បន្ទាប់ពីបានយកឈ្នះក្រុមបឹងកេតអង្គរកាលពីពេលថ្មីៗកន្លងទៅ ក្រុមបាល់ទាត់ព្រះខ័នរាជស្វ័យរៀងត្រូវបានតែងតាំងជាផ្លូវការក្នុងនាមជាម្ចាស់ពានលីកកំពូល Cambodia Premier League រដូវកាលនេះ ដោយនឹងត្រូវតំណាងព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកួត Shopee Cup រឺ ASEAN Club Championship Shopee Cup។

ការប្រកួត Shopee Cup នេះគឺជាព្រឹត្តិការណ៍ទីបីដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អាស៊ី ហើយមានការគាំទ្រពីសំណាក់ AFC នឹង FIFA ផងដែរ។ ពានមួយនេះធ្លាប់ធ្វើឡើងពីរដងរួចមកហើយកាលពីឆ្នាំ 2003 នឹង 2005 ដែលកាលនោះក្រុម East Bengal នឹង Tampines Rovers ជាក្រុមម្ចាស់ជើងឯក ស្របពេលដែល BEC Tetero Sasana រឺ Police Tero បច្ចុប្បន្ន នឹង Pahang សុទ្ធសឹងតែធ្លាប់ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពាននេះ។ ព្រឹត្តិការណ៍បាល់ទាត់ក្នុងតំបន់មួយនេះត្រូវបានរំសាយអស់រយះពេលជាយូរ ក្រោមមូលហេតុមិនមានដៃគូសហការធំ តែស្ទើរតែបានកើតឡើងសារជាថ្មីកាលពីឆ្នាំ 2020 ទៅហើយ។ ជាអកុសល ដោយសារតែវិបត្តិកូវីដ 19 ការប្រកួតនេះត្រូវបានលុបចោល នឹងពន្យាពេលរហូតមលទល់បច្ចុប្បន្ន។

សម្រាប់ការប្រកួត Shopee Cup ឆ្នាំ 2024 នេះនឹងត្រូវធ្វើឡើងចន្លោះថ្ងៃទី 17 ខែកក្កដា ឆ្នាំ2024 រហូតដល់ថ្ងៃទី 21 ឧសភា 2025 ដោយមានក្រុមនៅក្នុងតំបន់អាស៊ានចំនួន 12 ចូលរួមប្រកួតចែកជាពីរពូល។ ក្រុមចំនួន 10 មានកៅអីឡើងស្វ័យប្រវត្តិដូចជា ឥណ្ឌូនេស៊ី 2 កៅអី, ម៉ាឡេស៊ី 2 កៅអី, ថៃ 2 កៅអី, វៀតណាម 2 កៅអី, ហ្វីលីពីន 1 កៅអី នឹងប្រទេសសិង្ហបុរីចំនួនមួយកៅអី ខណះដែលកៅអីពីរទៀតតម្រូវអោយមានការលេងជម្រុះរវាងម្ចាស់ពានក្នុងស្រុករបស់ប្រទេស កម្ពុជា, ភូមា, ឡាវ នឹង សាធារណរដ្ឋប្រ៊ុយណេ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមតំណាងកម្ពុជាទីបីដែលចូលរួមព្រឹត្តិការណ៍មួយនេះ បន្ទាប់ពីក្លឹប Samart United ដែលបច្ចុប្បន្នស្គាល់ជាភ្នំពេញក្រោន នឹង ណាហ្កាខប រឺ ណាហ្កាវើល សុទ្ធតែធ្លាប់លេងការប្រកួតមួយនេះកាលឆ្នាំ 2003 នឹង 2005៕