ខ្លួនបន្ថែម ស្របពេលទីផ្សារដោះដូរកីឡាករខែមករាជិតចូលមកដល់។ យោងទៅតាម Calciomercato បានឲ្យដឹងថា ក្រុមរបស់លោក Carlo Ancelotti គ្រោងនិងចាយលុយធំដើម្បីជាធ្នាក់ទាក់យកខ្សែប្រយុទ្ធ Victor Osimhen ពីក្រុម Napoli។ គួររំលឹកផងដែរថា Osimhen ជាកម្លាំងដ៏សំខាន់មួយសម្រាប់ Napoli នៅរដូវកាលនេះ ដោយរកបាន៨គ្រាប់រួចមកហើយសម្រាប់រដូវកាល 2022-2023។ លោក Carlo Ancelotti បានពន្យល់ប្រធានក្លិបលោក Florentino Perez អំពីសារសំខាន់ក្នុងការនាំចូលខ្សែប្រយុទ្ធសម្រាប់ម្ចាស់ពាន UCL 14សម័យកាលមួយនេះ។ បន្ទាប់ពី Kylian ...
[ Continue reading ]Sadio Mane រងរបួស ស្របពេល World Cup ជិតចូលមកដល់
តារាឆ្នើមរបស់សេណេហ្កាល់និង Bayern Munich កីឡាករ Saio Mane ត្រូវបានផ្លាស់ប្តូរចេញពីការប្រកួតទល់និង Werder Bremen ដោយសារបញ្ហារបួស។ យោងទៅតាមការឲ្យដឹងរបស់លោក Julien Nagelsmann ដែលជាគ្រូបង្វឹករបស់ Bayern Munich កីឡាករ Sadio Mane បានរងរបួសឆ្អឹងក្រោមជង្គង់ ដោយរូបគេត្រូវបានមិត្តរួមក្រុមមកជួយលើកទឹកចិត្តនៅពេលដែលរូបគេកំពុងតែអង្គុយលើទីលានទាំងភាពឈឺចាប់ជាទីបំផុត។ ក្រុមគ្រូពេទ្យបានត្រួតពិនិត្យ Mane មុនសម្រេចចិត្តឲ្យ Mane ផ្លាស់ប្តូរចេញ។ ក្រោយការប្រកួត លោក Nagelsmann បានបញ្ជាក់ថា “រូបគេបានរងរបួសឆ្អឹងខាងក្រោមជង្គង់ ហើយរបួសនេះធ្វើឲ្យកីឡាករមានភាពឈឺចាប់ខ្លាំង។ រូបគេត្រូវតែថត X-ray ...
[ Continue reading ]អ្នកប្រដាល់ក្នុងទ្រុង Conor McGregor បង្ហាញចំណាប់អារម្មណ៍ចង់ទិញ Liverpool
កីឡាករប្រដាល់គុណចម្រុះក្នុងទ្រុងដ៏ល្បី Conor McGregor បាននិយាយថារូបគេចង់ទិញក្លិបហង្សក្រហម Liverpool ក្រោយលេចលឺដំណឹងថាក្លិបកំពុងតែត្រូវការម្ចាស់ថ្មី។ រឿងទាំងអស់នេះកើតឡើងដោយសារតែមានអ្នកគាំទ្រមួយរូបបានសួរនាំ Conor អំពី Liverpool ដោយកីឡាកររូបនេះមិនបង្អង់យូរ ក៏បានឆ្លើយតបទៅវិញថា “ខ្ញុំពិតជាចង់ទិញណាស់! ខ្ញុំបានស្នើសុំព័ត៌មានសម្រាប់ការទិញយកក្លិប Liverpool ភ្លាមគ្រាន់តែលឺដំណឹងថាក្លិបអាចនិងដាក់លក់”។ យ៉ាងណាក្តី Conor McGregor មិនមានសមត្ថភាពទិញ Liverpool តែឯងបាននោះឡើយ ប៉ុន្តែរូបគេអាចចូលជាភាគហ៊ុនជាមួយអ្នកវិនិយោគផ្សេងៗ ដូចដែលកីឡាករជាច្រើនបានធ្វើ។ ជាក់ស្តែង កីឡាករបាល់បោះ LeBron James ក៏មានភាគហ៊ុនជាមួយក្រុមហ៊ុន FSG របស់ Liverpool ដែរ៕ ប្រភព ...
[ Continue reading ]