ភ្នាក់ងាររបស់កីឡាករ Ilkay Gundogan បានចេញមកធ្វើការឆ្លើយតបជុំវិញពាក្យចចាមអារ៉ាមដែលថាខ្សែបម្រើរូបនេះចង់ចាកចេញពី Barcelona ទៅចូលរួមជាមួយក្លឹបយក្សទួរគី Galatasaray។ របាយការណ៍ថ្មីៗនៅក្នុងប្រទេសទួរគីបានស្នើថា Gundogan កំពុងពិភាក្សាគ្នាដើម្បីចូលរួមជាមួយ Galatasaray ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Ilhan Gundogan បានបដិសេធយ៉ាងខ្លាំងចំពោះចេតនាបែបនេះ។ គាត់បានទទូចថាខ្សែបម្រើអាឡឺម៉ង់ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយក្លឹប Barcelona នៅរដូវក្តៅ នៅតែប្តេជ្ញាចិត្តជាមួយក្លឹបយក្សអេស្ប៉ាញ ហើយថាមិនមានការពិភាក្សាជាមួយអ្នកតំណាងរបស់ Galatasaray នោះទេ។ គាត់បានសង្កត់ធ្ងន់ថា Ilkay ពេញចិត្តនៅ Barcelona ហើយបច្ចុប្បន្នកំពុងផ្តោតលើគោលដៅរបស់គាត់។ ដូចដែលបានរាយការណ៍ដោយ Mundo Deportivo ...
[ Continue reading ]Author: Admin
Mikel Arteta លើកនេះមានរឿងត្រូវនិយាយហើយ! គ្រូបង្វឹកក្រុម Arsenal ត្រូវបានចោទប្រកាន់ជុំវិញការប្រព្រឹត្តខុសច្បាប់ FA
លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់អង់គ្លេស FA ជុំវិញការអត្ថាធិប្បាយដែលបានធ្វើឡើងបន្ទាប់ពីការបរាជ័យ 1-0 របស់ពួកគេក្រោមថ្វីជើងក្រុមសារិកាព្រៃ Newcastle កាលពីដើមខែនេះ។ Anthony Gordon បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ជ័យជម្នះក្នុងតង់ទីពីរដ៏ចម្រូងចម្រាសសម្រាប់ Newcastle បើទោះបីជាការត្រួតពិនិត្យ VAR រយៈពេលយូរដែលសំឡេងរបស់អាជ្ញាកណ្តាលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយ PGMOL ទៅកាន់សារធារណជនកាលពីពេលថ្មីៗនេះ។ Arteta មិនបានទប់ចិត្ត ដោយបានចេញមកធ្វើការរិះគន់របស់គាត់ចំពោះមន្ត្រីក្រោយការប្រកួតយ៉ាងចំៗច្បាស់ៗ ហើយពេលនេះគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំបានជួបរបស់ពិតហើយ ដោយ FA បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ សេចក្តីថ្លែងការណ៍របស់ FA បានសរសេរថា “Mikel Arteta ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ ...
[ Continue reading ]ខ្សែការពារ AC Milan កំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញការភ្នាល់ល្បែងខុសច្បាប់
ខ្សែការពារ Alessandro Florenzi របស់ក្លឹប AC Milan កំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការចោទប្រកាន់ថាបានលេងល្បែងខុសច្បាប់ ប៉ុន្មានសប្តាហ៍បន្ទាប់ពី Sandro Tonali និង Nicolo Fagioli ត្រូវបានហាមឃាត់។ ទីភ្នាក់ងារសារព័ត៌មាន AGI រាយការណ៍ថា ខ្សែការពារស្តាំរបស់ក្រុម Milan កំពុងត្រូវបានស៊ើបអង្កេតលើការចោទប្រកាន់ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ខណៈដែលរឿងអាស្រូវនៃការភ្នាល់នៅក្នុងប្រទេសមួយនេះកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ទាំង Nicolo Fagioli របស់ Juventus និង Sandro Tonali របស់ Newcastle សុទ្ធសឹងតែត្រូវបានហាមឃាត់រួចហើយសម្រាប់រយៈពេល 7 ខែ ...
[ Continue reading ]Liverpool បង្កើតការចាប់អារម្មណ៍ម្តងទៀតលើ Mbappe ស្របពេល Real Madrid ចង់ដកខ្លួន
Liverpool ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករ Kylian Mbappe ពីក្លឹប Paris Saint-Germain បន្ទាប់ពី Real Madrid បានដកខ្លួនចេញពីការប្រកួតប្រជែង។ Real ត្រូវបានគេរាយការណ៍ថាបានធ្វើការសម្រេចចិត្តមិនដេញតាម Mbappe នៅរដូវក្តៅនៅពេលដែលរូបគេក្លាយជាកីឡាករដែលគ្មានក្លឹបលេង។ ពួកគេបានដេញតាមកីឡាករសញ្ជាតិបារាំងជាច្រើនដងមកហើយ ប៉ុន្តែជឿថាការទាមទារកិច្ចសន្យារបស់គាត់ និងកិច្ចព្រមព្រៀងដែលគាត់កំពុងធ្វើបច្ចុប្បន្នធ្វើឱ្យ Real Madrid មិនអាចសម្រេចការតាមយកបាន។ របាយការណ៍ថ្មីមួយពី AS តាមរយៈ Sport Witness បានអះអាងថា Mbappe ចង់បាន 35 លានអឺរ៉ូក្នុងមួយឆ្នាំ ដែលស្មើនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ប្រមាណ 586,000 ផោន។ ...
[ Continue reading ]Riyad Mahrez សម្រេចទម្លាយហេតុអ្វីបានជាខ្លួនសុខចិត្តចាកចេញពី Man City ទៅកាន់ Saudi Pro League
Riyad Mahrez បានពន្យល់ពីមូលហេតុដែលគាត់ចាកចេញពី Manchester City ដើម្បីទៅលេងនៅ Saudi Pro League ខណៈដែលនៅតែមានរឿងរ៉ាវមួយចំនួនដែលមិនទាន់បានបញ្ចប់នៅក្នុងពាន Champions League ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល់ហ្សេរីបានបង្កើតឡើងជាផ្នែកមួយនៃការចាកចេញដ៏ធំដែលបាននាំមកនូវពន្លឺក្នុងវិស័យបាល់ទាត់មជ្ឈិមបូព៌ាក្នុងរដូវក្តៅឆ្នាំ 2023។ Mahrez បានភ្ជាប់ទំនាក់ទំនងជាមួយ Al-Ahli ក្នុងការផ្ទេរប្រាក់ 30 លានផោន ភ្លាមៗបន្ទាប់ពីបានចូលរួមចំណែកក្នុងការលើកពានធំៗបីក្នុងមួយរដូវកាលជាមួយ Man City។ ខ្សែប្រយុទ្ធវ័យ 32 ឆ្នាំបានប្រាប់ L’Equipe ពីមូលហេតុដែលគាត់លាពីប្រទេសអង់គ្លេសថា “ខ្ញុំនៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Manchester City ខ្ញុំអាចស្នាក់នៅបាន។ វាពិតជាខ្ញុំដែលសម្រេចចិត្តចាកចេញ។ ...
[ Continue reading ]Marcus Rashford បង្ហាញពីកាដូពិសេសដែល Cristiano Ronaldo ផ្តល់ឱ្យគាត់ ដោយគ្មានអ្នកណាមានសិទ្ធិសូម្បីតែប៉ះ
តារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Marcus Rashford មិនដែលបានពាក់ស្បែកជើងហ្វឹកហាត់ដែលជាអំណោយរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងឆ្នាំ 2018 ហើយនិយាយថាគ្មាននរណាម្នាក់អាចប៉ះវាបាននោះទេ។ កីឡាករជម្រើសជាតិអង់គ្លេសបានទទួលកាដូពិសេសពីកំពូលតារាព័រទុយហ្គាល់ Ronaldo ខណៈពេលដែលម្ចាស់ពានរង្វាន់ Ballon d’Or 5 សម័យ កាលនោះកំពុងឆ្ពោះទៅរកការចាកចេញពីក្លឹប Real Madrid។ ក្រោយមកអ្នកទាំងពីរនឹងក្លាយជាមិត្តរួមក្រុមនៅកីឡដ្ឋាន Old Trafford នៅរដូវក្តៅឆ្នាំ 2021 មុនការចាកចេញយ៉ាងចម្រូងចម្រាស់ទៅកាន់ក្លឹប Al-Nassr។ Rashford តែងតែជាអ្នកគាំទ្រម្នាក់របស់ Ronaldo ហើយមានភាពរីករាយក្នុងការកាន់កាប់ស្បែកជើង Nike ...
[ Continue reading ]Arsene Wenger ចុចឈ្មោះកីឡាករវ័យក្មេងរបស់ PSG រូបនេះថាមានសមត្ថភាពដូចកីឡាករ 3 នាក់បូកបញ្ចូលគ្នា
អតីតអ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger បានធ្វើការកោតសរសើរជាខ្លាំងទៅលើកីឡាករវ័យក្មេង Warren Zaire-Emery បន្ទាប់ពីគាត់បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលទទួលបានការកោះហៅសម្រាប់ក្រុមជម្រើសជាតិបារាំងកាលពីពេលថ្មីៗនេះ។ អ្នកចាត់ការក្រុមជម្រើសជាតិបារាំង Didier Deschamps បានកោះហៅ Zaire-Emery ទៅក្នុងក្រុមរបស់គាត់សម្រាប់ការសម្រាកអន្តរជាតិនេះ ត្រឹមតែមួយខែបន្ទាប់ពីយុវជនរូបនេះត្រូវបានតែងតាំងជាប្រធានក្រុមអាយុក្រោម 21 ឆ្នាំរបស់ជម្រើសជាតិ។ ខ្សែបម្រើវ័យ 17 ឆ្នាំបានចាប់ផ្តើមការប្រកួតចំនួន 10 ក្នុងចំណោម 11 ការប្រកួត Ligue 1 នៅរដូវកាលនេះសម្រាប់ PSG។ នៅក្នុងបទសម្ភាសន៍ជាមួយ Le Parisien អតីតគ្រូបង្វឹកក្រុម Arsenal ...
[ Continue reading ]ឧប្បត្តិហេតុនៅទីលានហ្វឹកហាត់មួយបានធ្វើឲ្យ Martin Odegaard សម្រេចដកខ្លួនពីការប្រកួតជាច្រើន
ការប៉ះទង្គិចនៅលើទីលានហ្វឹកហាត់បានធ្វើឲ្យប្រធានក្រុម Arsenal លោក Martin Odegaard មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមការប្រកួតនោះឡើយ។ យោងតាមកាសែត Daily Mail បានឱ្យដឹងថា Odegaard ត្រូវបានបង្ខំឱ្យនៅក្រៅទីលាន ដោយសារការភ័យខ្លាចថាគាត់ទទួលរងការប៉ះទង្គិចនៅក្នុងការហ្វឹកហាត់ បន្ទាប់ពីត្រូវមួយបាល់ចំកណ្តាលមុខ។ កីឡាករអន្តរជាតិន័រវេសបានខកខានការប្រកួតជាមួយក្រុម Newcastle, Sevilla និង Burnley ជាបន្តបន្ទាប់ដោយសារការភ័យព្រួយសម្រាប់ការប៉ះទង្គិច។ Odegaard ក៏នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ Euro 2024 របស់ប្រទេសន័រវេស ក្នុងអំឡុងពេលសម្រាកអន្តរជាតិ បើទោះបីជាអវត្តមានរបស់គាត់ត្រូវបានដាក់បញ្ចូលថាជារបួសត្រគាកក៏ដោយ។ Arsenal កំពុងរំពឹងឱ្យប្រធានក្រុមរបស់ពួកគេត្រលប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគេសង្ឃឹមថាគាត់នឹងត្រលប់មកវិញក្រោយពេលសម្រាកអន្តរជាតិ។ ក្នុងអំឡុងពេលសម្រាកពីរសប្តាហ៍ Thomas Partey, Ben ...
[ Continue reading ]Joao Palhinha ពិភាក្សាអំពីលទ្ធភាពនៃការផ្ទេរទៅកាន់ Bayern Munich សារជាថ្មី
ទីផ្សារដោះដូរកីឡាកររដូវក្តៅបានឃើញការផ្លាស់ប្តូរថ្ងៃចុងក្រោយសម្រាប់កីឡាករ Joao Palhinha របស់ Fulham ទៅកាន់ក្លឹប Bayern ដួលរលំ ហើយខ្សែបម្រើរូបនេះបានចេញមកនិយាយអំពីអនាគតរបស់គាត់។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានធ្វើដំណើរទៅកាន់ទីក្រុង Munich ហើយបានចាប់ផ្តើមថតរូបជាមួយនឹងអាវរបស់ Bayern មុនពេលកិច្ចព្រមព្រៀងត្រូវបានលុបចោលដោយ Fulham ដោយសារតែពួកគេមិនអាចចុះហត្ថលេខាលើអ្នកជំនួសបាន។ ម្ចាស់ជើងឯកអាឡឺម៉ង់ត្រូវបានសួរជាច្រើនដងក្រោយមកថាតើពួកគេនៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 28 ឆ្នាំ ហើយពួកគេតែងតែប្រាប់ថា Joao Palhinha នៅតែជាគោលដៅដ៏សំខាន់របស់ក្លឹប។ បន្ទាប់ពីការប៉ុនប៉ងរបស់គាត់ដើម្បីចូលរួមជាមួយ Bayern Munich បានបរាជ័យ Palhinha បានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Fulham ជាកន្លែងដែលគាត់នឹងបន្តរហូតដល់ឆ្នាំ 2028 ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំ។ ប្រសិនបើ ...
[ Continue reading ]Jose Mourinho ធ្វើការឌឺដងចំៗទៅលើអតីតកីឡាករ Chelsea មួយរូប
គ្រូបង្វឹកក្រុម Roma លោក Jose Mourinho បានធ្វើការវាយបកទៅលើអតីតកីឡាករ Chelsea ម្នាក់របស់គាត់ ដោយចោទប្រកាន់ Pedro របស់ក្លឹប Lazio ថាបានធ្វើពុតជាដួលអំឡុងការប្រកួតជំនួបទីក្រុង Rome កាលពីថ្ងៃអាទិត្យ។ មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅកីឡដ្ឋាន Stadio Olimpico នោះឡើយប៉ុន្តែក្រុមមន្ត្រីអាជ្ញាកណ្តាលមានភាពមមាញឹកក្នុងការប្រកួតដែលឃើញមានការចាយកាតលឿងចំនួនប្រាំបី។ បន្ទាប់ពីចប់ការប្រកួត លោក Mourinho បានបង្វែរអារម្មណ៍របស់គាត់ទៅលើខ្សែបម្រើស្លាបអេស្ប៉ាញ Pedro ដែលគាត់បានគ្រប់គ្រងក្នុងរដូវកាលចុងក្រោយរបស់គាត់ក្នុងការដឹកនាំនៅ Stamford Bridge។ Mourinho បានពន្យល់ថា “Pedro គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់ក៏អាចជាអ្នកហែលទឹកបានដែរ ពីព្រោះវិធីដែលគាត់ធ្វើពុតដួលគឺពិតជាអស្ចារ្យ”។ ការបញ្ចប់ការប្រកួតដោយគ្មានអ្នកឈ្នះនេះបានធ្វើឱ្យភាគីទាំងសងខាង ...
[ Continue reading ]