Luis Enrique និយាយថាគាត់ស្រលាញ់ការលេងរបស់ Ousmane Dembele បន្ទាប់ពីក្រុម Paris Saint-Germain ឈ្នះ 3-0 លើម្ចាស់ផ្ទះ Strasbourg កាលពីថ្ងៃសៅរ៍។ ក្រុមយក្សរបស់បារាំងបានយកឈ្នះក្រុមរបស់លោក Patrick Vieira ដោយសារគ្រាប់បាល់ពី Kylian Mbappe, Carlos Soler និង Fabian Ruiz ។ ថ្វីត្បិតតែបានចូលទីនៅនាទីទី 66 ហើយមិនបានស៊ុតបញ្ចូលទី ឬការបញ្ជូនបាល់ជំនួយក៏ដោយ អ្នកចាត់ការ Luis Enrique បានពេញចិត្តជាខ្លាំងដោយធ្វើការការសរសើរចំពោះ Dembele ...
[ Continue reading ]Category: ពត៌មានកីឡា
ទំនាក់ទំនងរបស់ Jadon Sancho ជាមួយ Erik ten Hag ឈានដល់ចំណុចដែលប៉ះប៉ូវលែងបានទៀតហើយ
ទំនាក់ទំនងរវាងកីឡាករ Jadon Sancho ជាមួយគ្រូបង្វឹក Manchester United លោក Erik ten Hag ត្រូវបានខូចហួសព្រំដែននៃការជួសជុសប៉ះប៉ូវ ហើយខ្សែបម្រើស្លាបរូបនេះគ្រោងនឹងចាកចេញនៅខែមករាខាងមុខ។ Sancho និងអ្នកចាត់ការរបស់គាត់មានបញ្ហាចាប់តាំងពីខ្សែបម្រើស្លាបរូបនេះបានអះអាងថាគាត់ត្រូវបានគេចាត់ទុកថាជាពពែដែលចាំតែទទួលយកកំហុស បន្ទាប់ពីការលេងរបស់គាត់ក្នុងការហ្វឹកហាត់ត្រូវបានគេរិះគន់។ ចាប់តាំងពីពេលនោះមក ខ្សែបម្រើស្លាបរូបនេះមិនបានលេងឱ្យក្លឹបទេ ហើយត្រូវបានដកចេញពីក្រុមទាំងមូលតែម្តង។ របាយការណ៍ថ្មីពី Daily Mirror ឥឡូវនេះបានអះអាងថា Ten Hag បានសម្រេចចិត្តកាត់ Sancho ឱ្យធូរស្រាលក្នុងខែមករា ទោះបីជាគាត់សុំទោសគាត់ឬអត់ក៏ដោយ។ Ten Hag ធ្លាប់បានធ្វើរឿងនេះដាក់ Cristiano Ronaldo បន្ទាប់ពីគាត់បានរិះគន់ក្លឹបជាសាធារណៈ។ ...
[ Continue reading ]លេងល្អពេក Spur ធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនព្រឺក្បាល!
អ្នកចាត់ការក្រុម Tottenham លោក Ange Postecoglou មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ភាពធន់ដែលក្រុមរបស់គាត់បានបង្ហាញនៅលើផ្លូវរបស់ពួកគេទៅកាន់កំពូលនៃក្របខ័ណ្ឌ Premier League ។ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះបានដឹកនាំការផ្លាស់ប្តូរដ៏អស្ចារ្យចាប់តាំងពីបានចូលកាន់តំណែងជាគ្រូបង្វឹករបស់ Tottenham កាលពីរដូវក្តៅ។ បន្ទាប់ពីការប្រកួតចំនួន 8 ក្រុមរបស់គាត់បានឈរនៅលើកំពូលតារាង នាំមុខក្រុម Arsenal នៅលើគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយនៅតែមិនស្គាល់រសជាតិចាញ់សូម្បីតែម្តងនៅក្នុងលីក។ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន Spurs បានគ្រប់គ្រងការឡើងទៅកាន់កំពូលតារាងបើទោះបីជាបាត់បង់ខ្សែប្រយុទ្ធ Harry Kane ទៅកាន់ក្រុម Bayern Munich មុនពេលយុទ្ធនាការបច្ចុប្បន្នចាប់ផ្តើមក៏ដោយ។ ...
[ Continue reading ]ម៉ារ៉ុកគ្រោងបើកការប្រកួតប្រជែងជាមួយ Real Madrid សម្រាប់រឿងមួយនេះ
របាយការណ៍ជាច្រើនបានទម្លាយឲ្យដឹងថា ប្រទេសម៉ារ៉ុកគ្រោងនឹងធ្វើការប្រកួតប្រជែងជាមួយក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់លំដាប់ពិភពលោក World Cup ឆ្នាំ 2030។ ការប្រកួត World Cup ឆ្នាំ 2030 នឹងត្រូវធ្វើឡើងនៅបីប្រទេសរួមមាន អេស្ប៉ាញ ម៉ារ៉ុក នឹង ព័រទុយហ្កាល់។ ទោះបីជាកីឡដ្ឋាន Santiago Bernabeu ត្រូវបានគេរាប់បញ្ចូលថាជាកន្លែងដែលមានសក្តានុពលមួយ ប៉ុន្តែកាសែត The Times បានចេញផ្សាយថាប្រទេសមានមូលដ្ឋាននៅអាហ្វ្រិកមួយនេះនឹងមិនលែងដៃងាយៗនោះឡើយ។ គួររំលឹកផងដែរថា នេះជាលើកទីមួយដែលប្រទេសចំនួនបីចេញមកពីទ្វីបពីរផ្សេងគ្នា នឹងចាប់ដៃគ្នាធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏មហិមាមួយនេះ។ អ្វីដែលកាន់តែពិសេសនោះគឺ អាហ្សង់ទីន ប៉ារ៉ាហ្កាយ នឹង ...
[ Continue reading ]ការប្រកួត FA Cup នឹងត្រូវជួបការកែប្រែទ្រង់ទ្រាយធំ ជាពិសេសនៅជុំទី 3 នឹងជុំទី 4
ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនអាចនឹងមកដល់ក្នុងការប្រកួត FA Cup ដែលនឹងប៉ះពាល់ដល់ក្រុមនៅគ្រប់កម្រិតនៃបាល់ទាត់អង់គ្លេសទាំងមូល។ វាត្រូវបានរាយការណ៍ដោយ BBC ថាសមាគមបាល់ទាត់ជិតធ្វើការសម្រេចចិត្តទាក់ទងនឹងការប្រកួត FA Cup ដែលនឹងឃើញការលេងឡើងវិញនៃជុំទី 3 និងជុំទី 4 ត្រូវបានលុបចោលទាំងស្រុង។ ការផ្លាស់ប្តូរនេះនឹងមានន័យថាការប្រកួតដែលបញ្ចប់ដោយការស្មើនៅចុងបញ្ចប់នៃ 90 នាទីនឹងត្រូវឆ្លងកាត់ម៉ោងបន្ថែម និងការស៊ុតបាល់ប៉េណាល់ទីយយកតែម្តង។ ការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ក្លឹបក្នុងលីកទាប ខណៈដែលពួកគេជាទូទៅសម្លឹងឆ្ពោះទៅរកការរៀបចំការលេងឡើងវិញជាវិធីសាស្រ្តមួយដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ក្លឹប។ របាយការណ៍ក៏បានលើកឡើងផងដែរថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ពីរជើងក៏នឹងត្រូវលុបចោលផងដែរ ដោយអាចជំនួសមកវិញនូវការប្រកួតតែមួយជើង។ ជុំទី 1 នៃ FA Cup គ្រោងចាប់ផ្តើមនៅថ្ងៃទី 4 ខែវិច្ឆិកា។ ...
[ Continue reading ]UEFA បញ្ជាក់ថាការប្រកួតរវាង ប៊ែលហ្សិក នឹង ស៊ុយអែតដែលត្រូវបញ្ឈប់នៅពាក់កណ្តាលទីនឹងមិនលេងឡើងវិញនោះឡើយ
សហព័ន្ធបាល់ទាត់របស់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថា ការប្រកួតជម្រុះ Euro 2024 របស់ស៊ុយអែតទល់នឹងបែលហ្ស៊ិក ដែលត្រូវបានបោះបង់ចោលនៅពាក់កណ្តាលតង់បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងប្រ៊ុចសែល នឹងមិនត្រូវបានលេងឡើងវិញទេ។ ក្រុមទាំងពីររកបានលទ្ធផល 1-1 នៅពេលដែលការប្រកួតត្រូវបោះបង់ចោលដោយហេតុផលសុវត្ថិភាព។ ឥឡូវនេះ UEFA បានសម្រេចថា ពិន្ទុពាក់កណ្តាលតង់នោះនឹងត្រូវបានរាប់ចូលជាពិន្ទុក្រោយចប់ការប្រកួត ហើយក្រុមនីមួយៗនឹងទទួលបានម្នាក់មួយពិន្ទុដូចគ្នា។ គួររំលឹកផងដែរថា អ្នកគាំទ្រស៊ុយអែតពីរនាក់បានបាត់បង់ជីវិត ខណៈដែលម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការវាយប្រហារភេរវកម្មដែលអាជ្ញាធរបានហៅការប៉ុនប៉ងមួយដែលផ្តោតលើពលរដ្ឋស៊ុយអែត និងប្រទេសស៊ុយអែត។ ប៉ូលីសក្រុងប្រ៊ុចសែលបានបាញ់សម្លាប់អ្នកវាយប្រហារខណៈពេលដែលគាត់នៅហាងកាហ្វេមួយក្នុងតំបន់ Schaerbeek។ អ្នកគាំទ្រត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងកីឡដ្ឋានដែលមានចម្ងាយជិត 5 គីឡូម៉ែត្រពីទីតាំងនៃការបាញ់ប្រហាររហូតដល់ព្រឹកព្រលឹមថ្ងៃអង្គារ ព្រោះវាត្រូវបានចាត់ទុកថាជាកន្លែងសុវត្ថិភាពបំផុត៕
[ Continue reading ]ពូដូនៅតែមាំ នៅតែខ្លាំង! អតីតមិត្តរួមក្រុមមួយរូបជឿជាក់ថា Cristiano អាចនឹងបន្តលេងដល់ហួសអាយុ 40 ឆ្នាំ
លោក Dimitar Berbatov ជឿជាក់ថាអតីតមិត្តរួមក្រុម Manchester United របស់គាត់ Cristiano Ronaldo អាចនឹងបន្តលេងបាល់ទាត់រហូតដល់អាយុ 41 ឆ្នាំ។ អតីតខ្សែប្រយុទ្ធរបស់ United បានប្រាប់ Betfair ថា “Ronaldo នឹងឈប់នៅពេលគាត់ចង់ឈប់។ នៅពេលអ្នកមើលថែខ្លួនអ្នកតាមរបៀបដែលគាត់មាន មានក្រុមនៅជុំវិញអ្នកដូចដែលគាត់កំពុងធ្វើ ឱកាសនៃការលេងបាល់ទាត់បានយូរជាងការរំពឹងទុកកាន់តែធំ។ ក្នុងករណីរបស់ Cristiano ខ្ញុំគិតថាគាត់មានឱកាសលេងពីរឬបីឆ្នាំទៀត។ នៅពេលនេះ Cristiano កំពុងមានកម្លាំងខ្លាំង ដូច្នេះយើងត្រូវរីករាយក្នុងការមើលគាត់លេងរហូតដល់គាត់សម្រេចចិត្តថាគ្រប់គ្រាន់”៕ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានបង្ហាញពីសញ្ញានៃការធ្លាក់ចុះឡើយ បើទោះបីជាឈានចូលវ័យ 38 ឆ្នាំកាលពីខែកុម្ភៈកន្លងទៅក៏ដោយ។ គាត់បានស៊ុតបាល់បញ្ចូលទីពីរដងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ក្នុងជ័យជម្នះ ...
[ Continue reading ]ក្លឹបនៅ Premier League មួយគ្រោងបង្កើតភាពយន្តឯកសារដូចក្លឹប Wrexham
ក្លឹប Bournemouth គ្រោងនឹងទទួលយកការបំផុសគំនិតពី Wrexham ដោយពួកគេកំពុងដាក់គម្រោងផលិតភាពយន្តឯកសារអំពីក្លឹបដែលមានម្ចាស់ជាតារាហូលីវូដមួយរូប ពោលគឺលោក Michael B. Jordan។ ប្រធានក្លឹប Bournemouth លោក Bill Foley បានបង្ហាញឱ្យដឹងថា ក្លឹបកំពុងស្វែងរកការចេញផ្សាយភាពយន្តឯកសារអំពីក្លឹបនេះ ដោយបង្ហាញពីម្ចាស់ភាគហ៊ុនតិចរបស់ពួកគេគឺលោក Michael B. Jordan ដែលនឹងប្រាប់ពីរឿងរបស់ពួកគេដែលទទួលបានជោគជ័យសម្រាប់ដំណើរកាន់កាប់ក្នុងនាមជាក្រុមតូចជាងនៅក្នុងក្របខ័ណ្ឌកំពូលនៃបាល់ទាត់អង់គ្លេស។ និយាយនៅក្នុង podcast មួយ លោក Foley បានបង្ហើបឲ្យដឹងថា “យើងកំពុងធ្វើការលើភាពយន្តឯកសារឥឡូវនេះដែលគាត់(Michael B. Jordan) នឹងចូលរួម។ យើងកំពុងតែដាក់វាក្នុងការដំណើរការ ហើយវានឹងក្លាយជារឿងរបស់បុរសធម្មតាម្នាក់ ដែលពិតជាទទួលបានជោគជ័យប្រឆាំងនឹងហាងឆេងទាំងអស់។ ...
[ Continue reading ]គ្រូបង្វឹកអាហ្សង់ទីនហត់ជាមួយសំណួរដែលពាក់ព័ន្ធនឹង Lionel Messi
Lionel Scaloni មានការធុញទ្រាន់នឹងសំណួរទាក់ទងនឹងកាលបរិច្ឆេទនៃការចូលនិវត្តន៍របស់ Lionel Messi ទាំងដែលកីឡាកររូបនេះនៅតែមានច្រើនសម្រាប់ក្រុមជម្រើសជាតិ នឹងកម្រិតក្លឹប។ គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Scaloni មើលឃើញថា មិនចាំបាច់ពិចារណាពីអ្វីដែលនឹងកើតឡើងនៅពេលដែល Messi ព្យួរស្បែកជើងរបស់គាត់ ដោយថ្ងៃនោះហាក់បីដូចជានៅមានផ្លូវវែងឆ្ងាយខ្លាំងណាស់ពេលនេះ។ គាត់បាននិយាយនៅពេលសួរសំណួរលើប្រធានបទនោះម្តងទៀតថា “សូមចាំថាគាត់នៅតែនៅទីនេះ។ គាត់នៅតែសកម្មជានិច្ច សូមទុកឱ្យគាត់នៅតែឯងខ្លះផង”។ សំណួរទាំងនេះបានកើតឡើងជាលំដាប់ក្រោយពេល Messi បានសម្រាកព្យាបាលរបួស ដោយមិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតនៅកម្រិតក្លឹប ប៉ុន្តែគាត់បានដើរចេញពីកៅអីបម្រុងដើម្បីមានវត្តមានក្នុងការប្រកួតឈ្នះ 1-0 របស់អាហ្សង់ទីនលើប៉ារ៉ាហ្គាយលើកមុន ហើយកំពុងប្រជែងដើម្បីការបង្ហាញខ្លួនក្នុងជំនួបជាមួយប៉េរូនៅថ្ងៃអង្គារ៕
[ Continue reading ]Mohamed Elneny ស្រក់ទឹកភ្នែកពេល Arsenal សម្រេចផ្តល់កុងត្រាថ្មីដល់ខ្លួន
កីឡាករ Mohamed Elneny បានទទួលស្គាល់ថាគាត់បានស្រក់ទឹកភ្នែកនៅពេលដែល Arsenal ផ្តល់ឱ្យគាត់នូវការបន្តកិច្ចសន្យារយៈពេលមួយឆ្នាំនៅដើមឆ្នាំនេះ។ ខ្សែបម្រើសញ្ជាតិអេហ្ស៊ីបរូបនេះត្រូវបានអវត្តមានរយៈពេល 9 ខែបន្ទាប់ពីការវះកាត់របួសជង្គង់កាលពីខែមករា។ នៅចំណុចមួយ Elneny ដែលជាកីឡាករ Arsenal ដែលលេងបានយូរជាងគេក្នុងក្រុមបច្ចុប្បន្ន ត្រូវបានគេជឿជាក់ថាពេលវេលារបស់គាត់នៅភាគខាងជើងទីក្រុងឡុងដ៍បានផុតកំណត់ ខណៈដែលកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅចុងរដូវកាល 2022/23 ប៉ុន្តែក្រុមកាំភ្លើងធំបានធ្វើឱ្យគាត់ភ្ញាក់ផ្អើលជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយកាលពីដើមខែកុម្ភៈ ដែលធ្វើឱ្យតារាវ័យ 31 ឆ្នាំរូបនេះរំជួលចិត្តយ៉ាងខ្លាំង។ និយាយទៅកាន់ Evening Standard Elneny បាននិយាយថា “វាជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ។ របៀបដែលពួកគេនិយាយមកកាន់ខ្ញុំ របៀបដែលក្លឹបទាំងមូលសប្បាយចិត្តចំពោះការសម្រេចចិត្តនេះ ពួកគេបានធ្វើឱ្យខ្ញុំយំនៅថ្ងៃនោះ។ ក្លឹបបាល់ទាត់ Arsenal ពួកគេ ដឹងថាខ្ញុំស្រលាញ់គេ ...
[ Continue reading ]