Luis Enrique និយាយថាគាត់ស្រលាញ់ការលេងរបស់ Ousmane Dembele បន្ទាប់ពីក្រុម Paris Saint-Germain ឈ្នះ 3-0 លើម្ចាស់ផ្ទះ Strasbourg កាលពីថ្ងៃសៅរ៍។

ក្រុមយក្សរបស់បារាំងបានយកឈ្នះក្រុមរបស់លោក Patrick Vieira ដោយសារគ្រាប់បាល់ពី Kylian Mbappe, Carlos Soler និង Fabian Ruiz ។ ថ្វីត្បិតតែបានចូលទីនៅនាទីទី 66 ហើយមិនបានស៊ុតបញ្ចូលទី ឬការបញ្ជូនបាល់ជំនួយក៏ដោយ អ្នកចាត់ការ Luis Enrique បានពេញចិត្តជាខ្លាំងដោយធ្វើការការសរសើរចំពោះ Dembele ដែលជាម្ចាស់ជើងឯក World Cup 2018។

គាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថា យើងត្រូវតែទាញយកប្រយោជន៍ពី Ous។ គាត់ជាកីឡាករពិសេសម្នាក់ តាមគំនិតខ្ញុំ។ ខ្ញុំមិនមានបញ្ហាជាមួយគាត់ដែលមិនបានស៊ុតបញ្ចូលទីឬការសម្រេចចិត្តក្នុងការបញ្ជូននោះទេ។ គាត់ជាកីឡាករមួយរូបដែលមានសមត្ថភាពទាញខ្សែការពារក្រុមដទៃមកចាប់គាត់ ដើម្បីបង្កើតកន្លែងសម្រាប់មិត្តរួមក្រុមរបស់គាត់។ ខ្ញុំស្រលាញ់ការប្រកួតរបស់ Ousmane ហើយខ្ញុំមិនឃើញមានអ្វីខុសទាស់ជាមួយគាត់ទេនោះទេ”៕