Arsenal នៅតែមិនទាន់អស់ចិត្តជាមួយ Caicedo

កាំភ្លើងធំ Arsenal ហាក់មិនទាន់អស់ចិត្តដាច់អាល័យពីខ្សែបម្រើ Moises Caicedo របស់ Brighton & Hove Albion នៅឡើយ ដោយគ្រោងទៅរកគេម្តងទៀត។

គួររំលឹកផងដែរថា កាលពីខែមករា Arsenal បានដាក់សំណើរតម្លៃ 70លានផោនសម្រាប់កីឡាករសញ្ជាតិអេក្វាឌ័រ ប៉ុន្តែត្រូវបានភាគីក្លិប Brighton បដិសេដភ្លាមៗមិនពិចារណាយូរនោះឡើយ។
អ្វីដែលកាន់តែពិសេសនោះគឹ Caicedo ទើបតែចុះកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ 2027 ដោយមានជម្រើសបន្ថែមមួយឆ្នាំទៀតបើខ្លួនចង់ ទាំងដែលសាមីខ្លួនផ្ទាល់ធ្លាប់ទទូចប្រាប់ក្លិបថាគាត់មិនចង់បន្តជាមួយ Brighton ទៀត។ យ៉ាងណាក្តី Arsenal នៅតែមិនអស់សង្ឃឹម ដោយគិតថា Caicedo នឹងចាកចេញនៅចុងរដូវកាលនេះជាមួយសំណើរតម្លៃដដែល ពោលគឺ 70លានផោន៕