ពិន័យចាស់មិនទាន់ចប់ផង ពេលនេះ Sandro Tonali ទទួលទណ្ឌកម្មបន្ថែមទៀតជុំវិញករណីភ្នាល់ខុសច្បាប់ 50 ករណី

ខ្សែបម្រើ Sandro Tonali របស់សារិកាព្រៃ Newcastle United ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសដាក់ការពិន័យបន្ថែមចំនួន 2 ខែទៀតសម្រាប់ការបំពានការភ្នាល់ 50 ករណីទាំងដែលខ្លួនមិនទាន់សងអស់នូវការពិន័យចាស់នៅឡើយ។

ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះកំពុងជាប់បម្រាមរយៈពេល 10 ខែ បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីចោទប្រកាន់ពីបទភ្នាល់លើការប្រកួតកំឡុងពេលដែលគាត់នៅក្នុងក្របខ័ណ្ឌ Serie A។ Tonali បានផ្លាស់ប្តូរទៅកាន់ក្រុម Newcastle ពីក្លឹប AC Milan នៅរដូវក្តៅឆ្នាំ 2023 ហើយឥឡូវ​នេះ​រូបគេត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ផង​ដែរ​ពី​ការ​ភ្នាល់បន្ថែមទៀត​ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ប្រទេស​អង់គ្លេស។

ជាលទ្ធផល ការពិន័យពីរខែនេះនឹងត្រូវបានព្យួររហូតដល់ចុងរដូវកាល​ 2024-2025 ដោយមានន័យថាវានឹងចូលជាបម្រាមពេញលេញប្រសិនបើ Tonali ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយការភ្នាល់ខុសច្បាប់ម្តងទៀតកំឡុងពេលនោះ។ លើសពីនេះទៅទៀត រូបគេបានទទួលការពិន័យជាសាច់ប្រាក់ចំនួន 2 មុឺនផោន ក៏ដូចជាការព្រមានផ្លូវការលើកទីមួយផងដែរ៕