UEFA បញ្ជាក់ថាការប្រកួតរវាង ប៊ែលហ្សិក នឹង ស៊ុយអែតដែលត្រូវបញ្ឈប់នៅពាក់កណ្តាលទីនឹងមិនលេងឡើងវិញនោះឡើយ

សហព័ន្ធបាល់ទាត់របស់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថា ការប្រកួតជម្រុះ Euro 2024 របស់ស៊ុយអែតទល់នឹងបែលហ្ស៊ិក ដែលត្រូវបានបោះបង់ចោលនៅពាក់កណ្តាលតង់បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងប្រ៊ុចសែល នឹងមិនត្រូវបានលេងឡើងវិញទេ។

ក្រុមទាំងពីររកបានលទ្ធផល 1-1 នៅពេលដែលការប្រកួតត្រូវបោះបង់ចោលដោយហេតុផលសុវត្ថិភាព។ ឥឡូវនេះ UEFA បានសម្រេចថា ពិន្ទុពាក់កណ្តាលតង់នោះនឹងត្រូវបានរាប់ចូលជាពិន្ទុក្រោយចប់ការប្រកួត ហើយក្រុមនីមួយៗនឹងទទួលបានម្នាក់មួយពិន្ទុដូចគ្នា។

គួររំលឹកផងដែរថា អ្នកគាំទ្រស៊ុយអែតពីរនាក់បានបាត់បង់ជីវិត ខណៈដែលម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការវាយប្រហារភេរវកម្មដែលអាជ្ញាធរបានហៅការប៉ុនប៉ងមួយដែលផ្តោតលើពលរដ្ឋស៊ុយអែត និងប្រទេសស៊ុយអែត។ ប៉ូលីសក្រុងប្រ៊ុចសែលបានបាញ់សម្លាប់អ្នកវាយប្រហារខណៈពេលដែលគាត់នៅហាងកាហ្វេមួយក្នុងតំបន់ Schaerbeek។ អ្នកគាំទ្រត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងកីឡដ្ឋានដែលមានចម្ងាយជិត 5 គីឡូម៉ែត្រពីទីតាំងនៃការបាញ់ប្រហាររហូតដល់ព្រឹកព្រលឹមថ្ងៃអង្គារ ព្រោះវាត្រូវបានចាត់ទុកថាជាកន្លែងសុវត្ថិភាពបំផុត៕