កីឡាករ Cadiz មួយរូបចោទ Vinicius Jr ថាបានមើលងាយខ្លួនហួសហេតុ

ខ្សែការពាររបស់ក្រុម Cadiz កីឡាករ Fali បានបង្ហើបឲ្យដឹងថា Vinicius Jr បានមើលងាយមកលើខ្លួននិងក្រុមរបស់ខ្លួន ក្នុងជំនួបទល់និង Real Madrid នៅកីឡដ្ឋាន​ Santiago Bernabeu។

ក្រុម Real Madrid បានយកឈ្នះក្នុងលទ្ធផល​តានតឹង ២:១ ដោយ Eder Militao និង Toni Kroos រកបានម្នាក់មួយគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ ប៉ុន្តែអ្វីដែលកំពុងដែលក្តៅគគុកនោះគឺកំហុសដែល Fali ត្រូវបានគេចោទថាឲ្យកែងទៅកីឡាករ Rodrygo Goes។

ក្រោយការប្រកួត ខ្សែការពារ Fali  បានចេញមុខនិយាយថា “ខ្ញុំមិនមានចេតនាឲ្យកែងគាត់នោះឡើយ។ បើយើងមើលតែតាមរូបភាព វាដូចជាការឲ្យកែងបេះដាក់ ប៉ុន្តែនេះមិនមែនជារឿងពិតនោះទេ។ ក្រោយបង្កកំហុស ខ្ញុំក៏បានទៅសុំទោសរូបគេភ្លាម។ Vinicius បាននិយាយមកយើងថាយើងជាក្រុមលីកទី២ ហើយនេះជាអ្វីដែលយើងទទួលយកមិនបាន។ ក្លិបដូចជា Real Madrid គួរណាតែចេះគ្រប់គ្រងអត្តចរិតរបស់ខ្លួន។ យើងត្រូវចេះគោរពគ្នាបន្តិចព្រោះយើងជាកីឡាករដូចគ្នា”

ប្រភព : GOAL