Man Utd ចង់បានខ្សែប្រយុទ្ធថ្មីក្នុងខែមករា ដើម្បីគាំទ្រ Rasmus Hojlund

ចំពេលមានការព្រួយបារម្ភលើការអភិវឌ្ឍន៍នៃការចុះហត្ថលេខាលើតម្លៃ 72 លានផោនរបស់ពួកគេ Manchester United គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធទីពីរនៅក្នុងខែមករាដើម្បីជួយធ្វើការគាំទ្រ Rasmus Hojlund ។

ទោះបីជាស៊ុតបញ្ចូលទីបាន 3 គ្រាប់នៅការប្រកួត Champions League ក៏ដោយក៏ខ្សែប្រយុទ្ធដាណឺម៉ាកនៅតែមិនទាន់អាចរកគ្រាប់បាល់ដំបូងនៅ Premier League របស់គាត់ចាប់តាំងពីចូលរួមជាមួយ Atalanta នៅរដូវក្តៅ។ ជាមួយនឹងការរងរបួស Anthony Martial បិសាចក្រហមឥឡូវនេះកំពុងស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀតក្នុងខែមករាដើម្បីជួយកីឡាករវ័យក្មេងនេះ ខណៈដែលថ្នាក់ដឹកនាំក្លឹបជឿថា Hojlund នឹងអភិវឌ្ឍបន្ថែមទៀតប្រសិនបើគាត់លេង និងហ្វឹកហាត់ជាមួយខ្សែប្រយុទ្ធដែលមានបទពិសោធន៍។ យោងតាមកាសែត Daily Mail បានឱ្យដឹងថា ឈ្មោះដែលត្រូវបានស្នើឡើងគឺ Ivan Toney របស់ Brentford, Mehedi Taremi របស់ Porto និង Victor Osimhen របស់ Napoli ។

Toney ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការចាកចេញពី Brentford ក្នុងខែមករាជាមួយនឹងក្លឹបកំពូលៗជាច្រើននៅ Premier League ដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ។ ករណី Osimhen ក៏ដូចគ្នា ខណះដែលត្រូវបានផ្សារភ្ជាប់ជាទៀងទាត់ជាមួយនឹងការចាកចេញពី Napoli បន្ទាប់ពីរដូវកាលដ៏ជោគជ័យកាលពីឆ្នាំមុនដែលបានជួយលើកពាន Serie A សម្រាប់ក្លឹបរបស់គាត់៕