ក្រុមកំពូលតារាង Serie A Napoli បានរងបរាជ័យយ៉ាងអាម៉ាស់ក្រុមថ្វីជើងក្រុមបាល់ទាត់រួមលីក AC Milan ក្នុងការប្រកួត UEFA Champions League វគ្គ8ក្រុមចុងក្រោយជើងទី1 ក្នុងលទ្ធផល 1:0។ ក្រុមដែលដាច់ពិន្ទុគេនៅក្នុងលីកកំពូលអ៊ីតាលីរហូតដល់ទៅ 16 ពិន្ទុពេលនេះបែរជាត្រូវ AC Milan ជាអ្នកផ្តួលបានទៅវិញ ដោយសារចង្វាក់ counter-attack។ ការលេងដ៏ល្អរបស់ Rafael Leao ដែលរត់ដាច់តំបន់បម្រើរបស់ក្រុម Napoli បានធ្វើឲ្យ Brahim Diaz មើលឃើញរួចធ្វលតាមបានយ៉ាងស្រួល ដែលនោះជាពេលដែល Diaz បានបញ្ជូនទៅឲ្យ ...
[ Continue reading ]Category: ពត៌មានកីឡា
សិស្សច្បងធំត្រឡប់មកវិញហើយពេលនេះ! ប្រពន្ធ Thiago Silva បង្ហោះពាក់ព័ន្ធការវិលត្រឡប់របស់ប្តីខ្លួន
ខ្សែការពារចាស់វស្សាពោរពេញទៅដោយបទពិសោធន៍លើឆាកធំ Thiago Silva អាចនឹងត្រូវដាក់ឲ្យចូលលេងជាមួយក្រុម Chelsea វិញក្នុងជំនួបជាមួយ Real Madrid បន្ទាប់ពី Belle ប្រពន្ធរបស់គេបានបង្ហោះវីដេអូលើគណនីបណ្តាញសង្គមរបស់ខ្លួនលើកឡើងថា “បិសាចត្រឡប់មកវិញហើយ”។ គួររំលឹកផងដែរថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានដាក់ឲ្យសម្រាកតាំងពីខែកុម្ភះដោយសារបញ្ហារបួសជង្គង់ក្នុងការបរាជ័យ 2-0 ក្រោមក្រុមមាន់ខ្នាយមាស Tottenham Hotspurs។ ចាប់តាំងពីពេលនោះមក Chelsea ហាក់ដូចបែកក្បួនធ្វើអ្វីក៏មិនត្រូវ ដោយខ្វះបទពិសោធន៍នឹងភាពជាអ្នកដឹកនាំលើទីលានដែល Thiago Silva កំពុងតែមានពេញខ្លួន។ អ្នកគាំទ្ររបស់ Chelsea ប្រហែលជាសប្បាយបិទមាត់មិនជិតពេលដែលខ្សែការពាររូបនេះត្រឡប់មកវិញ ជាពិសេសដំណឹងដែលថារូបគេបានចូលហ្វឹកហាត់វិញកាលពីថ្ងៃច័ន្ទកន្លងទៅ។ ការជាសះស្បើយគឺចំពេលដែលក្រុមកំពុងតែត្រូវការរូបគេជាចាំបាច់ ដោយតោខៀវ Chelsea ត្រូវប៉ះក្រុមម្ចាស់ពាន UCL ...
[ Continue reading ]Ten Hag ដាក់ការងារមួយឲ្យ Anthony សម្រេចក្នុងនាមជាកីឡាករតម្លៃ 85លាន
កាលពីពេលថ្មីៗនេះ អ្នកចាត់ការទូទៅរបស់ក្រុម Manchester United លោក Erik ten Hag បានប្រកាសឲ្យកីឡាករ Antony Santos ព្យាយាមពង្រឹងសមត្ថភាពបន្ថែមស្របពេលដែលសរសើរថាកីឡាកររូបនេះមានសក្តានុពលក្នុងការសម្លាប់គូប្រកួតបាន។ អ្នកចាត់ការរូបនេះទទួលស្គាល់ថាគាត់បានរំពឹងច្រើនខ្លាំងពី Antony រហូតហ៊ានចំណាយប្រាក់ 85លានផោនដើម្បីនាំយករូបគេចេញពី Ajax នៅរដូវក្តៅមុន ប៉ុន្តែក៏នៅតែមិនភ្លេចអំពីការប្រឹងប្រែងនឹងការស៊ុតបញ្ចូលទីយ៉ាងល្អដែលបានជួយ Man Utd ជាច្រើនដងនៅ Europa League។ លោក ten Hag បាននិយាយយ៉ាងបើកចំហរមុនការប្រកួតទល់នឹង Sevilla ថា “ជារឿងពិតណាស់ ខ្ញុំពិតជារំពឹងខ្លាំងពីខ្សែប្រយុទ្ធជួរមុខរបស់យើង ព្រោះគេមិនត្រឹមជាអាវុធមុតស្រួចមួយទេ តែគេអាចកែប្រែស្ថានការបានគ្រប់បែបយ៉ាង។ ...
[ Continue reading ]គោលដៅរបស់ Arsenal មួយរូប គ្រោងបន្តកុងត្រាជាមួយក្លិបខ្លួន
ក្លិបបាល់ទាត់ Arsenal ពេលនេះប្រហែលជាត្រូវជួបរឿងមិនសមប្រកបធំមួយ ក្រោយពេលលេចលឺដំណឹងថាគោលដៅរបស់ខ្លួនត្រៀមរៀបចំចុះកុងត្រាថ្មីជាមួយក្លិបរបស់គេ។ បើតាមការរាយការណ៍ពី Football Insider បានឲ្យដឹងថា កីឡាករ Ollie Watkins ដែលត្រូវបានគេចាត់ទុកថាជាគោលដៅរយះពេលវែងមួយរបស់ក្រុមកាំភ្លើងធំ កំពុងតែស្ថិតក្នុងដំណើរឆ្ពោះទៅរកការបន្តកុងត្រាថ្មីមួយទៀតជាមួយក្លិប Aston Villa ហើយ។ ខ្សែប្រយុទ្ធវ័យ27ឆ្នាំ ដែលគ្រោងនឹងផុតកុងត្រានៅឆ្នាំ 2025 ត្រូវលោក Unai Emery ពេញចិត្តនឹងចាប់អារម្មណ៍ជាខ្លាំង ដោយទុកចិត្តរូបគេក្នុងការបន្ថែមកុងត្រាថ្មីដែលមិនទាន់បញ្ជាក់ច្បាស់ពីរយះពេល ប៉ុន្តែប្រាក់ពលកម្មរបស់ Watkins គឺនឹងមានការកើនឡើងលើសពី 1សែនផោនក្នុងមួយសប្តាហ៍ដែលនេះអាចចាត់ទុកថាជាការតម្លើងមួយដ៏ធំសម្រាប់ Watkins ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខរបស់ក្លិប៕
[ Continue reading ]អាជ្ញាកណ្តាលមួយទៀតនៅ Premier League ត្រូវបានព្យួរតំណែង ក្រោយចម្រូងចម្រាស់
អាជ្ញាកណ្តាល Michael Salisbury ត្រូវបានព្យួរសម្រាប់ការប្រកួតជុំចុងក្រោយ បន្ទាប់ពីខកខានមិនបានផ្តល់បាល់ប៉េណាល់ទី អំឡុងការប្រកួតដែល Tottenham ឈ្នះ Brighton។ Salisbury គឺជាជំនួយការអាជ្ញាកណ្តាលវីដេអូ VAR សម្រាប់ការឈ្នះដ៏ចម្រូងចម្រាសរបស់ Tottenham ប៉ុន្តែមិនបានទទួលការស្នើសុំឲ្យមន្ត្រីការប្រកួត Stuart Attwell ពិនិត្យមើលឧបទ្ទវហេតុបាល់ប៉េណាល់ទីនៅតង់ទីពីរ។ Karou Mitoma របស់ Brighton ហាក់ដូចជាត្រូវបាន Pierre-Emile Hojbjerg ធ្វើឲ្យដួល ប៉ុន្តែមិនមានការស៊ុតបាល់បញ្ចូលទីត្រូវបានផ្តល់ជូនទៅខាងក្រុម Brighton នោះទេ។ លើសពីនេះ Brighton ក៏មានការស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដែលត្រូវបានលុបចោលផងដែរ ក្នុងអំឡុងពេល 90 ...
[ Continue reading ]គម្រោងរបស់ La Liga នៅអាមេរិកនឹងមិចស៊ីកូ បែរជាគ្មាន Barcelona នឹង Real Madrid
Atletico Madrid, Real Betis, Real Sociedad និង Sevilla សុទ្ធសឹងតែជាក្រុមមកពីអេស្ប៉ាញដែលគ្រោងនឹងចូលរួមក្នុងដំណើរទេសចរណ៍រដូវក្តៅនៅអាមេរិកខាងជើងរបស់ La Liga។ អ្វីដែលបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ ក្លិប Real Madrid និង Barcelona ដែលបានទៅទស្សនារដ្ឋនានានៅអាមេរិក កាលពីពេលកន្លងមក បែរជាមិនចូលរួមក្នុងដំណើរទេសចរណ៍នេះទៅវិញ។ ដំណើរកម្សាន្តនេះគឺជាការខិតខំប្រឹងប្រែងថ្មីៗបំផុតក្នុងការបង្កើនភាពល្បីល្បាញនៃ La Liga នៅអាមេរិកខាងជើង។ ប្រធាន La Liga នៃតំបន់អាមេរិកខាងជើងលោក Boris Gartner បានកត់សម្គាល់ថាចំនួនប្រជាជននិយាយភាសាអេស្ប៉ាញដ៏ធំរបស់ទ្វីបនេះធ្វើឱ្យវាអាចបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្ររបស់ខ្លួន។ ជាការពិតណាស់ មានការតាមដានយ៉ាងខ្លាំងរួចទៅហើយនៅក្នុងសហរដ្ឋអាមេរិក ទោះបីជាអ្នកគាំទ្រជាច្រើននឹងមានការខកចិត្តចំពោះក្រុមដែលលេចធ្លោបំផុតរបស់លីកនឹងមិនមានវត្តមានក៏ដោយ៕
[ Continue reading ]Pep វាយបកទៅកាន់គ្រូរបស់ Napoli វិញក្រោយមិនពេញចិត្តរឿងមួយ
Pep Guardiola បានធ្វើការសើចចំអកទៅកាន់លោក Luciano Spalletti វិញហើយបានហៅគ្រូ Napoli ថាជាមនុស្សប៉ះមិនបាន ក្រោយគ្រូបង្វឹករបស់ក្រុម Napoli ចោទ Pep ថាលេងល្បែងផ្លូវចិត្តច្រើនពេក។ បន្ទាប់ពី Napoli បានកក់កៅអីឡើងមកវគ្គ8ក្រុមចុងក្រោយ អ្នកចាត់ការទូទៅរបស់ Man City បានសរសើរក្លិបយក្សអ៊ីតាលីថា ជាក្រុមដែលល្អបំផុតនៅអឺរ៉ុប ប៉ុន្តែលោក Spalletti បែរជាមិនពេញចិត្តសម្តីទាំងនេះ ដោយថាវាគ្រាន់ជាល្បែងផ្លូវចិត្តដើម្បីបំបាក់ស្មារតី Napoli ប៉ុណ្ណោះក្នុងករណីក្រុមទាំងពីរប៉ះគ្នានៅវគ្គបន្តបន្ទាប់។ នៅពេលត្រូវអ្នកសារព័ត៌មានសួរអំពីក្តីសង្ឃឹមក្នុងការជួប Napoli នៅវគ្គក្រោយ Pep ក៏បានឆ្លើយទៅវិញភ្លាមៗថា “ខ្ញុំមិនចង់និយាយពី Napoli ...
[ Continue reading ]Xavi ទទួលស្គាល់ថា Messi បានជួយជម្រុញទឹកចិត្តដល់អ្នកគាំទ្រជាខ្លាំង
Xavi Hernandez បានទទួលស្គាល់ថា Lionel Messi បានជម្រុញនឹងបំផុសក្តីសង្ឃឹមយ៉ាងខ្លាំងសម្រាប់អ្នកមានបុណ្យ FC Barcelona បន្ទាប់ពីការស្រែកហ៊ោសម្រាប់វីរបុរសរូបនេះបានបន្តកើតឡើងនៅនាទីទី 10 នៃការប្រកួតទល់នឹង Girona។ អ្នកគាំទ្រនៅក្លិបយក្សកាតាឡាន់បានបញ្ជាក់យ៉ាងច្បាស់ពីអារម្មណ៍របស់គេ ក្រោយស្រែកឈ្មោះ Messi ជាលើកទី2ក្នុងរយះពេលត្រឹមតែ5ថ្ងៃកំឡុងការប្រកួតនៅទឹកដី Camp Nou របស់ Barcelona។ រឿងមួយនេះបានកើតឡើងម្តងរួចមកហើយក្នុងការប្រកួតពាន Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី2ទល់នឹង Real Madrid ចំពេលដែលមានភាពស្រពិចស្រពិលថា Messi អាចនឹងត្រលប់មកក្លិបពីកុមារភាពរបស់គាត់វិញ។ ចំពោះរឿងរ៉ាវទាំងនេះ Xavi បាននិយាយថាក្រុមរបស់គាត់ហាក់មានកម្លាំងចិត្តកាន់តែខ្លាំង ដោយបានឲ្យដឹងថា ...
[ Continue reading ]លោក Jurgen Klopp បញ្ជាក់ពីកាលបរិច្ឆេទត្រលប់មកវិញរបស់ Luiz Diaz បន្ទាប់ពីសម្រាករយៈពេលប្រាំមួយខែជាមួយនឹងរបួសជង្គង់
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា Luis Diaz នឹងត្រលប់មកវិញដោយរង់ចាំជាយូរមកហើយពីរបួសក្នុងការប្រកួតក្របខ័ណ្ឌ Premier League របស់ហង្សក្រហមជាមួយនឹងក្រុម Leeds ។ ខ្សែប្រយុទ្ធស្លាបអន្តរជាតិកូឡុំប៊ីបានចំណាយពេលប្រាំមួយខែចុងក្រោយជាប់គាំងនៅក្រៅផ្ទះដោយមានបញ្ហាជង្គង់ ជាមួយនឹងសកម្មភាពប្រកួតចុងក្រោយរបស់គាត់ក្នុងការចាញ់ក្រុម Arsenal 3-2 កាលពីថ្ងៃទី 9 ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ Diaz បានធ្វើការស្វាគមន៍ចំពោះការវិលត្រឡប់មកហ្វឹកហាត់នៅ Merseyside ដោយអានឹងវិលមកការប្រកួតវិញនៅពេលឆាប់ៗនេះ។ ចំពោះរឿងរ៉ាវមួយនេះ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានឲ្យដឹងថា “សម្រាប់ Thiago វាពិតជាសំខាន់ណាស់ដែលគាត់មានវគ្គហ្វឹកហ្វឺនមួយចំនួននៅលើកំពូលមួយចំនួនដែលគាត់មាន Luis Diaz នឹងត្រលប់មកហ្វឹកហាត់ជាក្រុមពេញលេញ ...
[ Continue reading ]អីយ៉ាស់ នៅសុខៗ Rudiger រំលឹកពីរឿងមួយចំនួនរបស់ Chelsea មុនប៉ះគ្នានៅ UCL
លោក Antonio Rudiger បានធ្វើការជីកកកាយនៅក្រុម Chelsea បច្ចុប្បន្ន ខណៈដែលប្រៀបធៀបពួកគេទៅនឹងក្រុមដែលគាត់ជាផ្នែកដែលបានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ 2021 ។ Rudiger ដែលបានផ្លាស់ទៅ Real Madrid បន្ទាប់ពីការបញ្ចប់នៃរដូវកាល 2021/22 ជឿជាក់ថាក្រុម Chelsea ដែលគាត់បានលេងក្នុងនោះបានឈ្នះពានរង្វាន់ Champions League ក្រោមការដឹកនាំរបស់ Thomas Tuchel ក្នុងរដូវកាល 2020/21 គឺល្អជាងក្រុមតោខៀវបច្ចុប្បន្ន។ ការអត្ថាធិប្បាយពីកីឡាករសញ្ជាតិអាឡឺម៉ង់នេះកើតឡើងប៉ុន្មានថ្ងៃមុនពេល Real Madrid ទទួលក្រុម Chelsea ...
[ Continue reading ]