ក្រុម West Ham អាចនឹងចាប់ផ្តើមការចាប់អារម្មណ៍របស់ពួកគេឡើងវិញលើខ្សែការពារ Harry Maguire របស់ Manchester United ដើម្បីសម្រេចការផ្ទេរសម្រាប់ទីផ្សារដោះដូរកីឡាករក្នុងខែមករា។

ក្រុមញញួរយក្សមួយនេះបានខិតជិតក្នុងការចុះហត្ថលេខាលើអតីតប្រធានក្រុមបិសាចក្រហមក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែការផ្លាស់ប្តូរមិនបានកើតឡើងនោះទេ ខណៈដែលកីឡាកររូបនេះត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរនេះ ហើយបានសម្រេចចិត្តស្នាក់នៅ Old Trafford និងប្រយុទ្ធដើម្បីកន្លែងមួយក្នុងជម្រើសដំបូងរបស់ Erik ten Hag ប៉ុន្តែបន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ 2 ប្រកួតប៉ុណ្ណោះក្នុងចំណោម 11 ប្រកួតដែលក្លឹបបានលេងមកទល់ពេលនេះ កីឡាករសញ្ជាតិអង់គ្លេសអាចពិចារណាចាកចេញពីក្លឹប West Ham ដែលត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់នៅក្នុងខែមករា នេះបើយោងតាម ESPN។

គ្រូបង្វឹកក្រុម West Ham លោក David Moyes ត្រូវបានគេដឹងថា ជាអ្នកកោតសរសើរចំពោះខ្សែការពារកណ្តាលវ័យ 30 ឆ្នាំរូបនេះ ហើយចង់ឱ្យគាត់មកលេងនៅក្លឹបដើម្បីជំនួសកន្លែង Kurt Zouma ដែលអាចផ្ទេរទៅកាន់លីកវាលខ្សាច់ Saudi Pro League នៅដើមឆ្នាំ 2024 ខាងមុខ៕