គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានលើកឡើងថា Martin Odegaard មានរបួសបន្តិចបន្តួច ខណៈដែលគាត់បានពន្យល់ពីការអវត្តមានរបស់ប្រធានក្រុមពីការប្រកួតកាលពីចុងសប្តាហ៍។ Odegaard មិនបានចូលរួមក្នុងការទទួលជ័យជម្នះ 5-0 របស់ Arsenal ទល់នឹង Sheffield United ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃសៅរ៍នោះទេ។ កីឡាករសញ្ជាតិន័រវេសគឺជាជម្រើសដំបូងជានិច្ចរបស់ Arteta នៅរដូវកាលនេះ ដោយមានតែ Ben White និង William Saliba ប៉ុណ្ណោះដែលលេងបានប៉ុន្មាននាទីច្រើនជាងរូបគេមុនការប្រកួតនៅកីឡដ្ឋាន Emirates កន្លងទៅ។ ...
[ Continue reading ]Category: ពត៌មានកីឡា
ដំណឹងអាក្រក់មួយ! ឪពុម្តាយរបស់ Luis Diaz ត្រូវបានចាត់ជំរិតនៅកូឡុំប៊ី
ឪពុកម្តាយរបស់ខ្សែប្រយុទ្ធ Liverpool កីឡាករ Luis Diaz ត្រូវបានចាប់ជំរិតនៅប្រទេសកូឡុំប៊ី ដោយម្តាយរបស់រូបគេត្រូវបានដោះលែងរួចរាល់ហើយ។ សារព័ត៌មាននៅក្នុងប្រទេសកូឡុំប៊ីបានរាយការណ៍ថានៅរសៀលថ្ងៃសៅរ៍ លោក Luis Manuel Diaz និងលោកស្រី Cilenis Marulanda ត្រូវបានបញ្ឈប់ដោយក្រុមចាប់ជំរិតនៅពេលធ្វើដំណើរទៅកាន់គេហដ្ឋានរបស់ពួកគេនៃតំបន់ Los Olivos ក្នុងទីក្រុង Barrancas ដែលជាកន្លែងកីឡាករ Liverpool ធ្លាប់រស់នៅ។ សារព័ត៌មាន Semana រាយការណ៍ថា បុរសប្រដាប់អាវុធជិះម៉ូតូស្ទាក់ចាប់រថយន្តរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រភពមួយផ្សេងទៀតបានអះអាងថា ឪពុកម្តាយរបស់ Diaz កំពុងមើលការប្រកួត នៅពេលដែលអ្នកចាប់ជំរិតបានមកដល់ ហើយយកពួកគេទៅតែម្តង។ ...
[ Continue reading ]អ្នកគាំទ្រ Chelsea ក្តៅចិត្តឆេវ បន្ទាប់ពី Premier League បានសម្រេចដាក់ឲ្យក្រុមខ្លួនប្រកួតក្បែរថ្ងៃណូអែល
Chelsea នឹងត្រូវប៉ះក្រុម Wolves នៅថ្ងៃណូអែល ពោលគឺការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី 24 ខែធ្នូ ដែលនេះជាលើកដំបូងចាប់តាំងពីឆ្នាំ 1995 មក។ ក្រុមតោខៀវនឹងធ្វើដំណើរទៅកាន់ Molineux សម្រាប់ការប្រកួតដែលចាប់ផ្តើមម៉ោង 1 រសៀលនៅថ្ងៃណូអែល នៅក្នុងការប្រកួត Premier League លើកដំបូងដែលត្រូវលេងនៅថ្ងៃនោះចាប់តាំងពី Manchester United បានធ្វើដំណើរទៅកាន់ Elland Road ដើម្បីលេងជាមួយ Leeds ក្នុងឆ្នាំ 1995។ Chelsea Supporters’ Trust ដែលជាជំនុំអ្នកគាំទ្រក្រុមតោខៀវបានឆ្លើយតបនឹងការសម្រេចចិត្តរបស់ Premier League ...
[ Continue reading ]Victor Osimhen បង្ហើបថាគាត់ចង់ទៅលេងនៅសហរដ្ឋអាមេរិកជាមួយ Lionel Messi ជាជាងផ្លាស់ទៅ Saudi Pro League
Victor Osimhen ថាខ្លួនចង់ផ្លាស់ទៅ Major League Soccer ដើម្បីលេងជាមួយ Lionel Messi ជាជាងផ្លាស់ទៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹង Al-Hilal។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាត្រូវបានក្រុម Al-Hilal របស់ Saudi Pro League ដេញតាមក្នុងអំឡុងរដូវក្តៅ ប៉ុន្តែការផ្តល់ជូនរបស់ពួកគេត្រូវបានបដិសេធដោយ Napoli ដែលមានបំណងចង់រក្សាគ្រាប់ពេជ្រដ៏អស្ចារ្យរបស់ពួកគេបន្ទាប់ពីបានឈ្នះពាន Serie A សម្រាប់រដូវកាល 2022-2023។ ទោះជាយ៉ាងណាក៏ដោយ Osimhen មិនទាន់ចុះហត្ថលេខាលើការបន្តជាមួយក្លឹបជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025 ដែលនាំឱ្យមានការរំពឹងទុកបន្តអំពីអនាគតរបស់គាត់។ ...
[ Continue reading ]អតីតកីឡាករជម្រើសជាតិអង់គ្លេសមួយរូបអះអាងថា Bellingham អាចនឹងក្លាយជាវីរបុរសរបស់ Real Madrid លើសពី Zidane ទៅទៀត
លោក Michael Owen ជឿជាក់ថា Jude Bellingham មានសក្តានុពលល្អជាង Zinedine Zidane បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏អស្ចារ្យរបស់គាត់នៅ Real Madrid ។ ខ្សែបម្រើរូបនេះបានបន្តការចាប់ផ្តើមរដូវកាលដ៏ត្រចះត្រចង់របស់គាត់ជាមួយនឹងគ្រាប់បាល់មួយទៀតសម្រាប់ក្រុមយក្សអេស្ប៉ាញក្នុងជ័យជម្នះ 2-1 Champions League លើក្រុម Braga កាលពីថ្ងៃអង្គារ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 12 លើកសម្រាប់ក្រុម La Liga ហើយទម្រង់លេងរបស់គាត់សម្រាប់ទាំងក្លឹប និងប្រទេសបាននាំឱ្យអតីតខ្សែប្រយុទ្ធក្រុម ជម្រើសជាតិអង់គ្លេស Owen ប្រៀបធៀបគាត់ទៅនឹងម្ចាស់ជើងឯក World Cup ...
[ Continue reading ]ការប្រកួតរវាង PSG នឹង AC Milan ត្រូវបានបង្អាក់ដោយសារតែមូលហេតុចម្លែកមួយនេះ
ជំនួបក្នុងក្របខ័ណ្ឌ Champions League រវាង PSG និង AC Milan ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកគាំទ្រមួយរូបបានរត់ចូលក្នុងទីលានបានរំខានដល់ដំណើរការការប្រកួត ហើយបានសំដៅទៅរក Kylian Mbappe។ អ្នកគាំទ្រម្នាក់បានឡើងទៅលើទីលាន ហើយគេចពីសន្តិសុខនៅក្រៅទីលាន មុនរត់តម្រង់ទៅតារាឆ្នើមរបស់ PSG Mbappe ដោយបានចាប់អោប Mbappe មួយទំហឹង មុនពេលត្រូវបាននាំខ្លួនចេញពីទីលានប្រកួត។ ឧបទ្ទវហេតុនេះមិនបានធ្វើឱ្យ Mbappe ខកចិត្តបន្តិចឡើយ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានបន្តបើកការស៊ុតបញ្ចូលទីសម្រាប់សេដ្ឋីរបស់បារាំងទល់នឹងជើងខ្លាំងមកពីអ៊ីតាលី។ ឥឡូវនេះ Mbappe រកបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 10 ប្រកួតនៅក្នុងការប្រកួត Champions ...
[ Continue reading ]គ្រូបង្វឹកក្រុម Newcastle លោក Eddie Howe និយាយអំពីការហាមឃាត់រយៈពេល 10 ខែសម្រាប់ខ្សែបម្រើ Sandro Tonali
Eddie Howe រំពឹងថា Sandro Tonali នឹងអាចមានវត្តមានសម្រាប់ការប្រកួតរបស់ Newcastle ទល់នឹង Borussia Dortmund បើទោះបីជាមានរបាយការណ៍ថាគាត់នឹងត្រូវបានហាមឃាត់រយៈពេល 10 ខែក៏ដោយ។ Tonali ប្រឈមមុខនឹងការព្យួរការងាររយៈពេលវែង បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវភ្នាល់ជាមួយមិត្តរួមក្រុមអ៊ីតាលី Nicolo Fagioli ដែលត្រូវបានរងពិន័យជាយូរមកហើយ និង Nicolo Zaniolo។ វាត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារថាខ្សែបម្រើរូបនេះនឹងចូលទៅក្នុងការចរចាជាមួយព្រះរាជអាជ្ញាដែលនឹងឃើញគាត់ទទួលយកការហាមឃាត់រយៈពេល 10 ខែ។ Howe មិនបានដឹងពីកិច្ចព្រមព្រៀងណាមួយជុំវិញរយៈពេលនៃការអវត្តមានរបស់ Tonali ហើយកំពុងសន្មត់ថាគាត់នឹងមានមុខសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះ។ គាត់បានប្រាប់អ្នកយកព័ត៌មានថា “តាមខ្ញុំដឹង ...
[ Continue reading ]Erik ten Hag ទទួលស្គាល់ការចាប់ផ្តើមជីវិតមិនល្អរបស់ Andre Onana នៅ Man Utd
Erik ten Hag បានធ្វើការសាទរ Andre Onana សម្រាប់ការបង្ហាញបុគ្គលិកលក្ខណៈក្នុងការប្រកួតទល់នឹង Copenhagen បន្ទាប់ពីបានទទួលស្គាល់ការចាប់ផ្តើមជីវិតដ៏លំបាករបស់គាត់នៅ Manchester United ។ អ្នកចាំទីសញ្ជាតិកាមេរូនរូបនេះធ្វើបានយ៉ាងល្អដើម្បីប្រគល់ជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ បន្ទាប់ពីគាត់បានរារាំងការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 97 ពីកីឡាករ Jordan Larsson ។ Onana បានទទួលការរិះគន់ចាប់តាំងពីការផ្ទេរនៅរដូវក្តៅរបស់គាត់ពីក្លឹប Inter Milan ហើយបានបង្កើតកំហុសក្នុងការប្រកួតក្នុងពូលពីរលើកដំបូងរបស់ Man Utd ជាមួយក្រុម Bayern Munich និង Galatasaray ...
[ Continue reading ]Declan Rice ផ្ញើសារខ្លាំងៗទៅកាន់អ្នកគាំទ្រ Arsenal បន្ទាប់ពីស៊ុតបញ្ចូលទីទល់នឹង Chelsea
Declan Rice បានផ្ញើសារយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្រក្រុម Arsenal បន្ទាប់ពីជំរុញឱ្យក្រុមរបស់គាត់ត្រលប់មកវិញដើម្បីរកបានលទ្ធផលស្មើគ្នាជាមួយតោខៀវ Chelsea កាលពីថ្ងៃសៅរ៍។ Chelsea បាននាំមុខពីរគ្រាប់រហូតដល់នាទីទី 77 នៃការប្រកួត London Derby នៅកីឡដ្ឋាន Stamford Bridge រហូតទាល់តែ Rice វាយបកទៅលើអ្នកចាំទី Robert Sanchez របស់ក្រុមតោខៀវ ដោយការស៊ុតបាល់ដំបូងពីចម្ងាយចូលសំណាញ់ទីបានយ៉ាងល្អ។ 7 នាទីក្រោយមក Leandro Trossard បានរកគ្រាប់បាល់តាមស្មើដែលធានាបាននូវមួយពិន្ទុដ៏សំខាន់មួយសម្រាប់ក្រុមកាំភ្លើងធំ។ បន្ទាប់ពីការប្រកួត Rice បានសរសេរនៅក្នុង Instagram ដើម្បីចែករំលែកជាសារខ្លីមួយទៅដល់អ្នកគាំទ្ររបស់ Arsenal ...
[ Continue reading ]Lionel Messi ផ្តល់ការវាយតម្លៃដោយស្មោះត្រង់នៃរដូវកាលដំបូងរបស់ខ្លួននៅ Inter Miami បន្ទាប់ពីបរាជ័យក្នុងការស្វែងរកកៅអីវគ្គ Playoff
Lionel Messi បានផ្តល់ការវាយតម្លៃដោយស្មោះត្រង់មួយនៃរដូវកាលដំបូងរបស់គាត់នៅក្លឹបថ្មី Inter Miami បន្ទាប់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកកៅអីឡើងទៅវគ្គប្រកួតជម្រុះពាន Major League Soccer បានបរាជ័យ។ Messi បានធ្វើដំណើរផ្សងព្រេងថ្មីនៅសហរដ្ឋអាមេរិកបន្ទាប់ពីចាកចេញពី Paris Saint-Germain កាលពីខែមិថុនា ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះជាមួយក្លឹប Inter Miami ។ ម្ចាស់ជើងឯក World Cup បានធ្វើឱ្យមានឥទ្ធិពលភ្លាមៗនៅរដ្ឋផ្លរីដា ដោយរកបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 14 លើកដំបូងរបស់គាត់នៅគ្រប់ការប្រកួតទាំងអស់ ហើយថែមទាំងបានជួយក្រុម Miami លើកពានជាលើកដំបូងមិនធ្លាប់មានរបស់ពួកគេក្នុងទម្រង់នៃការប្រកួតពានរង្វាន់ Leagues ...
[ Continue reading ]