Manchester United ត្រូវបានគេរាយការណ៍ថានឹងដណ្តើមពីក្លឹបសត្រូវរួមទីក្រុង Manchester City ដើម្បីជ្រើសរើសយកលោក Omar Berrada ជា CEO ថ្មីរបស់ពួកគេ។ យោងតាម The Athletic បិសាចក្រហមបានជ្រើសរើសជានាយកប្រតិបត្តិរបស់ Man City ជានាយកប្រតិបត្តិថ្មីរបស់ពួកគេ ជំនួសលោក Richard Arnold ដែលបានចាកចេញពី Old Trafford មុនពេលក្រុមហ៊ុន INEOS យល់ព្រមទិញភាគហ៊ុន 25% ដែលមានតម្លៃ 1.25 ពាន់លានផោននៅក្នុងក្លឹបកាលពីចុងឆ្នាំមុន។ របាយការណ៍ដដែលបានបន្ថែមថា Berrada បានលាលែងពីតំណែងពីតួនាទីរបស់គាត់នៅ ...
[ Continue reading ]គ្រូបង្វឹកក្រុម Brentford ចេញមុខមកនិយាយរឿងគ្រាប់បាល់ចម្រូងចម្រាស់របស់ Ivan Toney
គ្រូបង្វឹករបស់ក្រុម Brentford លោក Thomas Frank នឹងគ្រូរបស់ក្រុម Nottingham Forest លោក Nuno Espirito Santo ហាក់មានការយល់ឃើញខុសគ្នាទាំងស្រុងជុំវិញគ្រាប់បាល់ដ៏ចម្រូងចម្រាស់របស់ខ្សែប្រយុទ្ធ Ivan Toney។ Toney បានវិលត្រឡប់របស់គាត់ពីការហាមឃាត់រយៈពេលប្រាំបីខែសម្រាប់ការបំពានច្បាប់នៃការភ្នាល់ដោយការស៊ុតបាល់បញ្ចូលទីក្នុងការទទួលជ័យជម្នះ 3-2 លើក្រុម Nottingham Forest កាលពីយប់ថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Gtech Community ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់របស់គាត់បង្កើតជាការជជែកវែកញែកមួយ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានរើបាល់ចេញពីចំណុចដែលអាជ្ញាកណ្តាលបានកំណត់ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស៊ុតបញ្ចូលទី។ ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមភ្ញៀវបានផ្តល់ទស្សនៈរៀងៗខ្លួនអំពីគ្រាប់បាល់មួយនេះ។ សម្រាប់គ្រូបង្វឹកក្រុម Brentford លោក Thomas ...
[ Continue reading ]West Ham កំពុងនាំមុខគេក្នុងការតាមយកកីឡាករដែល Man City មិនត្រូវការមួយនេះ
West Ham ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើការពារ Kalvin Phillips ពីក្លឹប Manchester City ខណៈដែលម្ចាស់ជើងឯក Premier League នឹង UEFA Champions League រដូវកាល 2022-2023 បានបង្ហាញពីលក្ខខណ្ឌនៃការចាកចេញក្នុងនាមជាកីឡាករខ្ចីជើង។ ខ្សែបម្រើរូបនេះត្រូវបានគេប្រាប់ថាគាត់នឹងមានអនាគតត្រចះត្រចង់នៅកីឡដ្ឋាន Etihad នោះឡើយហើយអាចស្វែងរកទ្រនំថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដើម្បីបានចូលលេងញឹកញាប់ជាងមុន ដូច្នេះគាត់នៅតែស្ថិតក្នុងការប្រកួតប្រជែងសម្រាប់កន្លែងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro នាពេលខាងមុខនេះ។ យោងតាមប្រភព Standard ក្លឹបញញួរយក្ស West Ham គឺជាអ្នកនាំមុខគេក្នុងការនាំ Phillips ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់ពី Crystal ...
[ Continue reading ]ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ Chelsea សម្រេចចាកចេញទាំងដែលក្លឹបកំពុងមានបញ្ហា
នាយកផ្នែកវេជ្ជសាស្រ្តរបស់ក្លឹប Chelsea លោក Dimitrios Kalogiannidis គ្រោងនឹងចាកចេញពីក្លឹប ទោះបីជាក្រុមតោខៀវបច្ចុប្បន្នកំពុងដោះស្រាយវិបត្តិរបួសនៅរដូវកាលនេះមិនទាន់រួចរាល់ក៏ដោយ។ សារព័ត៌មាន The Athletic បានរាយការណ៍ថា Kalogiannidis គ្រោងនឹងចាកចេញពីក្លឹប ទោះបីជាមិនមានការកំណត់ពេលវេលាណាមួយត្រូវបានគេដាក់លើការចាកចេញដែលអាចធ្វើទៅបានរបស់គាត់ក៏ដោយ។ គួររំលឹកផងដែរថា បច្ចុប្បន្ន Chelsea កំពុងត្រូវការស្វែងរកដំណោះស្រាយចំពោះវិបត្តិរបួសដ៏ធំ ដែលមានន័យថាដំណឹងនេះបានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមរបាយការណ៍ដដែល Kalogiannidis នឹងចាកចេញដោយសារតែហេតុផលគ្រួសារផ្ទាល់ខ្លួនរបស់គាត់។ គាត់បានធ្វើការជាមួយក្លឹបអស់រយៈពេល 13 ឆ្នាំមកហើយ ហើយត្រូវបានគេដាក់ឱ្យកាន់តំណែងជាប្រធានផ្នែកវេជ្ជសាស្ត្រនៅខែតុលា ឆ្នាំ 2022។ មានការផ្លាស់ប្តូរជាច្រើននៅក្នុងបុគ្គលិកពេទ្យនៅ Chelsea ដូចជាលោក Paco Bicosa និង ...
[ Continue reading ]អេស្ប៉ាញនឹងរៀបចំការប្រកួតមិត្តភាពទល់នឹងប្រេស៊ីលជាលើកដំបូងក្នុងរយះពេល 10 ឆ្នាំចុងក្រោយ
អេស្ប៉ាញបានប្រកាសការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅកីឡដ្ឋាន Santiago Bernabeu នៅចុងខែមីនាដើម្បីលើកកម្ពស់ការប្រឆាំងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសអេស្ប៉ាញ។ អេស្បាញគឺជាចំណុចកណ្តាលនៃឧប្បត្តិហេតុជាច្រើនដែលពាក់ព័ន្ធទៅនឹងការរើសអើងជាតិសាសន៍ក្នុងពិភពបាល់ទាត់ ខណៈដែលកីឡាករដូចជា Vinicius Jr, Dani Alves, Eder Militao និងអ្នកផ្សេងទៀតជាច្រើនបានទទួលការប្រមាថការរើសអើងជាតិសាសន៍នៅលើទីលាន។ ចាប់តាំងពីពេលនោះមក RFEF និង La Liga បានចាប់ផ្តើមចាត់វិធានការប្រឆាំងនឹងអ្នកគាំទ្រដែលត្រូវបានគេប្រទះឃើញថាបានប្រមាថរើសអើងជាតិសាសន៍កីឡាករទាំងនោះ។ យុទ្ធនាការចុងក្រោយបង្អស់ប្រឆាំងនឹងការរើសអើងជាតិសាសន៍ត្រូវបានសហព័ន្ធអេស្ប៉ាញចាប់ផ្តើមដោយវិធីនៃការរៀបចំការប្រកួតមិត្តភាពជាមួយប្រេស៊ីលនៅកីឡដ្ឋានរបស់ Real Madrid។ ការប្រកួតមិត្តភាពនេះត្រូវបានគេធ្វើយុទ្ធនាការដោយមានជាសារប្រឆាំងនឹងការរើសអើងជាតិសាសន៍។ ការប្រកួតរវាងប្រទេសខ្លាំងទាំងពីរទំនងជាមានតារាដូចជា Vinicius Jr, Raphinha, Endrick និង Militao ក្នុងចំណោមកីឡាករផ្សេងទៀត។ កាលបរិច្ឆេទសម្រាប់ការប្រកួតមិត្តភាពត្រូវបានកំណត់សម្រាប់ថ្ងៃទី 26 ខែមីនា ...
[ Continue reading ]CEO របស់ក្លឹប Newcastle និយាយបើកចំហរនូវលទ្ធភាពនៃការកាត់ពិន្ទុដូច Everton
Newcastle United បានប្រកាសពីការខាតបង់ប្រាក់ចំនួន 73.4 លានផោនក្នុងពន្ធឆ្នាំនេះ មានន័យថាពួកគេអាចប្រឈមមុខនឹងការកាត់ពិន្ទុដូច Everton ប្រសិនបើខាតបង់ប្រាក់ទាំងនោះវាសមស្របទៅនឹងការបំពានច្បាប់ហិរញ្ញវត្ថុ។ ក្រុមសារិកាព្រៃដែលត្រូវបានគាំទ្រដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត PIF បានទទួលរងការខាតបង់មុនការបង់ពន្ធចំនួន 73.4 លានផោន នៅឆ្នាំមុននេះបើយោងតាម The Athletic ។ ខណៈពេលដែលប្រាក់ចំណូលរបស់ពួកគេបានកើនឡើង 39% ដល់ 250.3 លានផោន ការចំណាយរបស់ពួកគេមានចំនួនច្រើនរួមទាំងប្រាក់ដែលបានចំណាយលើការផ្ទេរប្រាក់ដែលជិតដល់ 124 លានផោន។ នៅពេលត្រូវបានសួរថាតើក្លឹបបានបំពានលើដែនកំណត់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ហើយអាចប្រឈមមុខនឹងការកាត់ពិន្ទុដូច Everton ដែរឬទេ នាយកប្រតិបត្តិក្លឹបលោក Darren ...
[ Continue reading ]Tottenham ហ៊ានចំណាយរហូតដល់ទៅ 30លានអឺរ៉ូ ដើម្បីទិញ van Dijk រ៉ូមានី
ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានយកឈ្នះការប្រកួតប្រជែងពីក្លឹបធំៗរួមមាន Juventus នឹង Bayern Munich ដើម្បីនាំយកនូវខ្សែការពារវ័យក្មេង Radu Dragusin ពីក្លឹប Genoa របស់លីកកំពូលអ៊ីតាលី។ យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានប្រកាសអោយដឹងកាលពីពេលថ្មីៗនេះថា Tottenham បានយកឈ្នះការដេញថ្លៃខ្សែការពារកណ្តាលរូបនេះនៅក្នុងតម្លៃដែលអាចឈានទៅដល់ 30 លានអឺរ៉ូ ដោយការមកដល់របស់ Dragusic នេះនឹងបង្ខំចិត្តអោយខ្សែការពារ Djed Spence ត្រូវធ្វើការផ្លាស់ចេញក្នុងលក្ខខណ្ឌខ្ចីជើងបណ្តោះអាសន្ន។ គួររំលឹកផងដែរថា ខ្សែការពាររ៉ូម៉ានីដែលត្រូវបានគេចាត់ទុកថាជា van Dijk ទីពីរនោះ ...
[ Continue reading ]Mario Balotelli ក្លាយជាគោលដៅផ្ទេរមួយសម្រាប់ការវិលត្រឡប់ទៅកាន់អ៊ីតាលីវិញ
Mario Balotelli ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបចំនួនបីក្នុងក្របខ័ណ្ឌ Serie A មុនពេលដែលអាចត្រឡប់ទៅប្រទេសអ៊ីតាលីវិញក្នុងខែនេះ។ Balotelli បានអះអាងកាលពីខែវិច្ឆិកាថាគាត់នៅតែជាខ្សែប្រយុទ្ធអ៊ីតាលីដែលខ្លាំងបំផុត ក្នុងការព្យាយាមឱ្យមានការកោះហៅទៅកាន់ក្រុមជម្រើសជាតិវិញ ហើយឥឡូវនេះគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ដ៏មានសក្តានុពលទៅកាន់ Serie A ។ ក្លឹបរួមមាន Udinese, Salernitana និង Empoli សុទ្ធតែត្រូវបានគេជឿថាមានការចាប់អារម្មណ៍លើកីឡាករវ័យ 33 ឆ្នាំដោយសារព៏ត៌មានអ៊ីតាលីមួយបានអះអាងថាកិច្ចសន្យារបស់ Balotelli ជាមួយក្លឹបនៅទួរគីនឹងផុតកំណត់នាពេលដ៏ខ្លីខាងមុខ។ Balotelli បានលេងកាន់តែតិចដោយការវះកាត់ជង្គង់នៅរដូវកាលនេះ ខណៈដែលគាត់បានបង្ហាញខ្លួនត្រឹមតែ 5 ប្រកួតប៉ុណ្ណោះ។ អតីតខ្សែប្រយុទ្ធ Manchester City និង Inter បានស៊ុតបញ្ចូលទីបាន ...
[ Continue reading ]Gary Neville ថាលោក Sir Alex Ferguson ធ្លាប់អោយខ្លួនបញ្ចុះបញ្ចូល Steven Gerrard អោយធ្វើរឿងមួយនេះ
Gary Neville បានរំលឹកពីពេលដែលលោក Sir Alex Ferguson សុំឱ្យគាត់បញ្ចុះបញ្ចូលវីរកីឡាកររបស់ហង្សក្រហម Liverpool កីឡាករ Steven Gerrard ឱ្យចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហើបថាកាលពីឆ្នាំ 2004 អ្នកចាត់ការទូទៅរបស់ Man Utd លោក Sir Alex Ferguson បានស្នើឱ្យគាត់បញ្ចុះបញ្ចូលមិត្តរួមជាតិរបស់គាត់ ពោលគឺ Steven Gerrard ឱ្យផ្លាស់ប្តូរពី Liverpool មកលេងជាមួយខ្លួននៅ Man United។ ថ្លែងនៅលើផតឃែស្ថ Stick ...
[ Continue reading ]អតីតគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ថាគាត់មិនស្តាយក្រោយក្នុងការមិនដាក់ Ronaldo អោយលេងនោះឡើយ
អតីតគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បានពន្យល់ពីមូលហេតុដែលកីឡាករ Cristiano Ronaldo ត្រូវបានដាក់លេងជាកីឡាករបម្រុងក្នុងអំឡុងពេលការប្រកួត World Cup ឆ្នាំ 2022 ។ អ្នកស៊ុតបញ្ចូលទីកំណត់ត្រាក្នុងបាល់ទាត់អន្តរជាតិផ្នែកបុរសត្រូវបានបញ្ជូនទៅលេងជាកីឡាករបម្រុងដោយលោក Santos សម្រាប់ការប្រកួត 16 ក្រុមចុងក្រោយរបស់ព័រទុយហ្គាល់ជាមួយស្វីស។ គ្រាប់បាល់ស៊ុតបញ្ចូលទីពិសេសរបស់ Goncalo Ramos ទល់នឹងស្វ៊ីស ក្នុងលទ្ធផល 6-1 បានជួយឱ្យព័រទុយហ្គាល់ឡើងដល់វគ្គ 8 ក្រុមចុងក្រោយ បានបញ្ចុះបញ្ចូលអ្នកចាត់ការឱ្យដាក់គេលេងជាជម្រើសដំបូង ខណៈដែល Ronaldo បានចាកចេញពីក្រុមជម្រើសដំបូងសម្រាប់ការប្រកួតវគ្គ 8 ក្រុមចុងក្រោយ។ ម៉ារ៉ុក។ ទោះបីជាខ្សែប្រយុទ្ធ ...
[ Continue reading ]