Chelsea នឹងត្រូវប៉ះក្រុម Wolves នៅថ្ងៃណូអែល ពោលគឺការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី 24 ខែធ្នូ ដែលនេះជាលើកដំបូងចាប់តាំងពីឆ្នាំ 1995 មក។ ក្រុមតោខៀវនឹងធ្វើដំណើរទៅកាន់ Molineux សម្រាប់ការប្រកួតដែលចាប់ផ្តើមម៉ោង 1 រសៀលនៅថ្ងៃណូអែល នៅក្នុងការប្រកួត Premier League លើកដំបូងដែលត្រូវលេងនៅថ្ងៃនោះចាប់តាំងពី Manchester United បានធ្វើដំណើរទៅកាន់ Elland Road ដើម្បីលេងជាមួយ Leeds ក្នុងឆ្នាំ 1995។ Chelsea Supporters’ Trust ដែលជាជំនុំអ្នកគាំទ្រក្រុមតោខៀវបានឆ្លើយតបនឹងការសម្រេចចិត្តរបស់ Premier League ...
[ Continue reading ]Author: Admin
Victor Osimhen បង្ហើបថាគាត់ចង់ទៅលេងនៅសហរដ្ឋអាមេរិកជាមួយ Lionel Messi ជាជាងផ្លាស់ទៅ Saudi Pro League
Victor Osimhen ថាខ្លួនចង់ផ្លាស់ទៅ Major League Soccer ដើម្បីលេងជាមួយ Lionel Messi ជាជាងផ្លាស់ទៅលីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹង Al-Hilal។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាត្រូវបានក្រុម Al-Hilal របស់ Saudi Pro League ដេញតាមក្នុងអំឡុងរដូវក្តៅ ប៉ុន្តែការផ្តល់ជូនរបស់ពួកគេត្រូវបានបដិសេធដោយ Napoli ដែលមានបំណងចង់រក្សាគ្រាប់ពេជ្រដ៏អស្ចារ្យរបស់ពួកគេបន្ទាប់ពីបានឈ្នះពាន Serie A សម្រាប់រដូវកាល 2022-2023។ ទោះជាយ៉ាងណាក៏ដោយ Osimhen មិនទាន់ចុះហត្ថលេខាលើការបន្តជាមួយក្លឹបជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025 ដែលនាំឱ្យមានការរំពឹងទុកបន្តអំពីអនាគតរបស់គាត់។ ...
[ Continue reading ]អតីតកីឡាករជម្រើសជាតិអង់គ្លេសមួយរូបអះអាងថា Bellingham អាចនឹងក្លាយជាវីរបុរសរបស់ Real Madrid លើសពី Zidane ទៅទៀត
លោក Michael Owen ជឿជាក់ថា Jude Bellingham មានសក្តានុពលល្អជាង Zinedine Zidane បន្ទាប់ពីការចាប់ផ្តើមជីវិតដ៏អស្ចារ្យរបស់គាត់នៅ Real Madrid ។ ខ្សែបម្រើរូបនេះបានបន្តការចាប់ផ្តើមរដូវកាលដ៏ត្រចះត្រចង់របស់គាត់ជាមួយនឹងគ្រាប់បាល់មួយទៀតសម្រាប់ក្រុមយក្សអេស្ប៉ាញក្នុងជ័យជម្នះ 2-1 Champions League លើក្រុម Braga កាលពីថ្ងៃអង្គារ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទីបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 12 លើកសម្រាប់ក្រុម La Liga ហើយទម្រង់លេងរបស់គាត់សម្រាប់ទាំងក្លឹប និងប្រទេសបាននាំឱ្យអតីតខ្សែប្រយុទ្ធក្រុម ជម្រើសជាតិអង់គ្លេស Owen ប្រៀបធៀបគាត់ទៅនឹងម្ចាស់ជើងឯក World Cup ...
[ Continue reading ]ការប្រកួតរវាង PSG នឹង AC Milan ត្រូវបានបង្អាក់ដោយសារតែមូលហេតុចម្លែកមួយនេះ
ជំនួបក្នុងក្របខ័ណ្ឌ Champions League រវាង PSG និង AC Milan ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកគាំទ្រមួយរូបបានរត់ចូលក្នុងទីលានបានរំខានដល់ដំណើរការការប្រកួត ហើយបានសំដៅទៅរក Kylian Mbappe។ អ្នកគាំទ្រម្នាក់បានឡើងទៅលើទីលាន ហើយគេចពីសន្តិសុខនៅក្រៅទីលាន មុនរត់តម្រង់ទៅតារាឆ្នើមរបស់ PSG Mbappe ដោយបានចាប់អោប Mbappe មួយទំហឹង មុនពេលត្រូវបាននាំខ្លួនចេញពីទីលានប្រកួត។ ឧបទ្ទវហេតុនេះមិនបានធ្វើឱ្យ Mbappe ខកចិត្តបន្តិចឡើយ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានបន្តបើកការស៊ុតបញ្ចូលទីសម្រាប់សេដ្ឋីរបស់បារាំងទល់នឹងជើងខ្លាំងមកពីអ៊ីតាលី។ ឥឡូវនេះ Mbappe រកបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 10 ប្រកួតនៅក្នុងការប្រកួត Champions ...
[ Continue reading ]គ្រូបង្វឹកក្រុម Newcastle លោក Eddie Howe និយាយអំពីការហាមឃាត់រយៈពេល 10 ខែសម្រាប់ខ្សែបម្រើ Sandro Tonali
Eddie Howe រំពឹងថា Sandro Tonali នឹងអាចមានវត្តមានសម្រាប់ការប្រកួតរបស់ Newcastle ទល់នឹង Borussia Dortmund បើទោះបីជាមានរបាយការណ៍ថាគាត់នឹងត្រូវបានហាមឃាត់រយៈពេល 10 ខែក៏ដោយ។ Tonali ប្រឈមមុខនឹងការព្យួរការងាររយៈពេលវែង បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវភ្នាល់ជាមួយមិត្តរួមក្រុមអ៊ីតាលី Nicolo Fagioli ដែលត្រូវបានរងពិន័យជាយូរមកហើយ និង Nicolo Zaniolo។ វាត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារថាខ្សែបម្រើរូបនេះនឹងចូលទៅក្នុងការចរចាជាមួយព្រះរាជអាជ្ញាដែលនឹងឃើញគាត់ទទួលយកការហាមឃាត់រយៈពេល 10 ខែ។ Howe មិនបានដឹងពីកិច្ចព្រមព្រៀងណាមួយជុំវិញរយៈពេលនៃការអវត្តមានរបស់ Tonali ហើយកំពុងសន្មត់ថាគាត់នឹងមានមុខសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះ។ គាត់បានប្រាប់អ្នកយកព័ត៌មានថា “តាមខ្ញុំដឹង ...
[ Continue reading ]Erik ten Hag ទទួលស្គាល់ការចាប់ផ្តើមជីវិតមិនល្អរបស់ Andre Onana នៅ Man Utd
Erik ten Hag បានធ្វើការសាទរ Andre Onana សម្រាប់ការបង្ហាញបុគ្គលិកលក្ខណៈក្នុងការប្រកួតទល់នឹង Copenhagen បន្ទាប់ពីបានទទួលស្គាល់ការចាប់ផ្តើមជីវិតដ៏លំបាករបស់គាត់នៅ Manchester United ។ អ្នកចាំទីសញ្ជាតិកាមេរូនរូបនេះធ្វើបានយ៉ាងល្អដើម្បីប្រគល់ជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ បន្ទាប់ពីគាត់បានរារាំងការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 97 ពីកីឡាករ Jordan Larsson ។ Onana បានទទួលការរិះគន់ចាប់តាំងពីការផ្ទេរនៅរដូវក្តៅរបស់គាត់ពីក្លឹប Inter Milan ហើយបានបង្កើតកំហុសក្នុងការប្រកួតក្នុងពូលពីរលើកដំបូងរបស់ Man Utd ជាមួយក្រុម Bayern Munich និង Galatasaray ...
[ Continue reading ]Declan Rice ផ្ញើសារខ្លាំងៗទៅកាន់អ្នកគាំទ្រ Arsenal បន្ទាប់ពីស៊ុតបញ្ចូលទីទល់នឹង Chelsea
Declan Rice បានផ្ញើសារយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្រក្រុម Arsenal បន្ទាប់ពីជំរុញឱ្យក្រុមរបស់គាត់ត្រលប់មកវិញដើម្បីរកបានលទ្ធផលស្មើគ្នាជាមួយតោខៀវ Chelsea កាលពីថ្ងៃសៅរ៍។ Chelsea បាននាំមុខពីរគ្រាប់រហូតដល់នាទីទី 77 នៃការប្រកួត London Derby នៅកីឡដ្ឋាន Stamford Bridge រហូតទាល់តែ Rice វាយបកទៅលើអ្នកចាំទី Robert Sanchez របស់ក្រុមតោខៀវ ដោយការស៊ុតបាល់ដំបូងពីចម្ងាយចូលសំណាញ់ទីបានយ៉ាងល្អ។ 7 នាទីក្រោយមក Leandro Trossard បានរកគ្រាប់បាល់តាមស្មើដែលធានាបាននូវមួយពិន្ទុដ៏សំខាន់មួយសម្រាប់ក្រុមកាំភ្លើងធំ។ បន្ទាប់ពីការប្រកួត Rice បានសរសេរនៅក្នុង Instagram ដើម្បីចែករំលែកជាសារខ្លីមួយទៅដល់អ្នកគាំទ្ររបស់ Arsenal ...
[ Continue reading ]Lionel Messi ផ្តល់ការវាយតម្លៃដោយស្មោះត្រង់នៃរដូវកាលដំបូងរបស់ខ្លួននៅ Inter Miami បន្ទាប់ពីបរាជ័យក្នុងការស្វែងរកកៅអីវគ្គ Playoff
Lionel Messi បានផ្តល់ការវាយតម្លៃដោយស្មោះត្រង់មួយនៃរដូវកាលដំបូងរបស់គាត់នៅក្លឹបថ្មី Inter Miami បន្ទាប់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកកៅអីឡើងទៅវគ្គប្រកួតជម្រុះពាន Major League Soccer បានបរាជ័យ។ Messi បានធ្វើដំណើរផ្សងព្រេងថ្មីនៅសហរដ្ឋអាមេរិកបន្ទាប់ពីចាកចេញពី Paris Saint-Germain កាលពីខែមិថុនា ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះជាមួយក្លឹប Inter Miami ។ ម្ចាស់ជើងឯក World Cup បានធ្វើឱ្យមានឥទ្ធិពលភ្លាមៗនៅរដ្ឋផ្លរីដា ដោយរកបាន 11 គ្រាប់ក្នុងការបង្ហាញខ្លួន 14 លើកដំបូងរបស់គាត់នៅគ្រប់ការប្រកួតទាំងអស់ ហើយថែមទាំងបានជួយក្រុម Miami លើកពានជាលើកដំបូងមិនធ្លាប់មានរបស់ពួកគេក្នុងទម្រង់នៃការប្រកួតពានរង្វាន់ Leagues ...
[ Continue reading ]លេងល្អពេក Spur ធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនព្រឺក្បាល!
អ្នកចាត់ការក្រុម Tottenham លោក Ange Postecoglou មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ភាពធន់ដែលក្រុមរបស់គាត់បានបង្ហាញនៅលើផ្លូវរបស់ពួកគេទៅកាន់កំពូលនៃក្របខ័ណ្ឌ Premier League ។ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះបានដឹកនាំការផ្លាស់ប្តូរដ៏អស្ចារ្យចាប់តាំងពីបានចូលកាន់តំណែងជាគ្រូបង្វឹករបស់ Tottenham កាលពីរដូវក្តៅ។ បន្ទាប់ពីការប្រកួតចំនួន 8 ក្រុមរបស់គាត់បានឈរនៅលើកំពូលតារាង នាំមុខក្រុម Arsenal នៅលើគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយនៅតែមិនស្គាល់រសជាតិចាញ់សូម្បីតែម្តងនៅក្នុងលីក។ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន Spurs បានគ្រប់គ្រងការឡើងទៅកាន់កំពូលតារាងបើទោះបីជាបាត់បង់ខ្សែប្រយុទ្ធ Harry Kane ទៅកាន់ក្រុម Bayern Munich មុនពេលយុទ្ធនាការបច្ចុប្បន្នចាប់ផ្តើមក៏ដោយ។ ...
[ Continue reading ]ម៉ារ៉ុកគ្រោងបើកការប្រកួតប្រជែងជាមួយ Real Madrid សម្រាប់រឿងមួយនេះ
របាយការណ៍ជាច្រើនបានទម្លាយឲ្យដឹងថា ប្រទេសម៉ារ៉ុកគ្រោងនឹងធ្វើការប្រកួតប្រជែងជាមួយក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់លំដាប់ពិភពលោក World Cup ឆ្នាំ 2030។ ការប្រកួត World Cup ឆ្នាំ 2030 នឹងត្រូវធ្វើឡើងនៅបីប្រទេសរួមមាន អេស្ប៉ាញ ម៉ារ៉ុក នឹង ព័រទុយហ្កាល់។ ទោះបីជាកីឡដ្ឋាន Santiago Bernabeu ត្រូវបានគេរាប់បញ្ចូលថាជាកន្លែងដែលមានសក្តានុពលមួយ ប៉ុន្តែកាសែត The Times បានចេញផ្សាយថាប្រទេសមានមូលដ្ឋាននៅអាហ្វ្រិកមួយនេះនឹងមិនលែងដៃងាយៗនោះឡើយ។ គួររំលឹកផងដែរថា នេះជាលើកទីមួយដែលប្រទេសចំនួនបីចេញមកពីទ្វីបពីរផ្សេងគ្នា នឹងចាប់ដៃគ្នាធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏មហិមាមួយនេះ។ អ្វីដែលកាន់តែពិសេសនោះគឺ អាហ្សង់ទីន ប៉ារ៉ាហ្កាយ នឹង ...
[ Continue reading ]